សម្លេងរោទ៍របស់ទូរស័ព្ទបន្លឺឡើងមានទាំងរំញ័រនៅក្នុងហោប៉ៅស្រ្តីវ័យកណ្ដាលម្នាក់ដែលកំពុងបោះជំហានយ៉ាងសង្ហារនាធ្លាហាងលក់ផលិតផលbrandមួយកន្លែង មិនចយូរនាងក៏លូកយកមកទទួល<<អាឡូ មានការអី>>
<<អ្នកស្រី! អ្នកប្រុសទាំងពីរបាត់ខ្លួនហើយ!>>
ទោះដំណឹងធំយ៉ាងបានឮពេញត្រចៀកហើយក៏ដោយ តែមិនបានធ្វើឲ្យFariកម្រើកញាណទាំង5សូម្បីបន្តិច<<ហើយចុះយ៉ាងម៉េច? យើងឲ្យឯងមើលពួកវា ម៉េចក៏បណ្ដោយឲ្យឆ្កែរត់ចេញពីទ្រុងចឹង? ឯងមកប្រាប់យើងនឹងគិតថាយើងហោះទៅអូស.កវាមកវិញហេស៎?>>
<<ប៉ុន្តែអ្នកស្រី ធ្វើយ៉ាងម៉េចទៅ>>
អាការៈគួរឲ្យខ្លាចរបស់អ្នកស្រីផាកក៏បង្ហាញឡើងនៅចំពោះមុខលេខាដែលឈរក្បែរនោះ Fariខាំធ្មេញដកដង្ហើមធំមុននឹងតបដោយទឹកមុខមាំដដែល<<មិនបាច់ធ្វើអីទេ វាមានផ្ទះនៅ ប្រហែលគ្រាន់តែទៅដើរនៅខាងក្រៅតិចតួចប៉ុណ្ណោះ ចិញ្ចឹមសត្វបើមិនប្រលែងវាខ្លះ មិចនឹងស្ដាប់បង្គាប់យើងទៅ>>
<<ខ្ញុំយល់ហើយអ្នកស្រី>>
<<ឈប់រំខានយើងទៀត ហើយទៅចាំនៅផ្ទះវិញទៅ ត្រូវទទួលកូនប្រុសសម្លាញ់របស់យើងឲ្យបានល្អបំផុត>>
<<បាទ!>>នាយថាចប់ក៏ដាក់ទូរស័ព្ទចុះ ធ្វើតាមបញ្ជាដែលត្រូវទៅចាំស្វាគមន៍កម្លោះតូចទាំងពីរនៅផ្ទះវិញ។
_______________
<<Jane! យកឯកសារទៅឲ្យលោកផាកផង ហើយចូលមកវិញកុំភ្លេចឆុងកាហ្វេឲ្យយើងមួយកែវមក>>សម្ដីស្រួយស្រេសនៃលោកស្រីប្រធានដែលបញ្ជាទៅនាងល្អិតជាលេខា ព្រមទាំងបោះកិច្ចការយ៉ាងច្រើនទៅឲ្យកូនចាំខ្លួនហើយក៏ដើរត្រុកៗ ទម្លាក់ខ្លួនយ៉ាងរំភើយលើសាឡុងពណ៌ប្រផេះក្នុងបន្ទប់របស់ខ្លួន។Janeក៏ធ្វើតាមអ្វីដែលFariប្រាប់ បន្ទាប់ពីបំពេញកិច្ចការទីមួយហើយ ស្រីស្រស់ក៏ចូលទៅបន្ទប់សម្រាប់ឆុងកាហ្វេរបស់បុគ្គលិកទូទៅ ដោយកាន់ទូរស័ព្ទដាក់ជាប់នឹងត្រចៀកស្រាច់ដូចជាកំពុងទាក់ទងទៅនរណាម្នាក់ <<ខ្ញុំធ្វើតាមអីដែលលោកប្រាប់ហើយ Fariពិតជាដូចលោកគិតណាស់ គេតាមដានក្មេងពីរនាក់នោះជាប់រហូត>>
YOU ARE READING
🔥បងប្រុសក្រៅត្រកូល🔞 (Completed ✔️)
Romanceរឿងរ៉ាវបែបស្រើបស្រាលរបស់កម្លោះពីរនាក់ ដែលត្រូវជាបងប្អូនរួមផ្ទះជាមួយគ្នា ដោយសារតែវិបត្តិគ្រួសារនាំឲអ្នកទាំងពីរ ស្ទើរតែលែងបាននៅជាមួយទៅហើយ ពួកគេបានហែលឆ្លងគ្រប់ឧបសគ្គទម្រាំតែមានថ្ងៃមួយដែលហៅថា "សុភមង្គល"។