ភាគទី17: ក្ដីស្រឡាញ់💕

981 113 0
                                    

Sugaក៏ដើរទៅខាងមុខទូកញ្ចក់ដែលពោរពេញដោយអាហារដែលគេចង់ញុាំ នាយយកដៃចង្អុលទៅម្ហូបទាំងនោះដោយប្រាប់អ្នកលក់ដែលកំពុងជាប់ដៃកូរចុះកូរឡើងនៅចង្ក្រានបាយ <<អ្នកមីង! ជួយច្រកភ្លៅមាន់ឲ្យខ្ញុំពីរមក>>

ឮបែបនេះរាងតូចលើកដៃទះស្មារគេឡើងភ្ញាក់<<នែ៎! គិតយ៉ាងម៉េចនឹង? មនុស្សកំពុងឃ្លានចង់ដាច់ពោះទិញតែពីរ អ្នកណាញុាំអ្នកណាអត់ហាស៎>>

<<ហាក៎! ប៉ុណ្ណឹងមិនគ្រប់ទេហេស៎?>>

<<បងឯងចេះសួរទៅកើត មាឌប៉ុននេះឲ្យញុាំមួយម៉ាត់នឹងមែន? ម៉ោះ! ចាំអូនជាអ្នកកម្ម៉ង់គេវិញ>>

<<ញុាំមិនអស់ត្រូវមិនខានទេ!>>

<<ដឹងហើយ ធ្វើកុំភ័យមើល៍ បើនិយាយពីរឿងញុាំនឹង បងស្គាល់Park Jiminតិចពេកហើយ>>ថាហើយរាងស្ដើងចូលទៅចាប់ម្ហូបដាក់ពេញមួយចានគោមធំ មានសឹងគ្រប់មុខ ទើបងាកមកនិយាយជាមួយអ្នកដែលឈរទ្រឹងពីក្រោយខ្លួន <<បានហើយ ឲ្យលុយគេទៅ អូនទៅចាំនៅបង់ដដែល>>

Sugaធ្វើមុខស្ញេញដាក់ប្អូនប្រុសមុននឹងតបទាំងអៀនខ្លួន<<បងអត់បានយកលុយមកច្រើនទេ ហុិ..ហុិ..>>

<<លើកក្រោយមិនបាច់ស្លៀកខោអាវមកទេ សូម្បីតែរបស់សំខាន់បំផុតក៏មិនមានជាប់ខ្លួនសោះ ហើយហ៊ានមកបបួលគេដើរលេងទៀត>>

នាយកម្លោះលូកដៃចូលទៅហោប៉ាវអាវដែលមានប្រាក់ច្រើនក្រែលដែរយកទៅទូទាត់ជាមួយអ្នកលក់ដែលឈរមើលពួកគេបន្ទោសគ្នា <<នេះបាទ អរគុណច្រើន!>>

ដើរមកដល់កន្លែងដើម ដាក់ខ្លួនអង្គុយចុះរួចSugaផ្ដើមសួរមិនចាំយូរ <<មិញនេះចាំបាច់អរគុណអ្នកលក់នោះធ្វើអី យើងយកលុយទៅទិញមិនបានទៅសុំឯណា?>>

Jiminចងចិញ្ចើមងាកមកឆ្លើយតបទាំងមាត់មិនទំនេរណែនពេញដោយអាហារទំពារឮសូរ គ្រឹបៗ<<នេះបងមិនដែលស្គាល់ពាក្យថាគួរសមទេហេស៎ ឬក៏ម៉ាក់មិនដែលប្រាប់>>

សំណួរបកមកវិញបង្កប់ដោយចម្ងល់លាយឡំនឹងការជីកកកាយរឿងអតីតធ្វើឲ្យរាងក្រាស់ស្ងាត់មួយរំពេចដូចគេចុក គេមិនដែលសូម្បីតែហៅម៉ាក់របស់គេថាម៉ាក់បានម្ដង អាយុមិនទាន់អាចនិយាយបានផង ម៉ាក់ជាទីស្រឡាញ់ក៏ត្រូវចាកចេញឆ្ងាយលែងត្រឡប់បន្សល់ទុកនូវគំនុំឈាមដែលត្រូវមកចាត់ការជាមួយគ្រួសារត្រូលផាក តែគេបែរជាមកលង់ស្រឡាញ់ក្មេងប្រុសដែលគិតមករហូតថាជាប្អូនប្រុសរួមឪពុក។ Sugaសើចដាក់គេញឹមៗ ទឹកមុខប្រែជាស្រពាប់ស្រពោនតែក៏ខំយកស្នាមញញឹមមកបិតបាំងការឈឺចាប់<<អឺ ចាត់ទុកថាបងឈ្លើយទៅចុះ កុំរំឮករឿងនឹង មានអារម្មណ៍ថាអូនកុំដៀលបងច្បាស់ណាស់>>

🔥បងប្រុសក្រៅត្រកូល🔞 (Completed ✔️)Where stories live. Discover now