ចន្លោះបរិយាកាសស្ងប់ស្ងាត់ក្នុងបន្ទប់គេង ពន្លឺព្រះអាទិត្យហាក់ចូលមកដាស់នាយកម្លោះដែលគេងឱបគ្នាយ៉ាងស្អិតឲ្យភ្ញាក់ព្រើតជាមួុយកម្ដៅថ្ងៃនាព្រឹកព្រលឹម។ Jiminយកដៃតូចស្រឡូនបាំងពន្លឺដែលចាំងមកលើមុខ ងើបឡើងសន្សឹមមុននឹងងាកទៅសម្លឹងមើលអ្នកម្ខាងទៀតដែលគេងត្រដាងដៃជាខ្នើយឲ្យគេពេញមួយយប់ហើយនោះ។
ហេតុតែជាថ្ងៃសម្រាក នាយក៏មិនចង់ដាស់Sugaដែរត្បិតធ្វើការមិនមានពេលឈប់ច្រើនហើយនៅមកនាំគ្នាចាប់បាញ់ឆែវហត់សឹងរាល់យប់😁😅។ រាងតូចបានត្រឹមឱនទៅថើបលើរង្វង់ថ្ងាសទូលាយរួចងើបចេញមិនឲ្យសម្លេងសូម្បីបន្តិច តែញាណរបស់លោកប្ដីជើងល្អប្រហែលមិនអាចរំលងឡើយ គ្មានសម្លេងតែចម្រុះអាចដឹងក្លិន។ ដៃរឹងក៏ចាប់ចង្កេះរាងតូចផ្ញាកក្រោយមកលើដើមទ្រូនណែនក្តន់របស់គេវិញ <<ចង់ទៅណា បងមិនទាន់ឲ្យអូនងើបចេញពីបងផង ម៉េចក៏ហ៊ានលួចភ្ញាក់មុនហើយទុកបងចោលចឹង? ចង់ត្រូវពិន័យហ្អេស?>>
<<អូនមិនចង់រំខានបងទេ បងអត់ងងុយរាល់ថ្ងៃត្រូវងើបទៅធ្វើការពីព្រឹកៗ>>
Sugaក្រសោបរាងកាយតូចស្ដើងជាប់នឹងខ្លួន នាយដឹងច្បាស់ថាលោកស្រីផាកនេះពូកែខាងបារម្ភណាស់ ខ្លាចក្រែងចិត្តគេ ទោះខ្លួនចាំអ្វីមិនច្រើនហាក់ដូចស្គាល់គ្នាម្ដងទៀតតែវាដូចជាបានចងភ្ជាប់ការចងចាំល្អៗរាប់មិនអស់។ រាងក្រាស់ក៏យកដៃអង្អែលថ្ពាល់-សទន់របស់Jiminថ្នមៗរួចលួងលោមចេញពីក្នុងចិត្ត<<ហឹម...តែបងក៏មិនដែលត្អូញត្អែរឯណា បងពេញនឹងធ្វើវា សំខាន់បងមានអូនចាំឲ្យកម្លាំងចិត្ត>>
រំពេចនោះសំនួរតូចមួយក៏លេចឡើងក្នុងខួរក្បាលរាងតូច វាអាចជាហេតុផលដែលនាយពិបាកចិត្តមកទល់សព្វថ្ងៃដែលមិនអាចក្លាយជាដៃគូល្អម្នាក់ ទឹកមុខក៏ធ្លាក់ចុះជាមួយសំនួនស្រាលៗ <<បងសម្លាញ់...ពួកយើងនឹងនៅបែបនេះរហូតមែនទេ?>>
<<អឹម គឺរហូត រហូត-តរៀងទៅ យើងនឹងដើរកាន់ឈើច្រត់ជាមួយគ្នា អូនសួរអីប្លែកម្ល៉េះ?>>
Jiminក៏បន្តមួយៗ ព្យាយាមបកស្រាយយ៉ាងណាកុំឲ្យរាងក្រាស់ខឹងនឹងខ្លួនដែលលើករឿងមិនសមហេតុផលមកនិយាយ <<អូនហួសចិត្តនឹងខ្លួនឯងណាស់ ពួកយើងមិនដូចគូស្នេហ៍ដទៃទេ អូនមិនអាចមានកូនឲ្យបងបាន >>
YOU ARE READING
🔥បងប្រុសក្រៅត្រកូល🔞 (Completed ✔️)
Romanceរឿងរ៉ាវបែបស្រើបស្រាលរបស់កម្លោះពីរនាក់ ដែលត្រូវជាបងប្អូនរួមផ្ទះជាមួយគ្នា ដោយសារតែវិបត្តិគ្រួសារនាំឲអ្នកទាំងពីរ ស្ទើរតែលែងបាននៅជាមួយទៅហើយ ពួកគេបានហែលឆ្លងគ្រប់ឧបសគ្គទម្រាំតែមានថ្ងៃមួយដែលហៅថា "សុភមង្គល"។