ព្រឹកថ្ងៃថ្មី......
<<បងចង់ទៅណា>>រាងតូចងើបពីសាឡុងដើរទៅសួរអ្នកដែលដើរកាន់សោរឡានដើរទៅខាងក្រៅ
<<ទើសស្អី? យើងទៅណាចាំបាច់ជម្រាបអាម្សៀលឯងជាមុនដែរហ្អេស?>>
<<តែមេឃរកភ្លៀងហើយ ខ្ញុំខ្លាចបងចេញទៅត្រូវទឹកមិនស្រួលខ្លួន>>នាយនៅតែរក្សាទឹកមុខត្រជាក់ស្រេបតបតទៅវិញតាមដែលអាចធ្វើបាន
<<កុំចេះ!>>
Jiminប្រឹងញញឹមបន្តរួចឈោងដៃទៅចាប់ស្មារអ្នកម្ខាងទៀតបម្រុងឃាត់គេ <<កុំទៅអីបានទេ>>
<<លែង! ដកដៃគគ្រេចរបស់ឯងចេញទៅ!>> រាងក្រាស់និយាយធ្ងន់ៗមកវិញរួមជាមួយខ្សែភ្នែកខ្មៅងងឹត
<<បងប្រុស!>>
ឮពាក្យនេះហើយ Sugaក៏ងាកមកមើលមុខរាងតូចព្រមដោយស្នាមញញឹមដ៏ពិសពុល<<ឯងសំអាងអីហ៊ានប្រើពាក្យនេះជាមួយយើង?>>
<<ក្រែងវាជាការពិតមែនទេ ម៉េចក៏បងសួរបែបនេះ?>>
<<អ្នកណាឲ្យឯងហៅយើងថាបង? ហាស៎!>>គេបន្តសម្លុតអ្នកម្ខាងទៀតក្រោមពន្លឺភ្នែកដែលមិនអាចលើកលែងឲ្យបាន។ នាយក៏ស្ទុះទៅបោចសក់រាងស្ដើងអូសចេញមកក្រៅស្របពេលដែលតំណក់ភ្លៀងចាប់ផ្ដើមស្រក់មកតក់ៗផ្សើមលើដីជាបណ្ដើរៗហើយ
<<អូយ៎ ឈឺណាស់! លែងខ្ញុំទៅបង..បងហ្កា...>>រាងកាយទន់ខ្សោយក៏ត្រូវដៃរឹងមាំគ្រប់គ្រង់បាន ប្រទាញទៅដល់អាងទឹកខាងមុខផ្ទះ។
អ្នកកម្លោះចិត្តមារ្យមិនព្រមប្រលែងរឹតតែចាប់ញឹងJiminឥតស្រណោះយកទៅជ្រមុជជាន់កក្នុងទឹកកណ្ដាលភ្លៀងត្រជាក់ស្ទើរកក <<លាងខួរចោលម្ដងទៅ! ឲ្យចាំផងថាយើងមិនត្រូវជាអ្វីនឹងសំរាមដូចឯងទេ!>>
ឯអ្នករងអំពើវិញក៏គ្មានកម្លាំងទប់ទល់ ដៃទាំងពីរខំប្រវេប្រវាលិចកើតតែមិនអាចរើបាន នាយត្រូវឈ្លក់ទឹកហឺតចូលក្នុងពោះវីសតែនឹងដាច់ខ្យល់។ ឈាមនៃជម្ងឺក៏សាយចេញមកពីច្រមុះប្ដូរពណ៌របស់ទឹកឲ្យឡើងពណ៌ក្រហមច្រាល ទើបរាងក្រាស់ប្រលែងសម្ពាធពីក្បាលគេ។ <<ខះៗ អស៎!>>
YOU ARE READING
🔥បងប្រុសក្រៅត្រកូល🔞 (Completed ✔️)
Romanceរឿងរ៉ាវបែបស្រើបស្រាលរបស់កម្លោះពីរនាក់ ដែលត្រូវជាបងប្អូនរួមផ្ទះជាមួយគ្នា ដោយសារតែវិបត្តិគ្រួសារនាំឲអ្នកទាំងពីរ ស្ទើរតែលែងបាននៅជាមួយទៅហើយ ពួកគេបានហែលឆ្លងគ្រប់ឧបសគ្គទម្រាំតែមានថ្ងៃមួយដែលហៅថា "សុភមង្គល"។