"ប្រាវ!" សម្លេងលាន់ចេញពីបន្ទប់ធ្វើការរបស់អ្នកស្រីFariជាហេតុធ្វើឲ្យមានបុគ្គលិកក្បែរនោះនាំគ្នាអើត.កមើលគ្រប់ៗគ្នា។ <<ធុញណាស់! មិនដឹងជាស្អីទេ! ការងារដាក់មកទាំងផ្ទាំង នេះចង់ឲ្យយើងបម្រើពួកវាឬយ៉ាងម៉េច?>> ប្រធានថ្មីថ្មោងរើរុសពេញលើតុការងារទាំងចិត្តក្ដៅឆេវ នឹងឯកសារនៅចំពោះមុខខ្លួនគរសន្ធឹក នាងដាក់ខ្លួនចុះបន្តិចទើបស្រវេស្រវាយកទូរស័ព្ទខលហៅស្វាមីរបស់ខ្លួន។
<<អាឡូ! មានការអីហេស៎ប្រពន្ធសម្លាញ់?>><<គឺថា លោកបងចា៎ ការងារច្រើនណាស់ អូនធ្វើម្នាក់ឯងមិនហើយទេ បងជួយរកលេខាឲ្យអូនម្នាក់មកណា៎ គឺពេលនេះ>>
<<គឺបងរវល់ណាស់ បន្តិចទៀតបងប្រជុំហើយ>>
<<ចឹងឲ្យអូនធ្វើយ៉ាងម៉េចទៅ? អូនត្រូវការឥឡូវនេះ!>>
<<Fariហា៎ បងពិតជា....>>
<<សម្ដីអូនទុកជាខ្យល់មែនទេ?>>លោកផាកដកដង្ហើមធំបន្តិច គាត់ខំទប់អារម្មណ៍មិននឹងតប <<បានៗ ចាំបងប្រាប់ឲ្យលេខាបងជួយរកឲ្យទៅចុះ>>ថាចប់គាត់ក៏ដាក់ទូរស័ព្ទចុះ
<<ឈប់! ឈប់សិន បង...ហើយចង្រៃយ៍>>មិនទាន់ទាំងដឹងរឿងគ្នាផងក៏ត្រូវអ្នកម្ខាងទៀតទុកចោល អ្នកស្រីត្រកូលផាក បោះទូរស័ព្ទទៅលើតុ ដៃលើកច្រត់ចង្កេះស្ដើងរបស់គាត់ ដោយក្ដីមួម៉ៅ ខណៈពេលនោះ ក៏មានបុរសមានស្ដើងម្នាក់ចូលមកគោះទ្វារជាហេតុដាស់សតិនាងមកវិញ<<អ្នកស្រី ខ្ញុំអាចចូលទៅក្នុងបានទេ?>>
Fariក្រឡេកទៅបន្តិច ក៏បញ្ជាឲ្យគេចូលមកក្នុង<<ឆាប់ចូលមក>>
នាយកម្លោះជាលេខារបស់លោកផាកក៏បោះជំហានចូលមកជាមួយនឹងនារីវ័យក្មេងម្នាក់ទៀតគ្រោងឈុតក្វាសេពណ៌ខៀវ មាឌតូចល្អិត។ <<លោកផាកឲ្យខ្ញុំនាំលេខាថ្មីឲ្យអ្នកស្រី>>
ឮបែបនេះហាក់ស្រងាកចិត្តបន្តិច បើកភ្នែកធំៗមុននឹងនិយាយ<<លឿនថ្នាក់នេះផងហេស៎ បែបនេះទើបគេហៅថាអំណាចទឹកលុយមែន!>>
នាយកម្លោះញញឹមចុងមាត់បន្តិចទើបបន្ត<<បើអស់អីហើយ ខ្ញុំសុំទៅធ្វើការងាតវិញហើយបាទ>>
YOU ARE READING
🔥បងប្រុសក្រៅត្រកូល🔞 (Completed ✔️)
Romanceរឿងរ៉ាវបែបស្រើបស្រាលរបស់កម្លោះពីរនាក់ ដែលត្រូវជាបងប្អូនរួមផ្ទះជាមួយគ្នា ដោយសារតែវិបត្តិគ្រួសារនាំឲអ្នកទាំងពីរ ស្ទើរតែលែងបាននៅជាមួយទៅហើយ ពួកគេបានហែលឆ្លងគ្រប់ឧបសគ្គទម្រាំតែមានថ្ងៃមួយដែលហៅថា "សុភមង្គល"។