Jiminអង្គុយទល់មុខជាមួយនារីម្នាក់ទៀត ដួសម្ហូបញុាំជាមួយគ្នាយ៉ាងរីករាយ ស្របពេលដែលឃើញរាងក្រាស់ចុះមកភ្លាមនាយក៏ហៅមកឲ្យចូលរួមជាមួយ <<បងសម្លាញ់ ថ្ងៃនេះមកញុាំជុំគ្នាណា៎ អូនអត់បានយកអាហារឲ្យទៀតទេ>>
ចំណែកអ្នកម្ខាងទៀតដែលរកថាសួរទៅហើយក្រោយឃើញអ្នកទាំងពីរញុាំបាយដូចជាមានក្ដីសុខណាស់ចឹងទាំងដែលគូរគេនៅមិនទាន់មកដល់ផង។អារម្មណ៍ច្រណែនក៏ចូលមកវាយលុកក្នុងខួរក្បាលនាយភ្លាម នៅសុខៗនៅក៏ត្រូវខ្ទាតទៅកន្លាតជញ្ជាំងដោយសារស្រីផ្សេងទៅវិញ។ Sugaបោះកាតាបសឺុមីនៅលើតុធ្វើមុខជូរសម្លឹងទៅរកJaneដែលញញឹមបិទមាត់មិនជិតទាំងក្ដៅឆេវ <<អូនកំពុងធ្វើអី? យកចិត្តទុកដាក់លើសពេកទេដឹង បងខំដើររកពេញបន្ទប់ហើយអូនក៏ចុះមកកំដរនាងទៅវិញ>>
<<នាងមានផ្ទៃពោះ ត្រូវមើលថែគ្រប់ជំហាន អូនមិនចង់ឲ្យកូនយើងកើតមកខូចដូចបងទេ!>>
<<យកវាទៅក្រុមហ៊ុនផង ញុាំមិនចូលទេ!>>
<<អូនប្រាប់ហើយថាមិនបានទៅទេ អូននៅមើលJane>>រាងតូចនិយាយបណ្ដើរ ឯដៃឈោងចាប់ម្ហូបឲ្យភាគីទី2ញុាំតាមសម្រួល
<<ថាម៉េច? តាំងពីនាងមកដល់ទីនេះ អូនទាត់បងទៅក្រៅហើយហ្អេស?>>
<<ឈប់តវ៉ាហើយញុាំឲ្យហើយភ្លាម! អូនគ្មានពេលទេ បន្តិចទៀតអូនជួននាងទៅពិនិត្យនៅមន្ទីរពេទ្យ>>
<<ចុះបងវិញ?>>នាយសួរស្របពេលដៃចង្អុលមកខ្លួនឯង
<<បងទៅធ្វើការដូចរាល់ដងទៅ យ៉ាងម៉េច? បងគិតចង់ទៅណា>>
ស្រីស្រស់ឮពាក្យផ្ដោះផ្ដងនៃគូស្នេហ៍ឆ្មាកណ្ដុរនេះហើយ នាងក៏ក្រែងចិត្តដែរ ខ្លួនចូលមកដូចជាបញ្ញើរក្អែកខ្លាចថាធ្វើឲ្យគេឈ្លោះគ្នាព្រឹកល្ងាចព្រោះវត្តមានរបស់ខ្លួន។ នាងទម្លាក់ស្លាព្រាចុះពីដៃរួចព្យាយាមនិយាយសម្រួលទៅ<<ខ្ញុំរំខានអ្នកទាំងពីរពេកទេដឹង>>
<<មិនបាច់គិតច្រើនទេ ចាប់ពីពេលនេះទៅនាងត្រូវញុាំឲ្យឆ្អែត គេងឲ្យលក់ស្រួល រក្សាខ្លួនឲ្យនៅស្ងៀមៗដើម្បីសុខភាពកូនក្នុងផ្ទៃ ធ្វើខ្លួនសប្បាយៗទៅកុំខ្វល់ពីគេអី>>
YOU ARE READING
🔥បងប្រុសក្រៅត្រកូល🔞 (Completed ✔️)
Romanceរឿងរ៉ាវបែបស្រើបស្រាលរបស់កម្លោះពីរនាក់ ដែលត្រូវជាបងប្អូនរួមផ្ទះជាមួយគ្នា ដោយសារតែវិបត្តិគ្រួសារនាំឲអ្នកទាំងពីរ ស្ទើរតែលែងបាននៅជាមួយទៅហើយ ពួកគេបានហែលឆ្លងគ្រប់ឧបសគ្គទម្រាំតែមានថ្ងៃមួយដែលហៅថា "សុភមង្គល"។