ភាគទី18: ធ្វើសរសៃ🌚

1.1K 117 1
                                    

    Sugaដឹកដៃប្អូនប្រុសបំណូលចិត្តដើរសព្វកន្លែងដែលពួកគេមិនដែលទៅ សូម្បីតែសួនក្មេងលេង សួនសត្វ រោងកុន ផ្សារបន្លែ... ដើរញុបន្តិច ភ្លក្សនោះបន្តិចគ្រប់រសជាតិនិងទម្រង់បែបផែននៃម្ហូបក្រៅផ្ទះ រហូតដល់ហត់អស់កម្លោះម្នាក់ៗហើយ រាងក្រាស់នឹងដល់ទីកន្លែងតែមួយទៀតប៉ុណ្ណោះដែលជាការចងចាំធំបំផុតរបស់គេពេលដែលទៅដើរអ្នកមីងFari គឺក្លិបដែលជាកន្លែងផឹកសុីរាំរែក វាសឹងតែក្លាយជាផ្ទះរបស់គេទៅហើយ ទោះវាមិនមែនជាកន្លែងល្អសម្រាប់មនុស្សទូទៅក៏ដោយ តែវាជាជម្រកតែមួយគត់ដែលចិញ្ចឹមគេបានធំប៉ុននេះ។

     ពីមួយថ្ងៃទៅមួយថ្ងៃ គេឮសូរតែសម្លេងភ្លេងទ្រហឹងស្ទើរបែកត្រចៀក សម្រែកថ្ងួចថ្ងូររបស់ម្ដាយមីងដែលត្រូវមនុស្សប្រុសជាន់ឈ្លីធ្វើបាបតាមតែអំពើចិត្ត ក្មេងតូចមិនទាន់ទាំងដឹងខ្យល់អីផង ក៏ត្រូវដើរតាមខ្សែជីវិតដ៏ជូរចត់ក្រោមពន្លឺភ្លើងពណ៌រកក្ដីសុខមិនឃើញ។

     នៅពេលដែលមីងមកដល់ គ្មានពាក្យអ្វីមកស្វាគមន៍ក្មួយក្រៅពីនិយាយថា <<ហាមចេញមកខាងក្រៅ ប្រយ័ត្នមានគេធ្វើបាប ទៅនេះមនុស្សច្រើនណាស់>> សភាពរបស់គាត់ពេលត្រឡប់មកវិញស្ទើរតែដូចសាកសពអញ្ចឹង ខ្លួនប្រាណមានតែស្នាមជាំ ក្រយៅដៃខ្មៅរោល មុខមាត់បែកចេញឈាមមិនដែលលួសថ្ងៃណាឡើយ។

    អ្វីដែលដែលអាចជួយគាត់បានគឺ ត្រឹមជួយលាបថ្នាំនិងសង្ងំនៅតែក្នុងបន្ទប់ងងឹតស្លឹបដូចគុកអស់រយៈពេល15ឆ្នាំ។

    នាយកម្លោះសម្លឹងទៅមើលក្លោងទ្វាដែលរុំព័ទ្ធដោយអំពូលភ្លើងចម្រុះពណ៌ទាំងអួលណែនក្នុងចិត្ត គេខានមកទីនេះយូរប៉ុណ្ណាហើយ អារម្មណ៍កាលពីមុននិងពេលនេះគ្មានអីខុសគ្នាទេ ការឈានជើងចូលទៅខាងក្នុង វាប្រៀបដូចជាពេលដែលគេបានឃើញបានឮនូវការឈឺចាប់របស់Fariពេលត្រូវមនុស្សពាលធ្វើទារុណកម្មទាំងផ្លូវកាយទាំងផ្លូវចិត្តឥតស្រាកស្រាន។

     <<ម៉េចក៏នាំអូនមកទីនេះ?>>រាងស្ដើងរលាក់ដៃពញាក់ស្មារតីដែលស្លុងនៅមួយកន្លែងមកវិញ គេសម្លឹងទៅមើលមុខSugaភ្លាកៗ

🔥បងប្រុសក្រៅត្រកូល🔞 (Completed ✔️)Where stories live. Discover now