ភាគទី30: មនុស្សរោគចិត្ត🤪🥵

1.2K 127 8
                                    

     តាំងពីព្រលឹមដល់ថ្ងៃត្រង់ Jiminតាមមើលសកម្មភាពបងប្រុសឥតឈប់ គេញុាំបាយបានមួយចានទោះគ្មានម្ហូបអមក៏ដោយ ញាត់យកៗដូចឲ្យតែចូលពោះរួចប្រញាប់ដើរទៅបន្ទប់របស់តៃកុងឡានNick។ ខ្លួនឯងប្រមូលរបស់របរលាងទុកហើយក៏លួចសង្កេតតាមបង្អួច <<គេទៅធ្វើអី?>>

    រាងក្រាស់ចូលទៅនិយាយតិចតួចជាមួយបុរសនោះហើយក៏ដើរកាន់ថង់តូចក្ដាប់ជាប់នឹងដៃចេញមកវិញ នាយមិនចាំយូរលើកអកទាំងអស់ចូលមាត់ ទោះថ្នាំពេទ្យក៏មិនលេងម្ដងច្រើនគ្រាប់បែបនេះដែរ។ ឃើញដូចនេះ មាឌល្អិតស្ទុះចូលទៅសួរភ្លាមព្រោះសភាពខុសប្រក្រតី <<បងលេបស្អី?>>

   <<កុំមកចេះ! មិនមែនរឿងឯងទេ!>>

   <<មិនមែនជារឿងខ្ញុំមែន តែខ្ញុំបារម្ភ!>>

   Sugaបាញ់កែវភ្នែកមុខថ្លាសម្លឹងមើលរាងតូចពីក្បាលដល់ចុងជើង <<មើលខ្លួនឯងឲ្យល្អសិនទៅ ឯងមិនបាច់ភ័យទេ! យ៉ាងណាក៏យើងចាំមើលឯងស្លាប់ដោយផ្ទាល់ភ្នែកសិនដែរ>>

    <<ចឹងបងសម្លាប់ខ្ញុំមក នឹងមិនបាច់ត្រូវរំខានដោយសារខ្ញុំទៀត>>នាយពោលដោយទឹកភ្នែកព្រមទាំងយកដៃរឹងមាំមកដាក់លើ.កខ្លួន

   បងប្រុសមិននិយាយអីច្រើនក៏ច្រានគេចេញបញ្ចប់ដោយឃ្លាសោះកក្រោះ<<ដេកចាំទៅ!>>

   <<ឈប់សិន! និយាយមិនទាន់ដឹងរឿងទេ!>>នាយខំស្រែកពីក្រោយស្រមោលចាកចេញរបស់គេ ក្រសែភ្នែកដែលសម្លក់មក ហាក់ដូចទុកខ្លួនត្រឹមជាកាកសំណល់ ឆ្លើយមិនពិរោះក៏មិនអី កុំឲ្យតែសួរទៅដប់ម៉ាត់តបវិញដូចកាំបិតទម្លុះដើមទ្រូងបែបនេះ។

     Jiminធម្មតាជាក្មេងពូកែចង់ដឹងក៏សុខចិត្តដើរទៅបន្ទប់អ្នកបម្រើ សួរឲ្យដឹងព្រោះយ៉ាងណាគេអាចមិនសម្ដីមាសដូចអាបុិហ្កាទេ។ មាឌតូចដើរចូលទៅបន្ទប់នោះយឺតៗ ដៃញ័រសស្រាក់ចាប់គន្លឹះទ្វាបើកចូលទៅសន្សឹមៗ ណាមួយមិនដែលទាស់សម្ដីគ្នាគេប្រហែលមិនហ៊ានធ្វើបាបទេ តែក្នុងចិត្តនៅបារម្ភ ពីមុខអ្នកទាំងពីរនៅស្និទ្ធស្នាល តែខ្លាចផ្លាស់ប្ដូរដូចSugaដែរ។

     រាងស្ដើងរុញទ្វាម្ដងបន្តិចៗ ក្បាលខំជ្រៀតចូលចន្លោះនោះ ក៏ឃើញសកម្មភាពលិបលររបស់នាយNick។ បុរសមាឌធំដើរចូលក្នុងបន្ទប់ទឹករួចបាត់មួយសន្ទុះក៏ចេញមកវិញជាមួយកន្សែងពោះគោចងជាប់ចង្កេះ។ (ទៅនិយាយជាមួយឬទៅលួចមើលគេ👀 ខូចដែរតើនាងមីន😒)

🔥បងប្រុសក្រៅត្រកូល🔞 (Completed ✔️)Where stories live. Discover now