ភាគទី4: ធ្វើសុីឯងឲ្យបាន🔥🔞

3.1K 197 1
                                    

នៅម៉ោងប្រហែល7យប់ ក្នុងផ្ទះទាំងហាក់ដូចស្ងប់ស្ងាត់ខុសធម្មតា សមាជិកបែកខ្ញែកគ្នាទៅណាអស់ពីផ្ទះ នៅសល់តែរាងក្រាស់នឹងនាយកម្លោះបុិនងក់ងរJiminនៅតែ2នាក់ក្នុងផ្ទះដ៏ស្ងាត់ជ្រងំ សូម្បីម៉ែដោះនិងអ្នកបម្រើក៏មិនដឹងទៅណាបាត់អស់។

Jiminចុះទៅរកអីញុាំក្នុងផ្ទះបាយ ក៏ឃើញម្ហូបរៀបចំជាស្រេចនៅលើតុ។ គេមិនបង្អង់យូរក៏រៀបដួសបាយញុាំតែម្ដងដោយមិនគិតហៅបងប្រុសជើងល្អដែលដេកនៅខាងលើឡើយ។ ខំញុាំគឹបៗ ញាត់យកឲតែបានឆ្អែតហាក់ដូចអត់ឃ្លានណាស់ចឹង។

រហូតជិតបាយអស់ហើយទើបឮសម្រឹបជើង ម្នាក់ទៀតចុះមកទ្រេតទ្រោត ដែលទើបស្វាងពីដំណេក សូម្បីមុខក៏មិនលុប ខ្លួនស្អិតតាំងពីថ្ងៃ ដើរមកតាំងៗសំដៅមកតុអាហារ។

<<ឯងចុះមកសុីបាយ ម៉េចមិនក៏ហៅយើងផង ចង់រស់ម្នាក់ឯងឬយ៉ាងម៉េច យ៉ាប់មែន>>គេនិយាយព្រមទាំងយកដៃទះក្បាលJiminពីក្រោយឲផ្ញាច់ទៅខាងមុខប៊ីសតែខ្ទប់នឹងចានបាយ។

រាងស្ដើងយើងងើបមុខឡើងវិញ តបយ៉ាងមាំទៅនាយកម្លោះ<<អឺ!.....យ៉ាងម៉េច គ្រាន់តែសុីបាយចាំគេប្រាប់ដែរ មិនដឹងម៉ោងមិនដឹងវេលាទេហ្អី បើចង់ដេកអត់បាយក៏ជាក្រពះឯងដែរ យើងមិនខ្វល់ទេស៎! ធុញណាស់វុើយ!>>

<<សម្ដីគ្រាន់បើណាស់ឯងនេះ ចាំមើលថានៅរឹងបានប៉ុន្មានម៉ោងទៀត ហុឹស...>>

<<ហើយយ៉ាងម៉េច ឯងចង់ធ្វើស្អីយើង!!>>

<<ចាំមើលសិនទៅ បើយើងចង់ប្រាប់ឯង យើងប្រាប់យូរហើយ កុំល្ងង់ពេក អាប្អូនចំកួត...ហាស៎ ហា..>>

<<ខ្ជិលនិយាយជាមួយឯងណាស់!>>

នាយSugaទាញបានចានមួយ ដួសបាយហើយក៏ចូលមកអង្គុយចំពីមុខរាងស្ដើង។ គេញុាំបណ្ដើរនិយាយបណ្ដើរ តែJiminមិនតបសូម្បីមួយម៉ាត់ សុខចិត្តទ្រាំស្ដាប់ៗទៅ។ មួយសន្ទុះក្រោយមកក៏នឹកដល់រឿងមួយ ដាច់ហាមាត់សួរទៅភាគីម្ខាងទៀត។

<<និយាយចឹង ឯងមានដឹងថាប៉ាហើយនឹងម៉ាក់ឯង ទៅណាទេ? នេះគាត់បាត់មួយថ្ងៃហើយ សូម្បីម៉ែដោះក៏មិនឃើញ ទុកតែម្ហូបឲយើង។>>

🔥បងប្រុសក្រៅត្រកូល🔞 (Completed ✔️)Where stories live. Discover now