@ក្រុមហ៊ុនលោកផាក🏢🏢
រថយន្តទំនើបខ្មៅរលោងកំពុងបំបោលចូលមកខាងមុខក្រុមហ៊ុនមួយ បើយើងសង្កេតឲ្យច្បាស់ទៅ គឺអាចជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចម៉ាកល្បី។ ក្រោយពីឈប់ឆ្ងក់នៅលើចិញ្ចើមផ្លូវក្បែនោះ ក៏មានបុរសឈុតកា្វហ្សេពីរនាក់ចេញមកយ៉ាងប្រញាប់ រត់ទៅបើកទ្វាឲ្យម្ចាស់រថយន្តនោះយ៉ាងគួរសមដោយភាពឱនលំទោនព្រមទាំងឃ្លាស្វាគមន៍ថា <<អរុណសួស្ដីលោកនាយក>>។ មកដល់ត្រង់នេះទើបយើងដឹងថានេះជាក្រុមហ៊ុនរបស់ប៉ាJimin។បុរសម្នាក់ទៀតក៏ទៅបើកទ្វាម្ខាងទៀត បង្ហាញឡើងនូវនារីម្នាក់រាងប្រហែលៗ គ្រងឈុតអាវរឹបរាងពណ៌.ស ពីលើខោជើងធំពណ៌ខ្មៅ ឈានជើងចេញពីក្នុងឡានយ៉ាងមានភាពជឿជាក់🤣។ នាងបោះជំហានមករកបុរសជាប្ដីយកដៃជ្រៀតចូលរង្វង់ស្មាររឹងមាំកៀកដៃចូលទៅក្នុងទាំងដែលមានបុគ្គលិកជាច្រើនតាមសម្លឹងមិនដាច់សោះ។
<<លោកផាកនាំអ្នកណាគេមកនឹង ជាមនុស្សស្រីទៀត>>Girl1
<<ហុើយ! ទៅខ្វល់អី? ជារឿងរបស់គាត់តើ>>Girl2
<<តែថាម្នាក់នឹងត្រូវជាអីនឹងគាត់ ជាស្រីស្នេហ៍មេនទេ?>>Girl1
<<ធ្វើការឯងទៅ ចេះដឹងច្រើន តិចគេដេញក្បាលចេញទៅ!>>Girl2
<<អឺដឹងហើយ នាងត្រឹមត្រូវ!>>Girl1
_________
មិនយូរប៉ុន្មានលោកផាកក៏បើអង្គប្រជុំជាបន្ទាប់ ហៅសូម្បីតែអ្នកអនាម័យក៏ឲ្យមកស្ដាប់ដែរ😳 គ្រាប់គ្នាប្រញាប់ប្រញាល់រៀបចំការងារទុកមួយឡែកសិន សម្រុកទៅធ្លាធំមួយដែលជាកន្លែងប្រជុំស្ដាប់ព័ត៌មានផ្សេងៗ។ លុះមកដល់គ្រប់បុគ្គលិកហើយ បុរសដែលមាននាមជានាយកក្រុមហ៊ុនឡើងទៅលើវេទិកាដោយមានកាន់ដៃប្រពន្ធរបស់ខ្លួនយ៉ាងស្អិត <<សួស្ដីទាំងអស់គ្នា! ថ្ងៃនេះខ្ញុំសុំទោសទុកជាមុនដែលកោះហៅមកទាំងប្រថុចញុចបែបនេះ តែវាសំខាន់ណាស់!>> ខណៈនោះលោកផាកក៏ងាកទៅញញឹមដាក់នារីដែលឈរក្បែរខ្លួនព្រមទាំងបន្តថា<<ហើយម្នាក់នេះគឺជាភរិយារបស់ខ្ញុំ ,Fariដែលនឹងក្លាយជាប្រធាននៅទីនេះឆាប់ៗ សង្ឃឹមថាអ្នកទាំងអស់គ្នាគោរពនាងដូចគោរពខ្ញុំដែរ>> ចប់ប្រយោគនេះ គាត់ក៏សម្ដែងភាពផ្អែមល្ហែមដោយមិនខ្វល់ពីភ្នែកមនុស្សជុំវិញ ធ្វើឲ្យអ្នកដែលចោមរោមមើល នាំគ្នាវាយតម្លៃយ៉ាងឆ្ងាញ់មាត់។
YOU ARE READING
🔥បងប្រុសក្រៅត្រកូល🔞 (Completed ✔️)
Romanceរឿងរ៉ាវបែបស្រើបស្រាលរបស់កម្លោះពីរនាក់ ដែលត្រូវជាបងប្អូនរួមផ្ទះជាមួយគ្នា ដោយសារតែវិបត្តិគ្រួសារនាំឲអ្នកទាំងពីរ ស្ទើរតែលែងបាននៅជាមួយទៅហើយ ពួកគេបានហែលឆ្លងគ្រប់ឧបសគ្គទម្រាំតែមានថ្ងៃមួយដែលហៅថា "សុភមង្គល"។