វិស្សមកាល......
មើលទៅជើងមេឃនៃថ្ងៃរៀបអស្តង្គតសែនត្រជាក់ភ្នែក បូករួមជាមួយខ្យល់បកតិចៗផាត់រលករសាត់ដោលគ្នាមកសន្សឹមៗប៉ប្រះមាត់ឆ្នេរ វាក៏អាចសន្មតថាជាឋានសួគ៌នៃក្ដីសុខមួយទៅហើយ មិនបាច់ចាំតែទៅដេកលើពពកដេញចាប់ផ្កាយទើបហៅថាឋានសួគ៌ទេ។ព្រះអាទិត្យនៅមានពេលមកប្ដូរវេនគ្នាជាមួយព្រះចន្រ្ទ ចុះចំណែកមនុស្សយើងវិញ ម៉េចថានឹងរវល់ឥតឈប់រហូតគ្មានពេលសម្រាកទៅ? ទោះមួយជីវិតមាន10ឆ្នាំប៉ុន្មានដងក៏ដោយ ទោះរស់បានយូរជាងមនុស្សធម្មតា(អមតៈ) ក៏គួរគប្បីធ្វើអ្វីមួយដើម្បីឲ្យជីវិតមានន័យ មានសុភមង្គល ជាជាងការចំណាយពេលអត់ប្រយោជន៍ធ្វើរឿងដដែលៗតែកាន់តែធ្វើកាន់តែធុញនិងមិនរីកចម្រើន។
វាយោបកផាត់កាត់ផ្ទៃជលសារនាំយកសំណើមនិងក្លិនប្រៃរបស់ទឹកសមុទ្រមកប៉ះនិងស្បែកស្ទាបយូរទៅទើបដឹងថាគ្រាតៗ។ ទិដ្ឋភាពដ៏មានតម្លៃមិនងាយរកបាននេះក៏សមគ្នាជាមួយគ្រួសារដ៏កក់ក្ដៅដែលចុះមកកម្សាន្តយ៉ាងស្ងប់ស្ងាត់ទាំងបីនាក់។
កម្លោះដែលជំនួសនាមជាម្ដាយដើរពរកូនតូចស្របជាមួយស្វាមីបណ្ដូលចិត្តមកកាន់តុអាហាររៀបចំតុបតែងអមដោយភ្លើងទៀនភ្លឺតិចៗ។ រាងតូចក៏ដាក់ខ្លួនចុះលើកៅអីតល់មុខនឹងអ្នកម្ខាងទៀត វាអាចថាជារាត្រីក្រេបទឹកឃ្មុំ ប៉ុន្តែមើលទៅដូចជាលើសមនុស្សម្នាក់ទៅហើយ។
Jiminផ្ចង់អារម្មណ៍សម្លឹងទៅមើលផ្ទៃមេឃដែលចាប់ផ្តើមប្តូរពណ៌ពីខៀវស្រាលទៅជាក្រហមទុំ ក្នុងចិត្តលេចឡើងនៅគមនិតជាច្រើនរៀបរាប់ពីរឿងរ៉ាវជូរចត់ដែលមកទល់នឹងពេលនេះ នាយនឹកស្មានមិនដល់ថាខ្លួនអាចមកនៅត្រង់នេះបានយ៉ាងម៉េចទេ។ "ខ្ញុំប្រហែលជាមនុស្សដែលសំណាងបំផុតហើយដែលបានមកជួបបទពិសោធន៍ទាំងល្អនិងអាក្រក់ក្នុងជីវិត អរគុណអ្នកគ្រប់គ្នាដែលបានចូលមកកែប្រែក្មេងប្រុសម្នាក់នេះឲ្យយល់ថា ការរស់នៅមិនមែនសំដៅលើត្រឹមតែដេក ដើរ ឈរ អង្គុយទេ តែជីវិតគឺជាចំណោទមួយដែលព្យាយាមសាកល្បងយើងគ្រប់ពេល។ វាឋិតនៅលើយើងទេថាអាចដោះស្រាយបានកម្រិតណា តែបើសិនហួសសមត្ថភាពហើយ យើងក៏អាចសម្រាកបាន ហើយទុកឲ្យពេលវេលាជាអ្នកជួយជ្រុមជ្រែងនិងបើផ្លូវឲ្យយើងវិញ។ ទោះបីយើងបានជួបរឿងអយុត្តិធម៌ច្រើនយ៉ាងណាក៏គួរតែហ៊ានប្រឈមនឹងវា មិនគួររត់គេចនិងឱនក្បាលរហូតទេ ទង្វើល្អប្រាកដជាឈ្នះអំពើអាក្រក់។ ហើយអ្វីដែលសំខាន់គឺ កុំធ្វើខ្លួនឲ្យរស់ក្នុងអតីតកាល ត្រូវចេះដាក់ចុះអម្រែកទុកទាំងនោះខ្លះ ហើយការអធ្យាស្រ័យគឺជាផ្លូវតែមួយគត់ដែលអាចបញ្ចប់គំនុំនិងការសងសឹក។"
YOU ARE READING
🔥បងប្រុសក្រៅត្រកូល🔞 (Completed ✔️)
Romanceរឿងរ៉ាវបែបស្រើបស្រាលរបស់កម្លោះពីរនាក់ ដែលត្រូវជាបងប្អូនរួមផ្ទះជាមួយគ្នា ដោយសារតែវិបត្តិគ្រួសារនាំឲអ្នកទាំងពីរ ស្ទើរតែលែងបាននៅជាមួយទៅហើយ ពួកគេបានហែលឆ្លងគ្រប់ឧបសគ្គទម្រាំតែមានថ្ងៃមួយដែលហៅថា "សុភមង្គល"។