Sugaដែលនៅមានកម្លាំង ខំត្រដាបត្រដួសលើករាងតូចឡើងថ្នមៗ ទាំងដែលខ្លួនឯងស្ទើរតែបាក់ឆ្អឹងឆ្អែងអស់ទៅហើយដោយសារតែប្អូនពៅរបស់គេមាត់ស្រោបមាសផ្ដោះផ្ដងជាមួយមេក្រុមដៃឆៅប្រចាំក្លិបគ្មានយល់កាលៈទេសៈថានៅក្នុងចំណោមពិភពរបស់ពួកទាំងនោះសោះ។ <<អា៎..ឈឺណាស់! លើកក្រោយឲ្យរៀង ហ៊ាននោះហ៊ានមិនមើលមុខក្រោយ!>>
Jiminយកដៃតោងចាប់អ្នកម្ខាងទៀតសភាពដង្ហក់ដង្ហើយ តែមាត់នៅមិនទាន់ឈប់ឆ្លៀតមកប្រកែកយកត្រូវ នេះគេមិនដឹងឡើយថាបងប្រុសបានយកខ្លួនមករងគេខ្លាចរាងតូចជាំរបួសស្នាមខ្លាំង <<កុំមកបន្ទោសអូន! បងក៏ខុសដែរ អ្នកណាឲ្យបងនាំអូនទៅកន្លែងបែបនឹងធ្វើអី?>>
<<បងប្រាប់អូនពីដំបូងថាកុំឌឺដងជាមួយវា នេះសំណាងហើយវាលេងតែជើង បើត្រូវដំបងដែកដែលវាកាន់វិញ មិនដឹងថានៅមានមាត់មកតបតជាមួយបងឬអត់ទេ!>>នាយយកដៃអាវទៅផ្ដិតឈាមដែលហូរមកស្រោចមួយចំហៀងមុខព្រោះតែត្រូវពួកវាធាក់ផ្ញាច់នឹងគ្រោះថ្នល់ប៊ីសតែរលុងខួរ។
<<កំហុសអ្នកណា? បងនាំអូនទៅ អូនគ្រាន់តែមិនចង់ឲ្យវាឈរជេរមើលងាយមើលថោកអូនតើ ការពារកិត្តិយសមានអីត្រូវខុស?>> មាឌល្អិតខំក្រោកឈរម្ដងបន្តិចៗ ដៃតោងទាមSugaដែលទ្រោមខ្លួនដែរនោះ នាយយកដៃបោសខ្លួនប្រាណដែលប្រឡាក់ធូលីចុះឡើង ភ្នែកសម្លក់មួម៉ៅនឹងអ្នកដែលខំទ្រខ្លួនសឹងមិនចង់រួច។
ដៃតូចស្រវ៉ាស្ទាបផ្ទៃមុខរបស់ខ្លួនក្រែងត្រូវរបួស តែក៏មិនជាធ្ងន់ធ្ងរណាស់ណា នាយដកដង្ហើមធូរចិត្តបន្តិច ខណៈដែលដើរអូសជើងសឹងមិនទៅមុខ ដំណក់ឈាមក្រហមឆ្អៅក៏ជ្រាបចេញមកពីច្រមុះJiminស្រក់តក់ៗមកលើដី ខួរក្បាលលែងដំណើរការឈឺងើង ភ្នែកទាំងគូរចុះងងឹតស្រឹបទន់ទៅៗម្ដងបន្តិចៗ រហូតនាយយកដៃប៉ះនឹងច្រមុះទើបដឹងថាវាហូរមកពីត្រង់នោះ ក្មេងប្រុសដែលមិនដែលត្រូវប៉ះពាល់សូម្បីដៃជើង បែរជាមកមើលឃើញឈាមរបស់ខ្លួនលើកដំបូងស្រក់មកនៅចំពោះមុខ វាប្រហែលជារឿងធំបំផុតហើយ Jiminទម្លាក់ស្មារតីចុះប្រលែងរាងកាយទន់ជ្រាយស្របពេលដែលបេះដូងគេឈប់លោតទៅហើយដែរ។
YOU ARE READING
🔥បងប្រុសក្រៅត្រកូល🔞 (Completed ✔️)
Romanceរឿងរ៉ាវបែបស្រើបស្រាលរបស់កម្លោះពីរនាក់ ដែលត្រូវជាបងប្អូនរួមផ្ទះជាមួយគ្នា ដោយសារតែវិបត្តិគ្រួសារនាំឲអ្នកទាំងពីរ ស្ទើរតែលែងបាននៅជាមួយទៅហើយ ពួកគេបានហែលឆ្លងគ្រប់ឧបសគ្គទម្រាំតែមានថ្ងៃមួយដែលហៅថា "សុភមង្គល"។