ភាគទី47: អាច្រម៉ក់ក្បាលខូច👶😁

1.2K 118 11
                                    

    មួយសន្ទុះក្រោយពួកគេប្រកែកគ្នា ដុកទ័រម្នាក់ក៏ដើរចេញមកជាមួយទឹកមុខធ្លាក់ចុះ តែJiminមិនចាំយូរក៏សួរភ្លាម<<លោកគ្រូពេទ្យ! នាងយ៉ាងម៉េចហើយ?>>

    មើលទៅអារម្មណ៍លោកគ្រូដូចជាមិនសូវល្អប៉ុន្មានទេ ធម្មតាបើកិច្ចការបានសម្រេចទើបគាត់ញញឹមចេញ។ គាត់ដោះស្រោមដៃនឹងម៉ាស់ចេញរួចក៏បកស្រាយតាមភាពពិតមួយៗ<<ខ្ញុំមានរឿងល្អនឹងរឿងអាក្រក់ប្រាប់ដល់លោក>>

   <<ឆាប់និយាយមកលោកគ្រូពេទ្យ ខ្ញុំចាំស្ដាប់>>

   <<គឺថា ស្រ្តីជាអ្នកជម្ងឺសម្រាលបានកូនប្រុសម្នាក់ គេមានសុខភាពល្អធម្មតា>>

   Jiminសប្បាយចិត្តអរខិបខុបងាកទៅនិយាយជាមួយអ្នកម្ខាងទៀតដែលចាំស្ដាប់ទាំងចំហរមាត់<<ហ្អា៎ ប្រសើរណាស់ បងឮទេ?យើងមានកូនប្រុសណា៎>>

   <<នៅមានរឿងមួយទៀត ពេទ្យសុំទោសផង ពេទ្យមិនអាចសង្គ្រោះអ្នកម្ដាយបានទេ នាងមិនអាចទ្រាំទ្រនឹងស្ថានភាពនេះបានឡើយ សុខភាពនឹងរាងកាយហាក់ដូចមិនអាចជួយជីវិតនាងបានទេ>>

   <<ថ...ថាម៉េច? លោកចង់ថាJaneស្លាប់...ហើយហ្អេស?>>

   <<គឺបែបនឹងហើយ សូមសាច់ញាតិត្រៀមចិត្តផងចុះ>>

    ឮសម្ដីគ្រូពេទ្យចប់រាងតូចទម្លាក់ស្មារតីចុះដួលសន្លប់ភ្លាមៗនៅលើដៃរបស់Suga។ អោយងាយទទួលយកបានយ៉ាងម៉េចនិយាយគ្នាតាំងពីព្រឹកទល់ល្ងាចដើរផ្សារជាមួយគ្នាហើយគ្រូពេទ្យនិយាយថានាងស្លាប់បាត់ គេទុបចិត្តនៅឈរទ្រឹងសម្លឹងមើលនាងដាច់ដង្ហើមនៅចំពោះមុខខ្លួនបានដោយរបៀបណា?

    រាងក្រាស់ដែលនៅមានកម្លាំងក៏ជួយទ្រកំលោះមាឌស្ដើងសិន រួចពោលអរគុណលោកវេជ្ជបណ្ឌិតទើបលើកនាយទៅរកកន្លែងសមគួរដាក់គេចុះដើម្បីឲ្យមានខ្យល់ឱកាសនឹងបានដឹងខ្លួនឡើងវិញ<<បាទ អរគុណលោកគ្រូពេទ្យ>>

   <<Jimin! ដឹងខ្លួនឡើង កុំធ្វើឲ្យបងភ័យណា៎>>នាយនិយាយទាំងញ័រមាត់ព្រមទាំងយកដៃតប់មុខអ្នកម្ខាងទៀតតិចៗដាស់គេឲ្យក្រោកឡើងតែដូចជាគ្មានបានផលសោះ។ គេមានតែធ្វើតាមដំណើរទុកឲ្យគេគេងបែបនេះសិនរហូតព្រឹកស្អែក។
_____________
(វ៉ៃឡើង ការពិតវគ្គនឹងជាវគ្គរហេមរហាម ចឹងយើងឆ្លងវេលាទៀតទៅណា😅 កុំឲ្យពិបាកsad)

🔥បងប្រុសក្រៅត្រកូល🔞 (Completed ✔️)Where stories live. Discover now