ភាគទី28: ឯងជាអ្នកណា?😠

1K 118 0
                                    

    Jiminរៀបរាប់អស់ចិត្ត ក៏ដើរចុះមករបស់របរនៅខាងក្រោមយកទៅបន្ទប់ខ្លួន។ នាយជញ្ជូនបណ្ដើរកែវភ្នែកត្របាញ់ទៅរកពីរនាក់ម៉ែកូនដែលឈរក្រពាត់ដៃមើលគេទៅមកដោយការទើសទាល់ ធ្វើដូចខ្លួនឯងជាម្ចាស់ផ្ទះអញ្ចឹង។

    មួយឆ្នាំហើយ ផ្ទះនេះផ្លាស់ប្ដូរច្រើនណាស់តាំងពីរបងរហូតមកដល់ក្នុងសភាពគ្មានការរៀបចំដូចពីដើមសោះ រាងតូចឡើងទៅដល់ក្នុងបន្ទប់មើលជុំវិញខ្លួនអ្វីៗនៅដដែលដូចជាគ្មានអ្នកណាចូលមកប៉ះពាល់វាសូម្បីបន្តិច របស់ដែលខ្លួនទុកមុនពេលចាកចេញទៅក៏នៅកន្លែងដើម មានន័យថាទីនេះត្រូវបានគេទុកចោលហើយSugaក៏ប្រហែលជាមិនគេងនៅទីនេះដែរទើបសោះកក្រោះបែបនេះ។

    នាយដាក់វ៉ាលិសចុះ ហើយចូលទៅរកកកាយយកពូកដែលពោរពេញដោយធូលី ខ្នើយនិងរបស់ផ្សេងៗទៀតទៅដាក់នៅក្នុងបន្ទប់ទឹករៀបថានឹងបោកហាលសារជាថ្មី  បន្ទប់មើលទៅសុទ្ធតែដីគ្មានអ្នកណាបោសជូត  ប្រហែលជាអ្នកស្រីធំនោះ ដេញអ្នកបម្រើទៅអស់ហើយបានជាផ្ទះនេះមើលទៅគិតសឹងថារស់នៅមិនបានសោះ មិនដឹងជាមានមារយាទឬអត់ទេ ចេះនៅបាន?

    មួយសន្ទុះក្រោយមករាងក្រាស់ក៏ចូលមកដល់ផ្អែកខ្លួនទៅនឹងជញ្ជាំងឱបដៃឈរមើលសកម្មភាពរបស់Jimin នាយមិនមាត់ទេតែខ្សែភ្នែកដែលសម្លឹងទៅគេដូចជាការដែលកំពុងមើលអ្នកបម្រើជួតផ្ទះឱ្យខ្លួនអញ្ចឹង។

   មាឌក្រាស់សង្កៀតធ្មេញសម្លឹងមើលកាយវិការមួយៗរបស់រាងតូចពីក្រោមឡើងលើ ខ្និកខ្នក់ឌឺដង រួចទើបសម្រេចចិត្តហាស្ដីទៅទាំងបង្ខំ <<បើបានជាសម្អាត ហើយទៅរៀបចំបន្ទប់យើងនិងអ្នកម៉ាក់ផង មួយរយៈនេះរវល់ណាស់គ្មានពេលមកមើលផ្ទះសំបែងទេ មានអ្នកបម្រើម្នាក់ក៏ល្អមិនបាច់ចាំចំណាយលុយទៅជួលពួកកញ្ចាស់ៗ នាំតែទើសចិត្ត>>

    លឺដូចនេះរាងតូចក្ដៅស្លឹកត្រចៀកងើង កំពុងមួម៉ៅរឿងដែលផ្ទះដូចសម្បុកកណ្ដុរផង នៅឆ្លៀតមកប្រើគេឱ្យជួយរៀបបន្ទប់ខ្លួនឯងទៀត នេះយកអីមកគិតនឹង? <<មានដៃពីរជើងពីរដែលចេះរៀបខ្លះទៅអត់បើកភ្នែកមើលផ្ទះទេ? ខ្ញុំទៅតែមួយឆ្នាំទេគគ្រេចថ្នាក់នេះ ទម្រាំតែខ្ញុំលែងមកនៅ ផ្ទះសង្ស័យតែវាក្លាយជាអេតចាយអស់ហើយក៏មិនដឹង>>

🔥បងប្រុសក្រៅត្រកូល🔞 (Completed ✔️)Where stories live. Discover now