ភាគទី34: ចាប់ផ្ដើមជាថ្មី🥰☺️

1.1K 124 7
                                    

    រឿងរ៉ាវគ្រប់យ៉ាងក៏បានចប់សព្វគ្រប់ហើយ FariនិងNickត្រូវស្លាប់ទៅជាមួយគ្នា ឯងសំណុំរឿងពាក្យបណ្ដឹងក៏ត្រូវដោះស្រាយបានដែរ ទ្រព្យសម្បត្តិទាំងប៉ុន្មានក៏ប្រគល់ជូនម្ចាស់ផ្ទះពិតប្រាកដរបស់ត្រកូលផាក។ Sugaរងរបួសធ្ងន់ដំណាក់កាលសង្គ្រោះបន្ទាន់ក៏ដឹកយកទៅពេទ្យបានទាន់ពេល។

   <<ខ្ញុំអាចចូលទៅមើលបងប្រុសបានទេ?>>រាងតូចអង្គុយនៅខាងក្រៅបន្ទប់សួរនាំគ្រប់គ្រីពេទ្យដែលដើរកាត់ខ្លួន

   លោកដុកទ័រដកដង្ហើមធំមុននឹងរៀបរាប់ទាំងទឹកមុខមិនសូវប្រាកដ<<នៅទេ គេកំពុងវះកាត់លើកទីមួយនៅឡើយ ជើងទាំងសងខាងអាច2អាទិត្យទើបជា តែការសំខាន់គឺផ្នែកខួរក្បាលប៉ះទង្គិចខ្លាំងណាស់ហើយខ្វះឈាមទៀត>>

   <<លោកគ្រពេទ្យ! ខ្ញុំជាប្អូនប្រុសរបស់គាត់ យកឈាមខ្ញុំបញ្ចូលឲ្យគាត់បានទេ?>>ដៃទាំងពីរស្រវ៉ាចាប់អាវសរបស់អ្នកម្ខាងទៀត

   <<បើចឹងសូមលោកទោពិនិត្យក្រុមប្រភេទឈាមនៅបន្ទប់មួយទៀតឯស្ដាំដៃហើយចាំពួកខ្ញុំសម្រេចតាមនឹង>>

   <<បាទ បានខ្ញុំនឹងទៅភ្លាម!>>នាយសប្បាយចិត្តស្ទើរហោះទៅហើយ ទឹកមុខក្រៀមស្រពោនប្រែជារីកដូចគ្រាប់ជី គេក៏ដើរទាំងត្រដាបត្រដួសទៅតាមទីតាំងដែលលោកវិជ្ជបណ្ឌិតចង្អុលប្រាប់

   30នាទីក្រោយបូមឈាមពិនិត្យហើយ គលានុប្បដ្ឋាយិកាក៏កាន់ក្រដាសមួយសន្លឹកមកឲ្យនាយកម្លោះដោយពន្យល់ត្រួសៗ <<លោកមិនអាចផ្ដល់ឈាមដល់អ្នកជង្ងឺទេ ក្រុមឈាមទាំងពីរគឺខុសគ្នា>>

   <<ថាម៉េចអ្នកគ្រូ? ខ្ញុំជាបងប្អូននឹងគ្នាហេតុអីមិនបាន?>>

   <<លោកប្រាកដជាមានការយល់ច្រឡំអីហើយ ខ្ញុំសូមសួរលោកតាមត្រង់ចុះ អ្នកទាំងពីរពិតជាបងប្អូនបង្កើតមែនឬអត់?>>

   <<គ..គឺខ្ញុំ...ខ្ញុំមិនប្រាកដទេ បងប្រុសទើបតែប្រាប់ខ្ញុំថាជាសាច់ញាតិបង្កើតរួមឪពុក>>

   <<វាមិនអាចទៅរួចទេ បើវាបែបនឹងមែនឈាមរបស់អ្នកទាំងពីរនឹងដូចគ្នា នេះច្បាស់ណាស់ថាគេកុហកលោកហើយ សុំទោសដែលនិយាយប៉ះពាល់ ប៉ុន្តែវិទ្យាសាស្ត្រគ្មានអ្វីដែលមិនពិតទេ>>

🔥បងប្រុសក្រៅត្រកូល🔞 (Completed ✔️)Where stories live. Discover now