Fariអង្គុយញុាំអាហារដែលអមជាមួយស្រាក្រហមតាមទម្លាប់ ខណៈនោះរាងក្រាស់ក៏ចុះមកដល់ដាក់ខ្លួននៅទល់មុខគ្នា នាយចាប់ស្លាព្រាកាយបាយញាត់មាត់ដូចប្រញាប់ទៅណា អស់មួយចានទើបគេដើរមកជិតអ្នកមីងលាដៃនិយាយទាសុំរបស់ <<ខ្ញុំញុាំអស់ហើយ! ឲ្យមក>>
<<ពីពេលនេះទៅយើងទុកវានៅជាមួយNick ចង់បានទៅសុំពីគេចុះ ឲ្យតែឯងញុាំអីហើយប្រាកដជាអាចលេបបាន>>
<<មីងទៅណាបានជានិយាយដូចផ្តែផ្ដាំចឹង?>>
<<យើងត្រូវទៅរកឈ្មួញផ្សេងទៀត ឯងក៏ដឹងថាពេលនេះទំនិញយើងកាន់តែដាច់ ចឹងហើយទីផ្សារវាសំខាន់ណាស់>>
<<មីងចង់ទៅប៉ុន្មានថ្ងៃ?>>
<<យើងចង់ទៅដើរលេងផងប្រហែលជាង2ខែ អាក្មេងនោះទុកឲ្យឯងចាត់ការហើយ វាត្រូវតែនៅរស់ពេលយើងមកវិញ>>
<<មិនបាច់ប្រាប់ក៏បាន ខ្ញុំដឹងហើយ!>>
អ្នកជាមីងលើអកស្រាមួយកែវមុននឹងសួរបន្តទៅវិញ<<មានដំណឹងពីស្រីចង្រៃនោះទេ?>>
<<ខ្ញុំខំរកហើយ តែនាងនោះមិនដឹងជានៅកន្លុកណាទេ!>>
<<រកវាឲ្យឃើញមុនរឿងត្រូវបែកការ មិនចឹងឯងប្រហែលដឹងពីលទ្ធផលចុងក្រោយហើយថាវានឹងទៅជាយ៉ាងម៉េច!>>
<<បើអស់អីហើយ ខ្ញុំទៅយកថ្នាំពីNickបានទេ?>>
<<ទៅចុះ!>>
_____________
ឈុតនេះជាគន្លឹះដែលធ្វើឲ្យអ្នកអានកាន់តែឆ្ងល់និងមិនយល់លើសដើម😁😅
YOU ARE READING
🔥បងប្រុសក្រៅត្រកូល🔞 (Completed ✔️)
Romanceរឿងរ៉ាវបែបស្រើបស្រាលរបស់កម្លោះពីរនាក់ ដែលត្រូវជាបងប្អូនរួមផ្ទះជាមួយគ្នា ដោយសារតែវិបត្តិគ្រួសារនាំឲអ្នកទាំងពីរ ស្ទើរតែលែងបាននៅជាមួយទៅហើយ ពួកគេបានហែលឆ្លងគ្រប់ឧបសគ្គទម្រាំតែមានថ្ងៃមួយដែលហៅថា "សុភមង្គល"។