ភាគទី8: តែបៃតងមិនដាក់ស្ករ🍵

1.5K 148 0
                                    

     ពេលវេលាដែលបានកំណត់ទុកក៏បានមកដល់ ងាកមកមើលទិដ្ឋភាពក្នុងហាងកាហ្វេបែបយុវវ័យមួយនៅកណ្ដាលក្រុងជាប់កែងផ្លូវ បើសង្កេតដោយយកចិត្តទុកដាក់បន្តិច យើងនឹងឃើញក្មេងស្រីក្នុងសម្លៀកបំពាក់ជារ៉ូបពណ៌ផ្កាឈូកត្រឹមជង្គង់សំយេះស្មារ កំពុងអង្គុយសញ្ជប់សញ្ជឹងម្នាក់ឯង តែបើតាមមើលទៅនាងប្រហែលអាចរង់ចាំដៃគូរបស់នាងហើយ។

    នាងតូចដ៏គួរឲស្រឡាញ់ ខំតុបតែងខ្លួនយ៉ាងស្រស់សោភាត្រូវមកចំណាយពេលស្ទើរតែ1ម៉ោងរង់ចាំភាគីម្ខាងទៀតមកដល់ទាំងអន្ទះសារ យូរៗម្ដងដៃដ៏ស្រលូនលើកឡើងដើម្បីមើលនាឡិកាពណ៌ប្រាក់លម្អដោយខ្សែធ្វើពីស្បែកភ្លឺរលោង។ Dohgyungធ្វើមុខធុញៗពេលដែលឃើញទ្រនិចនាឡិកាដើរដល់នាទី ទី10នៃម៉ោង6 នាងត្រូវខកចិត្តដែលខំមករងចាំគេតាំងពី5ជាង គួរឲអស់សំណើចណាស់ ណាត់គេម៉ោង6តែមកចាំម៉ោង5🤣។

    ខណ:នោះដែរ សម្លេងទ្វាក៏បើកឡើងហាក់ដាស់ឲនាងឆាប់ក្រឡេកទៅមើលអ្នកដែលដើរចូលមកនោះ។ នាយកម្លោះដែលជាម្ចាស់ចិត្តក៏ដើរចូលមកដោយដំណើរមួយៗ ចលនាដេញពីក្រោមឡើងលើគឺបញ្ជាក់ថាគេជាបុរសពេញវ័យម្នាក់ទៅហើយ វាខុសពីក្មេងប្រុសដែលនៅរៀនសកលវិទ្យាល័យ ចរឹកអៀនៗ ហើយគួរឲស្រឡាញ់ដូចកូនក្មេងនោះដាច់។

    Jiminដើររំពៃរកមើលនាងតូច ងាកឆ្វេងស្ដាំបង្ហាញឲឃើញម៉ូតសក់លើកទៅក្រោយ នឹងថ្ងាសទូលាយបែបHotរបស់គេ ស្រីណាឃើញក៏លង់ដែរ😍 ស្ថិតក្នុងឈុតអាវស្បែកពណ៌ត្នោតបែបសាមញ្ញ តែពេលបានបំពាក់លើខ្លួនកម្លោះរាងស្ដើងវាធ្វើឲតែមានសម្រស់ថែមមួយកម្រិតទៀត។ នាយចូលទៅជ្រៅបន្តិចទើបប្រទះនឹងស្រីស្រស់អង្គុយត្រម៉ង់ត្រមោចម្នាក់ឯងរង់ចាំគេ មិនបង្អង់យូរក៏ចូលទៅអង្គុយនៅទល់មុខស្ងាត់ ធ្វើឲអ្នកម្ខាងទៀតភ្ញាក់ស្ទើរធ្លាក់ពីកៅអីទៅហើយ😂។

   <<អួយ! ខំតែភ័យស្មានតែអ្នកណា តែថ្ងៃនេះលោក......>>

   <<ខ្ញុំយ៉ាងម៉េច?>>

   <<គឺសង្ហាខ្លាំងណាស់>>និយាយអមដោយមុខក្រហមគួរឲស្រឡាញ់របស់ នៅភ្លេចខ្លួនឈោងដៃទៅចាប់ដៃកូនកម្លោះគេទៀត

🔥បងប្រុសក្រៅត្រកូល🔞 (Completed ✔️)Where stories live. Discover now