ពន្លឺព្រះអាទិត្យនៃថ្ងៃថ្មីក៏រះឡើងជាកិច្ចស្វាគមន៍ដល់ជីវិតទាំងឡាយនៅលើផែនដី បក្សាបក្សីស្រែកច្រៀងអឺងកងជាតន្រ្តីដ៏ស្រទន់ចូលមកដាស់ស្មារតីមនុស្សម្នាឲ្យក្រោកពីដំណេកស្រវាស្រទេញរកសុីចម្អែកក្រពេះរៀងៗខ្លួនតាមសម្មាអាជីវរ។
នៅក្នុងបន្ទប់សម្រាកនៃមន្ទីពេទ្យតូចមួយក្បែរជាយក្រុង ជាន់ខ្ពស់បំផុតដែលប្រសព្វជាមួយបន្ទប់សង្រ្គោះបន្ទាប់ក៏បើកទ្វារឡើងបង្ហាញឲ្យឃើញរាងកាយតូចសើ្ដងដេកស្តូកស្ដឹងលើគ្រែ ឮតែសម្លេងឧបករណ៍វាស់ចង្វាក់បេះដូងលោត "ទឺតៗ"ឥតឈប់ឈរ។ ពេលវេលាពិតជាដើរលឿនណាស់ កំពុងតែសប្បាយសុខៗក៏អាចប្រែជាគ្រោះកាចសេសសល់នូវទុក្ខសោកយំយែកគួរឲ្យស្រណោះទៅវិញ។
បុរសម្នាក់ដែលកំពុងអង្គុយឆ្ងក់លើរទេះរុញអ្នកជម្ងឺក៏ចូលមកដោយមានគលានុប្បដ្ឋាយិកាជួយជួនមក។ <<អរគុណហើយអ្នកគ្រូពេទ្យ>> ឃ្លាដែលគេនិយាយ ហាក់ដាស់ខួរក្បាលខ្លួនឯងឲ្យនឹកឃើញដល់សម្ដីJiminដែលធ្លាប់ប្រាប់គេឲ្យស្គាល់ថាអ្វីទៅការគួរសម សុជីវធម៌ មនុស្សគេតាំងពីដើមមកមិនដែលឱនគោរពអ្នកណាក្រៅពីមីងរបស់ខ្លួនឡើយ អ្នកដែលឲ្យលុយគេគឺជាអ្នកមានគុណធំបំផុត។
Sugaយកដៃជូតសំណើមទឹកដែលចាប់ផ្ដើមជ្រាបចេញពីរង្វង់ភ្នែក ដោយមោទនភាពលើខ្លួនឯងត្បិតរកឃើញក្ដីសុខនិងអត្ថន័យក្នុងជាតិនេះហើយ បានជួបជុំគ្រួសារមួយពេញលេញនឹងគេ មានផ្ទះនៅស្រួលបួល មានបងប្អូនស្រឡាញ់ស្មើកែវភ្នែក។ តែហេតុដែលក្លាយជាបន្លាចាក់ចំបេះដូងដកមិនចេញនោះគឺ ក្នុងនាមជាបងប្រុសម្នាក់ សូម្បីតែប្អូនខ្លួនឯងក៏មិនអាចការពារបាន គេគួរតែនាំJimimធ្វើអីដែលល្អៗមិនមែនអូសប្អូនចូលមករកបញ្ហាមិនចេះចប់បែបនេះទេ។
នាយកម្លោះស្រវាឈោងដៃបង្វិលកង់រទេះដើម្បីអាចទៅមើលមុខមនុស្សជាទីស្រឡាញ់ទាំងក្ដីនឹករឭក ស្នាមញញឹមស្ងួតហែងក៏លេចឡើងព្រមដោយពំនោលខ្សាវៗ <<ហឹុក..ហឹុក..Jimin. . .ឆាប់ក្រោកឡើង! បងសន្យាថាឈប់នាំអូនចេញទៅក្រៅផ្ដេសផ្ដាសទៀតហើយ ក្រោកមកឈ្លោះគ្នាជាមួយបងវិញមក! ណា៎... Jimin!>>។ រាងក្រាស់ខំប្រឹងជំទើតខ្លួនចេញពីរទេះលូកដៃទៅអង្អែលថ្ពាល់ត្រជាក់ដូចទឹកករបស់អ្នកដែលដេកនៅលើគ្រែស្ងាត់មាត់ឈឹង ឃើញគេក្នុងសភាពបែបនេះទឹកភ្នែកមិនដឹងមកពីណាសម្រុកហូរមកជាបន្តបន្ទាប់បន្ថែមដោយឃ្លាសោកសៅមិនឈប់ឈរ <<ពេលនេះ បើនៅផ្ទះវិញ យើងប្រហែលជាកំពុងដេញវាយគ្នាមិនទាន់ឈប់ទេ បងសុំទោស សុំទោស សុំទោសគ្រប់យ៉ាង! ក្រោកមកនិយាយជាមួយបងមក អូនចង់ជេរវាយដំធាក់ផ្កាប់ចានបងយ៉ាងម៉េចក៏តាមចិត្ត>> និយាយបានប៉ុណ្ណេះ សម្លេងសម្រឹបជើងធ្ងន់ៗក៏រសាត់មកចូលក្នុងសោតាបញ្ជាក់ឲ្យដឹងថាដូចជាមានក្រុមរត់មកចង់ទម្លុះទ្វារនេះចឹង នាយខំបែរខ្លួនងាកទៅមើលក្រែងមានរឿងអីនៅខាងក្រៅ។
YOU ARE READING
🔥បងប្រុសក្រៅត្រកូល🔞 (Completed ✔️)
Romanceរឿងរ៉ាវបែបស្រើបស្រាលរបស់កម្លោះពីរនាក់ ដែលត្រូវជាបងប្អូនរួមផ្ទះជាមួយគ្នា ដោយសារតែវិបត្តិគ្រួសារនាំឲអ្នកទាំងពីរ ស្ទើរតែលែងបាននៅជាមួយទៅហើយ ពួកគេបានហែលឆ្លងគ្រប់ឧបសគ្គទម្រាំតែមានថ្ងៃមួយដែលហៅថា "សុភមង្គល"។