ភាគទី6: ខ្ញុំនឹងចូលជិតខ្លួនកូនប្រុសវា😏

2.2K 170 1
                                    

     ទាំងពីរនាក់រៀបចំខ្លួនរួចក៏ចុះមកខាងក្រោមព្រមគ្នា។ គេដើរចូលអង្គុយញុាំអាហារពេលព្រឹកទាំងញញឹមញញែមមិនឈប់។
  
    នាងប្រពន្ធចុងដែលខំសម្ដែងធ្វើល្អ សម្លឹងមុខកូនប្រុសមិនឈប់ ទាំងដៃនៅដួសម្ហូបរៀបចំដូចស្រ្តីគ្រប់ល័ក្ខផ្គាប់ចិត្តលោកម្ចាស់។
_____
   <<នេះ! ញុាំឲច្រើនៗទៅកូន>>Fari

   <<បាទ អ្នកម៉ាក់>>sugaញញឹមចុងមាត់បន្តិចមុននឹងដាក់បាយចូលមាត់

   លោកផាកយកដៃទះស្មារកូនប្រុសពៅបន្តិចហើយសួរដោយក្ដីបារម្ភ<<Jiminហា៎ ឯងមិនអីទេហេស៎ មើលទឹកមុខទៅដូចមិនបានដេកពួនសោះ មិនស្រួលខ្លួនហេស៎កូន?>>

   <<បា...បាទ អត់ទេ ខ្ញុំគ្រាន់តែអស់កម្លាំងបន្តិចប៉ុណ្ណោះ>>Jimin

   <<ទៅរៀនកើតឬអត់>>

   <<Jiminទុកឲខ្ញុំមើលថែក៏បានដែរប៉ា កុំបារម្ភអី>> sugaចូលមកកាត់សម្ដីប៉ា និយាយទាំងញញឹមដាក់ប្អូនប្រុសជាប់

   <<អឺ ចឹងមិនអីទេ ប៉ាផ្ញើប្អូនផងណាកូន>>

   <<បាទប៉ា ទុកចិត្តចុះ>>

   ខណ:ដែលឪពុកកូនទាំងបីជជែកគ្នា Fariសង្កេតមើលពួកគេឥតឈប់ មានអ្វីលាក់បាំងនៅពីក្រោយស្នាមញញឹមដ៏កក់ក្ដៅរបស់គ្នាទាំងពីរ។
_________
@School🏫🏫
   រាងក្រាស់ចុះពីឡានដោយឈោងទៅចាប់ដៃJiminចេញមកជាមួយដែរ ដូចជាត្រូវគ្នាខុសគ្នាពីរាល់ដង សូម្បីតែពូតៃកុងឡានក៏ឆ្ងល់នឹងទង្វើរបស់គេទាំងពីរដែរ។

     <<អ្នកប្រុសទាំងពីរ បើអស់អីហើយ ពូទៅហើយ>>

    <<បាទពូ! មិនអីទេ!>>Jiminនិយាយយ៉ាងទន់ភ្លន់ទៅរកលោកពូ តាមទម្លាប់របស់គេហើយក៏កាន់ដៃSugaដើរចូលទៅក្នុងហាក់ដូចគូរស្នេហ៍អញ្ចឹងដែរ។

   ដើរបានបន្តិច Jiminស្រាប់នឹងឃើញសួររាងក្រាស់ពីរឿងយប់មិញ<<យប់មិញ ចាត់ទុកថាគ្មានរឿងអីកើតឡើងទៅចុះ!>>

    <<ម៉េចក៏និយាយបែបនេះហាស៎ បានន័យថាម៉េច?>>

   <<គឺយើងមិនបានតាំងចិត្តទេ!>>

   <<និយាយឲត្រង់មក! ឯងស្រឡាញ់យើងមែនទេ?>>

   <<គឺ...គឺ...ឆ្កួតទេហេស៎ យើងម៉េចអាចទៅស្រឡាញ់ឯងទៅ ឡប់មែនអានេះ!>>ថាហើយរាងស្ដើងមុខឡើងក្រហមដោយត្រូវSugaសួរចំៗ អៀនរត់ទៅយ៉ាងលឿន

🔥បងប្រុសក្រៅត្រកូល🔞 (Completed ✔️)Where stories live. Discover now