យប់ក៏កាន់តែកៀកចូលមកដល់ដែរហើយ ស្មើនឹងប្រហែលម៉ោង8យប់ Jiminក៏ត្រឡប់មកផ្ទះវិញដោយជិះឡានក្រុង។ គេនៅមិនអស់ចិត្តនឹងរឿងនៅល្ងាចនេះទេ នាយអង្គុយសើចម្នាក់ឯងតិចៗនៅក្នុងបរិយាកាសអ៊ូអរនៃរថយន្តក្រុងពណ៌ក្រហមដែលធ្វើដំណើរលើដងផ្លូវលម្អដោយភ្លើងភ្លឺចិញ្ចាច។
មិនយូរប៉ុន្មានរថយន្តនោះក៏ដល់ទីចំណត អ្នកដំណើរភាគច្រើនក៏នាំគ្នាចុះបំបែកផ្លូវគ្នាទៅតាមទិសដៅរៀងៗខ្លួន នៅឡើយនាយកម្លោះដែលដើរបែកចេញពីគេម្នាក់ឯង គេដោះអាវស្បែកចេញហើយយកមកកាន់ដាក់លើស្មារវិញ ដំណើរមួយៗលើដងផ្លូវស្ងប់ស្ងាត់មួយអមនឹងសម្លេងខ្យល់បក់តិចមកប៉ះនឹងដងខ្លួនស្ដើងនៃអ្នកកម្លោះ កាន់តែធ្វើឲគេអណ្តែតអណ្តូងនឹងទិដ្ឋភាពនារាត្រីដ៏សែនមនោរម្យ។
________
@House🏰
រាងស្ដើងដែលកំពុងដើររៀបនឹងបើទ្វាចូលផ្ទះទៅហើយ តែត្រូវមកពញាក់ស្ទើរបាត់ព្រលឹងដោយសារតាបុិSugaឈរផ្អែកនឹងរបងផ្ទះមិនដឹងតាំងពីពេលណា<<អួយ៎!....ហើយបងមកឈរនៅនឹងតាំងពីពេលណា ចង់ឲខ្ញុំគាំងបេះដូងស្លាប់ឬយ៉ាងម៉េច?>><<រំអួយម្ល៉េះ! មកពីណាស្មើនឹងទើបចូលផ្ទះតែងខ្លួនស្អាតបាតទៀត ទៅណាត់គ្នាជាមួយអាណាមីណាហាស៎!>>Sugaច្រត់ចង្កេះសួរដូចទ្រង់យ៉ាងម៉េចមិនដឹង
<<គឺទៅញុាំអីជាមួយមិត្តភក្តិនឹងណា៎ ម៉េចប្រច័ណ្ឌអូនហេស៎!>>តបទាំងទឹកមុខច្រលើមខំជំទើតខ្លួនទៅជិតបបូរមាត់ស្ងួតៗរបស់រាងក្រាស់
<<មិត្តភក្តិហេស៎ បើជាមិត្តភក្ដិម៉េចក៏ដល់ថ្នាក់ស្និទ្ធស្នាលខ្លាំងម្ល៉េះ?>>សំនួនកាន់តែធ្ងន់ៗចេញពីមាត់អ្នកដែលមាឌធំជាង
<<បងនិយាយពីអី អូនមិនយល់ទេស៎ គ្រាន់តែទៅញុាំអីតើ!>>គេយកដៃទៅអង្អែល.កថ្នមហើយដើរចូលទៅក្នុងផ្ទះ ក្រែងទទួលបានកម្ដៅខ្លះក្រោយពីត្រូវខ្យល់ត្រជាក់មកជាយូរ<<ហុើយ អូនអស់កម្លាំងណាស់!>>
<<នែ៎ ឈប់ភ្លាម! អូនមិនទាន់បានដោះស្រាយនៅឡើយទេ! ចាំមើលណា៎ កុំសង្ឃឹមបានដេកលក់ឲសោះ>>
------
Jiminដាក់ខ្លួនចុះលើគ្រែដែលមានពួកទន់ៗរបស់គេហើយក៏បោះអាវចោលទៅម្ខាងសិន ប្រាស់ខ្លួងលង់លក់មិនដឹងពីស្មើណា។ រីឯរាងក្រាស់ដើរចូលមកក្ដៅត្រចៀកងើង ធាក់ទ្វាទម្លាយមិនខ្វល់ថាបាក់ខ្ទាច់ឬអត់តាមចរឹកកូនអ្នកមាន ដំណើរធ្ងន់ៗទន្រ្ទាំចង់បាក់ផ្ទះ ទៅសង្គ្រប់លើអ្នកដែលកំពុងគេងយ៉ាងស្កប់ស្កល់នោះឲភ្ញាក់ក្រញាង។
YOU ARE READING
🔥បងប្រុសក្រៅត្រកូល🔞 (Completed ✔️)
Romanceរឿងរ៉ាវបែបស្រើបស្រាលរបស់កម្លោះពីរនាក់ ដែលត្រូវជាបងប្អូនរួមផ្ទះជាមួយគ្នា ដោយសារតែវិបត្តិគ្រួសារនាំឲអ្នកទាំងពីរ ស្ទើរតែលែងបាននៅជាមួយទៅហើយ ពួកគេបានហែលឆ្លងគ្រប់ឧបសគ្គទម្រាំតែមានថ្ងៃមួយដែលហៅថា "សុភមង្គល"។