លោកផាកក្នុងសភាពហត់នឿយដើរចូលមកគេហដ្ឋានដ៏ស្កឹមស្កៃអមនឹងទឹកមុខធ្លាក់ចុះដោយសារសម្ពាធការងារគរដូចភ្នំ។ អ៊ំស្រីជាម៉ែដោះក៏ស្ទុះស្ទាររត់ទៅទទួល ខណៈនោះសម្លេងរបស់លោកស្រីធំក៏បន្លឺឡើងធ្វើគាត់ទុចដំណើរឈប់មួយជំហាន<<មិនបាច់ទេ! ចាំខ្ញុំទៅទទួលគាត់ខ្លួនឯង គាត់កំពុងអស់កម្លាំងស្រាប់ផង បើឃើញមុខមីងច្បាស់ជាសន្លប់ឈរមិនខានទេ! បានហើយទៅធ្វើការរបស់មីងទៅ!>>
ម៉ែដោះដែលធ្លាប់តែចិត្តត្រជាក់បំផុតក្នុងផ្ទះនេះក៏ប្រែជាមុខឡើងក្រហម ខាំមាត់ជាប់គ្រឺតនឹងពាក្យរបស់ស្រីពូកែមារយានេះ គាត់នឹកមិនតបតអ្វីខ្លាចមានរឿងក៏បង្ខំចិត្តដើរចេញទាំងក្ដាប់ដៃសង្កត់ចិត្តរកផ្ទុះចេញមកម្ដងៗ។
_____________
រាងតូចទ្រមែព្រមនឹងដំណើរយឺតបោះទៅមួយៗ រួសរាន់ទៅរកបុរសដែលដើរផ្អៀងខ្លួនទៅមកដោយវោហាចាចៗដូចរៃ<<លោកបង មកពីធ្វើការហត់ណាស់ហើយមើលទៅ អូនបានធ្វើម្ហូបឲបងពិសា ម៉ោះ!ចាំអូនជួយ លោកបងឡើងលើងូតទឹកសម្អាតខ្លួនសិនទៅចាំចុះមកញុាំបាយជុំគ្នា>><<អឹម! បងឈឺពេញខ្លួនហើយ អស៎>>
<<ចឹងចាំពេលញុាំបាយហើយ អូនជួយធ្វើសរសៃលោកបងល្អទេ?>>Fariនិយាយលួងចិត្តតាមជំនាញ.មញុិ.មញ៉ក់របស់នាង ហើយជ្រៀតខ្លួនទៅរកដើមទ្រូងបុរសជាប្ដី
<<ហឹក! អូនឯងដឹងចិត្តបងណាស់>>ឃ្លាដ៏ខ្លីបញ្ចប់ដោយយកដៃទៅច្របាច់ថ្ពាល់របស់ភរិយាជើងខ្លាំងពុតត្បុត។
លោកប្រុសអ្នកស្រីម្ចាស់ផ្ទះទាំងពីរបណ្ដើរគ្នាចូលក្នុងទ្រនុំដ៏ល្វឹងល្វើយសំណេះសំណាលគ្នាយ៉ាងផ្អែមល្ហែម ធ្វើឲអ្នកបម្រើដែលកំពុងបំពេញការងារកើតក្ដីជ្រក់ជ្រេញនឹងគូស្នេហ៍ចាស់ៗខុសទំនងនេះរាល់ថ្ងៃ។
Jiminរត់ចុះមកក្រោមប្រាប់ទៅអ្នកមេផ្ទះបាយទាំងទឹកមុខភ័យស្លន់ស្លោរ<<អ្នកមីង! ដាំទឹកច្រកឲខ្ញុំ ឲលឿន! ខ្ញុំប្រញាប់!>>
ស្រ្តីជាអ្នកបម្រើសួរបញ្ជាក់ដោយប្លែកៗក្នុងចិត្ត ព្រោះអ្នកប្រុសតូចមិនដែលសួររកអីរហ័នថ្នាក់នេះទេ<<អ្នកប្រុសយកធ្វើអី?>>
YOU ARE READING
🔥បងប្រុសក្រៅត្រកូល🔞 (Completed ✔️)
Romanceរឿងរ៉ាវបែបស្រើបស្រាលរបស់កម្លោះពីរនាក់ ដែលត្រូវជាបងប្អូនរួមផ្ទះជាមួយគ្នា ដោយសារតែវិបត្តិគ្រួសារនាំឲអ្នកទាំងពីរ ស្ទើរតែលែងបាននៅជាមួយទៅហើយ ពួកគេបានហែលឆ្លងគ្រប់ឧបសគ្គទម្រាំតែមានថ្ងៃមួយដែលហៅថា "សុភមង្គល"។