ភាគទី42: បន្ទប់កញ្ចក់🐱🐲

1.3K 112 3
                                    

   អ្នកទាំងពីរឡើងលើឡានបើកចេញរៀងខ្លួនទៅផ្ទះទាំងតក់ក្រហល់ ល្បឿនលឿនដូចប្រណាំងថ្នាក់ជាតិ។ Sugaដៃកាន់ចង្កូតតែភ្នែកសម្លឹងទៅមើលអ្នកម្ខាងទៀតដែលនៅទន្ទឹមខ្លួន មិញនេះគេសប្បាយមិនទាន់អស់ចិត្តផងចាំមើលទៅដល់ផ្ទះសុំរបៀបខ្នាតធំមិនខានទេ។

   មកដល់គេហដ្ឋានដ៏ស្កឹមស្កៃវិញភ្លាម Jiminដឹងខ្លួនក៏រត់ទៅចាក់សោរចូលក្នុងផ្ទះមុន បើនៅរេរាយូរច្បាស់ជាលោកប្ដីចាប់ក្រញិចនៅនឹងឡានហើយ។

   <<ប្រុងរត់គេចផងហ៎ គិតថាបងឲ្យរួចខ្លួនទេ?>>នាយសួរបញ្ចើចបញ្ចើរពេបមាត់ស្របពេលឃើញឫកពាបិទពួនរបស់រាងតូច

   <<តាមមក ចាប់អូនបានឬអត់?>>

   <<ខូចណាស់!>>រាងក្រាស់ឈរផ្អែកឡានសម្លឹងមើលJiminទាំងហួសចិត្ត នេះគេគិតថារត់បានប៉ុន្មានម៉ែត្រទៅ បើថារត់ទៅក្រៅមិនអីទេ នេះគឺរត់ចូលផ្ទះមុននិងក្រោយគង់តែត្រូវគេចាប់អុកដដែលនឹង។

   នាយដើរចូលមកខាងក្នុងយឺតៗ រួចក៏សម្រូតអាវធំចុះជាមួយនឹងក្រវ៉ាត់កតឹងផ្អឹសចោល ចូលមកឱបចង្កេះមាឌល្អិតពីក្រោយបន្ថែមដោយស្នាមថើបតាមកញ្ចឹក-កមិនចេះឆ្អែតឆ្អន់។ <<ប្រពន្ធអ្នកណាគេអីក៏ស្អាតខ្លាំងម្ល៉េះ?>>

   <<ហើយចុះស្វាមីអ្នកណាអីក៏ច្រឡឺមបែបនេះ?>>រាងតូចសួរបកទៅវិញខណៈដែលដៃកំពុងចាក់ទឹកមកញុាំ មិញនេះហត់ដកដង្ហើមមកចង់ដល់គ្នាព្រោះតែខាងTopមិនប្រណីដៃឲ្យសោះ

   Sugaផ្អឹបផ្ទៃមុខលើស្មារអ្នកខាងមុខពោលឡើងដើមបំពង់-កចេញឫកពាម្ញិកម្ញ៉ក់ដាក់គេ បំណងលួងលោមសុំតង់ទី2<<អូនសម្លាញ់ ថ្ងៃនេះបងមិនទៅណាទេ បងចង់នៅជាមួយអូនឲ្យច្រើនៗ>>

  <<ចឹងហ៎ ក្មេងក្បាលកញ្ចាស់នេះចង់បានអីទៀតហើយ?>>

   ជំនួសឲ្យពាក្យតបត រាងក្រាស់ក៏បំបែរខ្លួននាយមកប្រឈមនឹងគ្នាចែករំលែងខ្យល់ដង្ហើមក្ដៅគគុក មុននឹងដាក់បបូរមាត់ក្រាស់ចាត់ការជាមួយរាងតូច។ នាយថើបថែលច្បូតយកសំណើមក្លិនប្រហើរ លូកក្រលាស់អណ្ដាតរវាមក្នុងមាត់គ្នាយ៉ាងរោលរាល។

🔥បងប្រុសក្រៅត្រកូល🔞 (Completed ✔️)Where stories live. Discover now