នាយកម្លោះភ្ញាក់ឡើងនៅលើគ្រែដែលធ្លាប់គេងពីមុនជាមួយនឹងអារម្មណ៍ក្ដៅក្រហល់ក្រហាយពេញខ្លួន។ នាយស្ទុះងើបចេញពីលើពូកទន់ៗរួចក៏យកដៃហែកអាវក្រវាត់ក៏ក្រៅបន្ទប់ទាំងស្មារតីមិនទាន់នឹងនរ ក្នុងចិត្តនឹកប្លែកមិនសមណាកម្លាំងដូចដំរីសាបែបនេះទេ។
Fariអង្គុយលើកៅអីនៅក្បែរនោះដោយស្ងាត់ស្ងៀមទោះជាឃើញថារាងក្រាស់កំពុងសម្លឹងមកនាងដោយខ្សែភ្នែកភ្ញាក់ផ្អើលក៏មិនធ្វើខ្វល់បានត្រឹមសួរទាំងមុខស្មើ <<ភ្ញាក់ហើយហ្អេសកូនសម្លាញ់? បានគ្រាន់បើខ្លះទេ>>
<<ម៉ាក់! នេះខ្ញុំកើតអី?ម៉េចដូចជាមាំទាំខុសធម្មតាចឹង?>>នាយស្ទាបច្របាច់សាច់ដុំខ្លួនឯងដោយពោលឡើងទាំងងឿងឆ្ងល់
<<ម៉ាក់ប្រាប់ហើយថាម៉ាក់មានរបស់ល្អឲ្យកូន ឃើញអត់ពេលនេះកូនមិនបាច់ពិបាកទៀតទេ>>
<<ពិតមែនហ្អេស?>>
<<ចាស៎ ម៉ាក់ទៅកុហកឯងធ្វើអី?>>នាងនិយាយបណ្ដើរដៃទាំងពីរបើកហឹបមួយដែលដាក់លើតុទាញយកកញ្ចប់ប្លាស្ទិចតូចៗជាច្រើនមកឲ្យSuga<<នេះណា៎ អានេះជាអ្វីដែលជួយឯងបាន ជឿម៉ាក់ទៅ>>
<<ម៉ាក់! នេះម៉ាក់ឲ្យខ្ញុំប្រើថ្នាំមែនទេ?>>
<<ស្ដាប់តាមម៉ាក់ទៅ! ក្រែងឯងជាកូនយើងត្រូវទេ?>>Fariទម្លាក់ស្នាមញញឹមស្រស់ចុះជំនួសមកវិញនូវខ្សែភ្នែកតារាdrama
Sugaខិតខ្លួនឆ្ងាយពីរបស់ដែលខ្លួនមិនស្មានថាបានឃើញ ដោយក្ដីញញើតនឹងហួសចិត្តដែលម្ដាយយកវាឲ្យគេរបៀបនេះបាន<<ប៉ុន្តែខ្ញុំមិនចង់ទេ>>
<<បើឯងនៅតែចិត្តទន់បែបនេះពេលណាទើបម៉ាក់រស់នៅបានសប្បាយទៅ>>
<<ម៉ាក់និយាយពីអី អ្នកណាធ្វើអីម៉ាក់?>>
<<ហឹកៗ កូននៅមិនទាន់ដឹងទេថាម៉ាក់នេះរងទុក្ខប៉ុណ្ណា អាកញ្ចាស់នោះវាធ្វើបាបម៉ាក់ដូចសត្វធាតុ មកពីបែបនេះហើយទើបម៉ាក់ជម្លៀសឯងមកប៊ូសាន>> (ទឹកភ្នែកចែស្រក់មិនមែនបែបធម្មតា ហេតុអ្វីជីវ៉ាខំប្រឹងមេសព្រលឹង?😐😒)
YOU ARE READING
🔥បងប្រុសក្រៅត្រកូល🔞 (Completed ✔️)
Romanceរឿងរ៉ាវបែបស្រើបស្រាលរបស់កម្លោះពីរនាក់ ដែលត្រូវជាបងប្អូនរួមផ្ទះជាមួយគ្នា ដោយសារតែវិបត្តិគ្រួសារនាំឲអ្នកទាំងពីរ ស្ទើរតែលែងបាននៅជាមួយទៅហើយ ពួកគេបានហែលឆ្លងគ្រប់ឧបសគ្គទម្រាំតែមានថ្ងៃមួយដែលហៅថា "សុភមង្គល"។