ភាគទី13: ថ្នាំព្យាបាលពិសេស💦💕

1.5K 142 1
                                    

     បែរមកនិយាយពីកូនក្មេងពីរនាក់នៅក្នុងបន្ទប់វិញ អ្នកដែលឈឺក៏ដេកឲគេមើលថែ(ហេតុតែប្រពន្ធគេហ៎🥺)។ Jiminយកកន្សែងជ្រលក់ក្នុងទឹកក្ដៅឧណ្ឌៗយកមកស្អំលើករបស់រាងក្រាស់ដែលចាប់ផ្ដើមឡើងហើមម្ដងបន្តិចៗហើយ។ ដៃដ៏តូចច្រមិចសង្កត់លើមុខរបស់ថ្នមដោយយកចិត្តទុកដាក់ ខណៈនោះមាឌស្ដើងក៏ចាប់ផ្ដើមនិយាយ <<Sugaហា៎ ឆាប់ដោះអាវចេញទៅ ចាំអូនមើលរបួសឲក្រែងត្រូវត្រង់ណាទៀត មើលចុះបែកញើសពេញខ្លួនអស់ហើយ!>>

       ឮដូចនេះSugaក៏បម្រុងលើកដៃបេះឡេវអាវរបស់ខ្លួន តែគេក៏បញ្ឈប់សកម្មភាពភ្លាមដោយលេសចង់ឲម្នាក់ទៀតជាអ្នកធ្វើ<<អូយ៎! បងឈឺដៃណាស់ អូនជួយបងតិចមក..>>

     <<ម៉ោះ! ចាំអូនដោះឲចឹង>>រាងស្ដើងចាប់ប្រឡោះអាវរបស់Sugaម្ដងមួយៗ ក្នុងពេលដែលដង្ហើមក្ដៅៗរបស់គេជួលទៅដល់ដើមទ្រូងណែនៗនៃអ្នកម្ខាងទៀតរួមជាមួយផ្ទៃមុខក្រហមព្រើងៗដោយសារអារម្មណ៍រំជួលរបស់កម្លោះតូច បានធ្វើឲរាងក្រាស់ស្លុងក្នុងសម្រស់ដ៏គួរឲក្នាញ់អត់ទ្រាំមិនបាន រីឯភាពឈឺចាប់ទាំងប៉ុន្មានក៏រសាត់បាត់អស់ សល់តែភាពរោលរាលក្រហល់ក្រហាយចាប់ផ្ដើមពុះកញ្ជ្រោលឡើង។

    Sugaក៏ងើបឡើងប្រែខ្លួនឲ្យនៅលើរាងតូចវិញម្ដង ភ្នែកភ្លឺថ្លាសម្លឹងទៅរកផ្ទៃមុខប៉ោងៗរបស់គេ មុននឹងឱនចូលទៅគ្រប់គ្រងលើបបូរមាត់ស្ដើងក្រអូបប្រហើរ ស្រង់រសជាតិបង្អូសទៅគល់កដែលធ្លាប់ប៉ះពាល់ជារឿយៗទាំងដៃមិនចោលចរឹករុករានតំបន់ហាមឃាត់របស់អ្នកម្ខាងទៀតឥត់ឈប់ឈរធ្វើឲ្យJiminថ្ងួចថ្ងូរដោយភាពភ្ញាក់ផ្អើល<<អស៎! Suga...នេះបងមិនបានឈឺទេហេស៎?>>

     សំនួរខ្លីនេះក៏បង្អាក់សកម្មភាពរបស់មាឌក្រាស់ភ្លាម គេងើបមកតបដោយសំណើចតិចៗ<<ហុឹសៗ...តាមពិតទៅបងឈឺជិតដាច់ខ្យល់ហើយ តែប្រហែលមានថ្នាំពិសេសទេដឹងបានជាឆាប់ជាយ៉ាងនេះ!>>

      នាយតូចល្អិតក៏ធ្វើជាងក់ងព្រោះត្រូវចាញ់បោកតាបុិពូកែល្បិចទៀតហើយ <<ចឹងអូនគ្មានអីត្រូវមើលថែបងទៀតទេ!>> ថាហើយស្ទុះងើបចេញតែក៏ត្រូវបានដៃដ៏រឹងមាំឈោងក្រសោកចង្កេះមួយក្តាប់មកក្រោយវិញផ្ញាច់នឹងវង់ភ័ក្រ្តស្រស់ផូរផង់។

🔥បងប្រុសក្រៅត្រកូល🔞 (Completed ✔️)Where stories live. Discover now