រាងស្ដើងពាក់អាវដៃមួយសរសៃកាន់ទូរស័ព្ទព្រមទាំងដាក់កាសស្ដាប់ចម្រៀង គេចុះមកពីលើបន្ទប់គេង យកដៃច្រូកសក់ដ៏វែងរបស់គេមើលទៅបែបhotណាស់។
<<អ្នកប្រុសតូច ចុះមកញុាំបាយមក ម៉ែដោះរៀបចំឲរួចហើយ>>ម៉ែដោះប្រញាប់ប្រញាល់រៀបចំអាហារដាក់លើតុយ៉ាងច្រើនខុសពីរាល់ដង ហាក់ដូចក្នុងផ្ទះត្រូវមានភ្ញៀវអញ្ចឹងដែរនាយសង្ហាJiminមកដល់ភ្លាមគេយកដៃច្រត់លើតុបាយ <<អូហូ៎ ថ្ងៃនេះម្ហូបច្រើនម្ល៉េះម៉ែដោះ មានកម្មវិធីអីពិសេសមែនទេ?>>
<<គឺខ្ញុំក៏មិនដឹងដែរលោកប្រុស លោកម្ចាស់ប្រាប់ឲខ្ញុំរៀបចំឲច្រើន ខ្ញុំក៏ធ្វើតាមគាត់ទៅ>>
<<អរ ចឹងចាំខ្ញុំសួរប៉ាដោយខ្លួនវិញ! ហើយចុះគាត់មិនទេហេស៎ ថ្ងៃនេះដូចជាចេញពីក្រុមហ៊ុនយូរជាងរាល់ដង>>
<<ចឹងលោកប្រុសអង្គុយចាំសិនទៅ ប្រហែលគាត់កំពុងនៅតាមផ្លូវហើយ.......>>
មិនទាន់និយាយចប់ផង ក៏ឮសម្លេងសុីផ្លេឡានរបស់លោកផាកនៅមុខផ្ទះ អ៊ំស្រីជាម៉ែដោះក៏រត់ទៅបើកទ្វាយ៉ាងលឿន។<<លោកប៉ា! មកដល់ហើយហេស៎>>នាយកម្លោះសម្លឹងមើលទៅអ្នកដែលនៅខានក្រោយពីរនាក់ទៀតកំពុងញញឹមមករកគេ ទាំងមិនដែលស្គាល់គ្នាសោះ។
<<អឹម...អរប៉ាភ្លេចណែនាំឲស្គាល់ នេះគឺមីងfariនិងsuga គេនឹងមកនៅផ្ទះយើងចាប់ពីពេលនេះទៅ រាក់ទាក់ពួកគេតិចទៅកូន>>
នាយបើកភ្នែកធំៗ ដោយគិតថាស្ដាប់ច្រឡំ គេសួរបញ្ជាក់ម្ដងទៀត<<ថាមិច! មកនៅទីនេះហេស៎ មករស់នៅក្នុងឋាន:ជាស្អី?>><<គឺមីងfariជាប្រពន្ធរបស់ប៉ាណា ប្រើសម្ដីឲស្រួលបួលបន្តិចទៅ>>
ក្នុងខណ:នោះនាងជាប្រពន្ធចុង ក៏ដើរចូលជិតJiminដោយចាប់ដៃគេ <<មិនអីទេ! ទោះឯងមិនមែនជាកូនបង្កើតរបស់មីង តែមីងនឹងស្រឡាញ់ឯងទុកដូចជាកូនមីងម្នាក់ដែរណា>>Jiminកន្រ្តាក់ដៃចេញពីដៃនាង ដើរថយក្រោយ<<អត់ទេ នាងមិនមែនជាម៉ាក់ខ្ញុំទេ ហើយខ្ញុំក៏មិនត្រូវការក្ដីស្រឡាញ់អីពីនាងដែរ!!>><<ហើុយ!... ខ្ញុំឃ្លានណាស់..>>សម្លេងបន្លឺឡើងចេញពីមាត់នាយកម្លោះរាងក្រាស់ ក្នុងសម្លៀកបំពាក់បែបក្មេងស្ទាវ កាន់ទូរស័ព្ទឈរនៅម្ខាងគឺតាបុិSugaយើងនេះឯង។
YOU ARE READING
🔥បងប្រុសក្រៅត្រកូល🔞 (Completed ✔️)
Romanceរឿងរ៉ាវបែបស្រើបស្រាលរបស់កម្លោះពីរនាក់ ដែលត្រូវជាបងប្អូនរួមផ្ទះជាមួយគ្នា ដោយសារតែវិបត្តិគ្រួសារនាំឲអ្នកទាំងពីរ ស្ទើរតែលែងបាននៅជាមួយទៅហើយ ពួកគេបានហែលឆ្លងគ្រប់ឧបសគ្គទម្រាំតែមានថ្ងៃមួយដែលហៅថា "សុភមង្គល"។