សម្រេចបានផែនការធំមួយហើយ ស្រ្តីវ័យប្រហែលជាង40ឆ្នាំ ដើរថយក្រោយដោយរក្សាស្មារតីបានយ៉ាងរឹងមាំ រួចក៏ចេញមកខាងក្រៅហៅNickឲ្យមកចាត់ចែងសាកសពដែលទើបដាច់ខ្យល់ថ្មីៗ។
នាយសង្ហាយកក្រណាត់នឹងសម្ភារៈសម្អាតជាច្រើនមកជួតកម្រាលឥដ្ឋដែលដាបឈាមក្រហមស្រស់ ខ្លួនប្រាណត្រូវការពារពាក់អាវជិតស្លុបដៃទាំងទ្វេស្រោបស្រោមដៃប្លាស្ទិច មើលទៅហាក់ដូចត្រៀមមកជាស្រេចថានឹងសម្លាប់មនុស្ស។ ខណៈនោះFariឈ្លេចសួរក្រែងមានចំណុចភ្លាត់នាំឲ្យប៉ូលីសសុើបដឹង <<ទិន្នន័យកាមេរ៉ាសុវត្ថិភាពឯងដាក់ចូលក្នុងទូរស័ព្ទខ្ញុំរួចរាល់ហើយហ្អេស៎?>>
<<បាទ រួចហើយ>>
<<ល្អណាស់! ហើយដោះយករបស់មានតម្លៃពីកលោកបងទាំងអស់មក សាកសពក៏យកទៅចោលតាមផ្លូវទៅ ឲ្យគេគិតថាជាករណីប្លន់សម្លាប់>>
<<ទទួលបញ្ជាលោកស្រី!😶>>
<<យើងទៅផ្ទះមុនហើយ សល់ប៉ុន្មានឯងចាត់ចែងតាមយើងប្រាប់ចុះ>>
ថាហើយអ្នកដែលត្រូវហៅខ្លួនឯងថាជាលោកស្រីម្ចាស់ទ្រព្យសម្បត្តិភូមិគ្រឹះPark Daesungក៏ដើរចេញទៅធ្វើដូចធម្មតា។ តាមពិតទៅចិត្តមនុស្សស្មានមិនត្រូវមែន រេរាដូចចុងស្រល់ ជាពិសេសគឺមហិច្ឆតាលោកលន់អាចធ្វើគ្រប់យ៉ាងឲ្យតែបានមក។
ចិត្តនាងធ្វើពីស្អីទៅ? ពីក្មេងស្រីធម្មតាក៏ក្លាយជាបិសាចប្រល័យជីវិតមនុស្សគ្មានរអា សមចិត្តហើយមែនទេទើបនាងហាក់ដូចស្កប់ស្កល់យ៉ាងនេះ?ល្បិចហ្មត់ចត់គ្មានអ្វីប្រៀបបាន សប្បាយចិត្តសិនចុះFari តែត្រូវចាំថាលើលោកនេះគ្មានអ្វីជាអាថ៌កំបាំងរហូតទេ ថ្ងៃនេះមិនអាច តែប៉ុន្មានអាទិត្យ ប៉ុន្មានខែក្រោយមិនប្រាកដថានាងនៅបានសុខទេ។
_________
ពេលវេលាពិតជាដើរលឿនណាស់ ថ្ងៃហើយក៏យប់ ផុតពីយប់មេឃបើកថ្ងៃ ទៅមកៗរហូតដល់យើងអាចនឹងភ្លេចខ្លួន ពីមួយខែទៅមួយខែរហូតដល់ឆ្នាំ វាលឿនណាស់ត្រូវទេ?នេះជាពេលដែលរីករាយបំផុតក្នុងជីវិតរបស់អ្នកសិក្សាគ្រប់រូបនៅជំនាន់ចុងក្រោយ សិស្សច្បងថ្នាក់ខ្ពស់ៗក៏បញ្ចប់វគ្គដោយសេចក្ដីសោមនស្ស ពួកគេស្លៀកពាក់ឈុតដែលត្រូវទទួលសញ្ញាប័ត្រ ម្នាក់ៗមុខរីកដូចគ្រាប់ជីញញឹមបិទមាត់មិនជិតទេ។
YOU ARE READING
🔥បងប្រុសក្រៅត្រកូល🔞 (Completed ✔️)
Romanceរឿងរ៉ាវបែបស្រើបស្រាលរបស់កម្លោះពីរនាក់ ដែលត្រូវជាបងប្អូនរួមផ្ទះជាមួយគ្នា ដោយសារតែវិបត្តិគ្រួសារនាំឲអ្នកទាំងពីរ ស្ទើរតែលែងបាននៅជាមួយទៅហើយ ពួកគេបានហែលឆ្លងគ្រប់ឧបសគ្គទម្រាំតែមានថ្ងៃមួយដែលហៅថា "សុភមង្គល"។