[ខែទី7]Janeរៀបចំឧបករណ៍ដែលត្រូវរួចស្រេចដាក់ក្នុងកាបូបដៃរបស់ខ្លួន នាងដើរចូលទៅបន្ទប់ធ្វើការដូចរាល់ដងបញ្ជាទ្វារឲ្យបើករួចក៏ចាកចេញទៅស្ងាត់ៗខណៈពេលដែលអ្នកស្រីធំ Sugaនិងកូនចៅនាំគ្នាដឹកទំនិញទៅខាងក្រៅយកទៅដោះដូរតាមទម្លាប់។
នាងតូចដើរឲ្យលឿនតាមដែលអាចធ្វើបាន ដៃទាំងទ្វេក្ដោបពោះដែលធំទៅៗជាលំដាប់នោះពោលពាក្យលួងលោមអារម្មណ៍ដែលកំពុងភ័យជាទារកក្នុងផ្ទៃ<<កូនសម្លាញ់ យើងជិតទៅដល់ផ្ទះថ្មីហើយណា ផុតពីនេះយើងនឹងរស់នៅជាមួយគ្នា>>
ស្រ្តីជាម្ដាយវ័យក្មេងខំដើរទៅជាយក្រុងរកមើលឡានតាក់សុីជិះទៅរកកន្លែងសុវត្ថិភាព។ ទេវតាហាក់ដូចជាសន្តោសប្រណីដល់នាងណាស់ទើបបើកផ្លូវឲ្យនាងបានរួចខ្លួនគ្មានឧបសគ្គមករារាំងសូម្បីបន្តិច។ មិនយូរ នាងក៏បានទៅដល់ភូមិមួយដែលអាចរស់នៅបណ្ដោះអាសន្ន។
(កាត់ៗទេ ឲ្យងាយយល់☺️)
__________
[ខែទី12]ទូរទស្សន៍បើកចោលមួយនៅលើតុក្នុងបន្ទប់ទទួលភ្ញៀវកំពុងផ្សាយពីការបើសម្ភោធក្រុមហ៊ុនថ្មីរបស់ត្រកូលផាក។ Janeដែលកំពុងធ្វើម្ហូបញាប់ដៃក៏បានឮឈ្មោះអ្នកដែលខ្លួនគុំមកជាយូរដែលល្បីឈ្មោះក្រោយទង្វើស្មោគគ្រោក។<<ពួកឯងនេះមិនព្រមឈប់ពិតមែន! ស្ដាយណាស់ដែលប៉ូលិសរកចាប់កំហុសឯងមិនបាន គង់តែមានថ្ងៃរលាយទេ ឲ្យតែយើងប្ដឹងរួច ពួកឯងគ្មានថ្ងៃគេចផុតទេ!>>នាងនិយាយទាំងក្ដៅងើង ក្ដាប់ដៃវាយនឹងតុនឹកមួម៉ៅមិនបាត់ មនុស្សអាក្រក់បែរជាដេកសុខស្រួលស្របពេលដែលច្បាប់ធ្វើអីពួកគេមិនបាន។
(ចឹងត្រង់នឹងគឺបញ្ជាក់បានថាអ្នកដែលប្ដឹងយាយបុិFariនឹងគឺអូនJane☺️ សង្ឃឹមថាអស់ឆ្ងល់ហើយណ៎ លូវត្រឡប់មកបច្ចុប្បន្នវិញណា៎🥰)
___________
បច្ចុប្បន្ន.........Jiminអង្គុយនៅក្បែររាងក្រាស់តាំងព្រឹកដល់យប់មើលថែអាការៈរើថ្នាំរបស់នាយទាំងពិបាកភ្នែក មិនស្មានថាស្រីដែលហៅខ្លួនឯងជាម៉ាក់របស់Sugaធ្វើរឿងឃោឃៅយ៉ាងនេះដាក់គេសោះ នេះឬទឹកចិត្តម្ដាយ? នាងមិនគួរបានស្លាប់ងាយៗបែបនេះទេ យ៉ាងហោចណាស់ក៏បាននៅសុីបាយក្រហមប៉ុន្មានចានដែរ ស្ដាយណាស់នាងគ្មានសំណាងបានទៅលេងព្រៃ-សនឹងគេ។
YOU ARE READING
🔥បងប្រុសក្រៅត្រកូល🔞 (Completed ✔️)
Romanceរឿងរ៉ាវបែបស្រើបស្រាលរបស់កម្លោះពីរនាក់ ដែលត្រូវជាបងប្អូនរួមផ្ទះជាមួយគ្នា ដោយសារតែវិបត្តិគ្រួសារនាំឲអ្នកទាំងពីរ ស្ទើរតែលែងបាននៅជាមួយទៅហើយ ពួកគេបានហែលឆ្លងគ្រប់ឧបសគ្គទម្រាំតែមានថ្ងៃមួយដែលហៅថា "សុភមង្គល"។