រាងតូចកាលបើបានឪពុកមកដល់ហើយ ក៏ហាក់កក់ក្ដៅក្នុងចិត្តព្រោះគេគិតថាលោកផាកបានមកជួយគេទាន់ពេល។ Jiminបង្ហើបសួរទៅបុរសជាប៉ាដោយសម្ដីដាច់ៗត្បិតបំពង់កនៅគាំងព្រោះតែការឈឺចាប់ខាងក្នុង <<ប៉ាជាអ្នកយកខ្ញុំមកមន្ទីរពេទ្យមែនទេ? ម៉េចក៏ប៉ាដឹងថាខ្ញុំនៅខាងក្រៅ?>>។ ឮបែបនេះលោកផាកយកដៃអង្អែលក្បាលកូនប្រុសតិចៗមុននឹងតបដោយកុហក តាមតែកំហឹងគាត់ពេលនេះមិនចង់ឲ្យSugaត្រូវទទួលគុណសម្បត្តិអ្វីឡើយ <<គឺមានអ្នកស្គាល់ប៉ាម្នាក់ គេឃើញកូនដេកសន្លប់នៅតាមផ្លូវទើបខលមកប្រាប់ប៉ា>>
រាងស្ដើងស្ទុះងើបក្រសោបដៃរបស់ឪពុក គិតចង់ថ្លែងអំណរគុណដែលអ្នកដែលជួយជីវិតខ្លួនភ្លាមៗ<<ពិតមែនហ្អេស៎? ចឹងកូនសុំជួបគាត់បានទេ? កូនចង់អរគុណគាត់>>
ឃើញដូចនេះ លោកផាកក៏ដឹងថាខ្លួននិយាយជ្រួលហើយ កូនប្រុសគាត់ចិត្តល្អយ៉ាងនេះ ទោះម្នាក់នោះនៅសែនឆ្ងាយប៉ុណ្ណាក៏រំអុកសុំជួបដែរ គាត់ក៏បន្តកុហកតាមតែអាចធ្វើបាន <<ស្ដាប់ប៉ាណាJimin គឺគេនិយាយថាសុំមិនជួបកូនទេ គេគ្រាន់តែជួយខលហៅប៉ា មិនបានធ្វើអីច្រើនឯណា កុំខ្វល់អី!>>
<<តែប៉ា...កូនពិតជា...>>
<<ស្ដាប់ប៉ាឬអត់!>>
Jiminធ្វើមុខអេះអុញ រួចក៏ដកដៃចេញពីខ្លួនអ្នកជាប៉ា តបទាំងទឹកមុខមិនសមទំនង<<បាទ ចឹងក៏បាន>>
<<ឆាប់សម្រាកទៅ នឹងបានឆាប់ជា ប៉ានាំឯងទៅផ្ទះវិញ>>
នាយកម្លោះផ្ដេកខ្លួនថ្នមៗតាមបញ្ជាតែភ្នែកក៏ដៀងឆ្វេងស្ដាំរកមើលមនុស្សដែលគេទន្ទឹងចង់ជួបមុនគេគ្រប់ពេលដែលបើកភ្នែកឡើង <<លោកប៉ា! ចុះបងប្រុសវិញ ពេលនេះគាត់នៅឯណា?>>
លោកផាកដែលកំពុងក្ដៅក្រហាយមិនទាន់បាត់ផង កាលបើឮសំណួរបែបនេះគាត់កាន់តែទុកចិត្តមិនបាន មិនគួរណាកូនរបស់គាត់សួររកអាមេបញ្ហានឹងសោះ នេះមិនដឹងថាគេគិតអីទេ។
<<កុំទៅខ្វល់អី! គិតតែពីខ្លួនឯងទៅ!>>
<<តែក្រែងគាត់នៅជាមួយខ្ញុំតើ នេះគាត់មានរបួសផង! ប៉ាយកបងហ្កាទៅណា? ប៉ា!>>រាងតូចអង្រួនដៃក្រាស់របស់ប៉ាទៅមក គេម៉េចនឹងអាចភ្លេចបានទៅ ខ្លួនគេបាត់ស្មារតីនៅលើដៃSugaច្បាស់ណាស់ បងប្រុសប្រាកដជានៅទីនេះដែរហើយ គេត្រូវរបួសធ្ងន់ជាងខ្លួនទៀត តើអាចទៅណាឆ្ងាយនោះ?
YOU ARE READING
🔥បងប្រុសក្រៅត្រកូល🔞 (Completed ✔️)
Romanceរឿងរ៉ាវបែបស្រើបស្រាលរបស់កម្លោះពីរនាក់ ដែលត្រូវជាបងប្អូនរួមផ្ទះជាមួយគ្នា ដោយសារតែវិបត្តិគ្រួសារនាំឲអ្នកទាំងពីរ ស្ទើរតែលែងបាននៅជាមួយទៅហើយ ពួកគេបានហែលឆ្លងគ្រប់ឧបសគ្គទម្រាំតែមានថ្ងៃមួយដែលហៅថា "សុភមង្គល"។