ភាគទី25: សំណងនៃសេចក្ដីស្លាប់😫😞

1K 118 0
                                    

   .....Fariក្រោយពីត្រូវលោកផាកបកស្រាយការពិតដែលនាងមិនដែលដឹងពីមុនមក ក៏ស្ងាត់មាត់ឈឹងទម្លាក់ខ្លួនចុះនៅលើឥដ្ឋ ស្លុតចិត្ត ពេលនេះនាងតបតម៉េចនឹងបានទៅ តាំងពីដើមមកនាងតែងគិតថាSugaជាកូនរបស់គាត់ មិនដឹងថាបងស្រីនាងលាក់បាំងរឿងធំយ៉ាងនេះជាមួយខ្លួនសោះ អ្វីដែលនាងដឹងគឺពេលដែលYuriមានផ្ទៃពោះក៏មានមុខលោកPark Daesungមកមើលថែរក្សាហាក់ដូចមកទទួលខុសត្រូវកូននោះ នេះនាងយល់ច្រឡំរហូតមកឬ?

   រយៈពេលមួយឆ្នាំដែលបងស្រីដេកឈឺលើគ្រែក៏តែងរំឭកឈ្មោះអ្នកផ្សេងឥតឈប់ វាច្បាស់ហើយថានេះជាការពិត។ ប៉ុន្តែបើបែបនេះមែន ចុះការប្រឹងប្រែងរបស់នាងកន្លងមកជាស្អីវិញទៅ? នាងខំប្រឹងធ្វើគ្រប់បែបយ៉ាង តែចុងក្រោយវាត្រឹមជាការយល់ច្រឡំទៅវិញ។

   បុរសមាឌធំពន្យល់មួយៗដោយទឹកមុខប្រាកដប្រជា មានត្រង់ណាដែលថាគាត់កុហកនោះ គាត់ស្រឡាញ់នាងយ៉ាងនេះ កុហកតើបានការអីទៅបើរាល់ថ្ងៃនេះគាត់ក៏ចិញ្ចឹមពីរនាក់គេឲ្យរស់ស្រួលហើយនឹង<<ឯងចាំបានឬអត់? កាលដែលបងនៅជាមួយYuri នាងមិនដែលឲ្យបងប៉ះពាល់ខ្លួនប្រាណនាងទេ ហើយចេះតែដេញបងមិនឲ្យទៅផ្ទះរបស់នាងទៀត នាងថាមិនចង់ឲ្យបងមកពាក់ព័ន្ធជាមួយនាង ឯងក៏ឮដែរ>>

   <<ត្រូវហើយ! ខ្ញុំយល់ខុសខ្លួនឯង អ្នកទាំងពីរទុកខ្ញុំជារូបចម្លាក់មែនទេ? ខ្ញុំតែងតែគិតថាSugaជាឈាមរបស់បង តែចុងក្រោយខ្ញុំក៏ល្ងង់! ល្ងង់ដែលមិនអាចដឹងថាអ្នកណាជាឪពុកក្មួយប្រុសខ្ញុំ>>

   <<ឯងប្រហែលទទួលយកភ្លាមៗមិនបាននោះទេបងទុកពេលឲ្យឯងគិតសិន បងទៅគេងនៅក្រុមហ៊ុនហើយ>>ឃ្លាបញ្ចប់ដ៏ត្រជាក់របស់លោកផាកជាការសម្រួលយ៉ាងល្អបំផុត គាត់យកអាវក្រៅនិងសោរឡានដើរចុះទៅខាងក្រោម បើកឡានទៅក្រុមហ៊ុនទាំងកណ្ដាលយប់ស្ងាត់ឈឹង។

    គ្មានអ្នកណាអាចដឹងពីមហិច្ឆតារបស់ស្រីម្នាក់នេះឡើយ នាងចង់បានអីឲ្យប្រាកដ ហេតុផលដំបូងគឺចង់តាមរកលោកផាក តែដល់បានជួបក៏ចង់សងសឹកដែលទុកបងស្រីចោលរហូតដល់ស្លាប់ ចុងក្រោយក៏ដឹងការពិតតែមិនព្រមដាក់ចុះអ្វីដែលខ្លួនគុំទុកមកជាយូរបែរជាលោភលន់លើសដើម។

🔥បងប្រុសក្រៅត្រកូល🔞 (Completed ✔️)Where stories live. Discover now