រាងតូចអង្គុយសញ្ជប់សញ្ជឹង ងាកឆ្វេងស្ដាំតាមដំណើររបស់អ្នកឆ្លងកាត់ឡើងចង់វិលមុខ មនុស្សនៅទីនេះច្រើនណាស់ ដើរទៅមកទៅរកទិសដៅរៀងៗខ្លួន តែហេតុអីក៏គេមានអារម្មណ៍ថាមានអ្នកកំពុងសម្លឹងមើលគេចឹង? វាហាក់ដូចជាមានស្រមោលមនុស្សម្នាក់នៅពីក្រោយគេ ឃ្លាំមើលសកម្មភាពរបស់គេឥតឈប់ Jiminស្ទុះងើបដើរក្រឡឹងជុំវិញម្ដុំនោះ តែមិនមានឃើញជនប្លែកមុខណាកំពុងដាក់ក្រសែភ្នែកមកលើគេដែរ នាយក៏ដើរមកតម្រេតខ្លួនលើកៅអីរង់ចាំបន្ត។
ប្រហែល15នាទីក្រោយមក បុគ្គលិកខាងទទួលភ្លៀវក៏ប្រកាសក្ដែងៗតាមមេក្រូឲ្យអ្នកដំណើរទាំងអស់ប្រុងប្រៀបចូលទៅក្នុងយន្តហោះតាមលេខរៀងដែលមាន។ រាងស្ដើងក៏ដើរអូសវ៉ាលីសទៅជាមួយចំណោមអ្នកផ្សេងទៀតដោយមិនងាកក្រោយ ជាកិច្ចជំនួសឲ្យពាក្យនឹកស្ដាយអ្វីទៀតទេ។
ច្បាស់នឹងកែវភ្នែកទាំងគូរ កាលបើឃើញថាគេចាកចេញទៅហើយ អំណាចនៃក្ដីស្រឡាញ់កាន់តែចាក់ទម្លុះបេះដូងឲ្យខ្ទេចខ្ទាំ មាត់ក្លាហានថាហ៊ានដើរចេញ តែចិត្តទោរទន់មិនព្រមលែងឡើយ។ Suga តាមមើលប្អូនប្រុសឃ្លាតឆ្ងាយពីខ្លួនម្ដងបន្តិចៗដោយក្ដីមួរហ្មង តាមកំហឹងគេចង់តែស្រែកឲ្យបែកព្រលាននេះទេ តែឲ្យធ្វើម៉េចទៅកើត ទោះគេចង់ដុតទីនេះទាំងមូលក៏Jiminមិនអាចចុះមកលាគេជាលើកចុងក្រោយបានដែរ។
នាយងើយកសម្លឹងមើលយន្តហោះពណ៌ស ហោះលើអាកាសឆ្ងាយទៅៗរហូតបាត់ស្រមោល ពាក្យដែលគេគិតថាអាចប្រាប់ទៅរាងតូចក៏បានត្រឹមបង្ហើរតាមខ្យល់ <<លាហើយ! ប្អូនប្រុស>>
Fariដែលឈរចាំនៅក្រៅក៏បើកទ្វាឡានចាំជាស្រេចពេលដែលរាងក្រាស់ត្រឡប់មកវិញ។ នាងញញឹមចុងមាត់សម្លឹងទៅមើលមុខកូនប្រុសក្នុងនាមជាគ្រប់អុករបស់ខ្លួនយ៉ាងមោទនៈ <<បន្លាមួយបានដកចេញពីទ្រូងហើយ ផែនការកាន់តែងាយស្រួល>>
<<ឥឡូវនេះម៉ាក់ឲ្យខ្ញុំធ្វើអីទៀត?>>
<<ឯងទៅលេងផ្ទះចាស់របស់យើងសិនទៅ ចាំម៉ាក់ទាក់ទងទៅឯងពេលត្រូវការ>>
<<ហេតុអី?>>
<<កុំចង់ដឹងអី ម៉ាក់ចាត់ចែងខ្លួនឯងបានហើយ!>>
YOU ARE READING
🔥បងប្រុសក្រៅត្រកូល🔞 (Completed ✔️)
Romanceរឿងរ៉ាវបែបស្រើបស្រាលរបស់កម្លោះពីរនាក់ ដែលត្រូវជាបងប្អូនរួមផ្ទះជាមួយគ្នា ដោយសារតែវិបត្តិគ្រួសារនាំឲអ្នកទាំងពីរ ស្ទើរតែលែងបាននៅជាមួយទៅហើយ ពួកគេបានហែលឆ្លងគ្រប់ឧបសគ្គទម្រាំតែមានថ្ងៃមួយដែលហៅថា "សុភមង្គល"។