មួយឆ្នាំមុន........
Jiminឡើងយន្តហោះទៅបាត់ហើយ នៅឡើយតែអ្នកកម្លោះឯណេះទួញសោកម្នាក់ឯងមិនទាន់បាត់។ អ្នកមីងក៏នាំគេទៅផ្ទះចាស់នៅប៊ូសានដើម្បីឲ្យខ្លួនអាចងាយស្រួលជម្រេះរឿងជាមួយលោកផាក។
ហេតុតែជាមនុស្សចិត្តមិនដាច់ Sugaក៏ព្យាយាមរារាំងម្ដាយមីងរហូត គេតែងចង់គ្រួសារជួបជុំជាមួយគ្នា តែFariអាកាត់ដាច់ខាតថាត្រូវតែសងសឹកចំពោះអ្វីដែលត្រកូលនេះបានធ្វើមកលើជីវិតYuri។
[ខែទី3] រាងក្រាស់ដើរស្ពាយកាបូបដាក់ខោអាវកាន់ទូរស័ព្ទចេញទៅខាងក្រៅបម្រុងនឹងរត់គេចនឹងបានទៅប្រាប់ការពិតដល់ឪពុក តែក៏លេចចេញនាយNickចុះពីឡានជាមួយនឹងនារីម្នាក់ដោយមានចងដៃចងជើងដូចចាប់មកចឹង<<ពូនាំនាងមកពីណា ម៉េចក៏ចាំបាច់ធ្វើបាបនាង?>>
<<គឺលោកស្រីបញ្ជាមកបែបនេះ អ្នកប្រុសជួយមើលនាងផង កុំឲ្យរត់ទៅណាបានឲ្យសោះ>>
<<ប៉ុន្តែ មានហេតុផលអីត្រូវចាប់នាងមក?>>
<<កុំចង់ដឹងអី! ធ្វើតាមអ្វីដែលខ្ញុំប្រាប់ទៅបានហើយ>>
<<ឈប់សិន!>>នាយកម្លោះក៏ទម្លាក់សម្ពាយចុះរត់ទៅតាមបុរសមាឌធំដែលលីរាងកាយតូចចូលទៅបន្ទាប់ដាក់ឥវ៉ាន់។
Nickដាក់នាងចុះបិទទ្វាចាក់សោរនាងជាមួយSugaឲ្យនៅជាមួយគ្នាឃុំជាប់ដូចអ្នកទោសនឹងឲ្យបាយសម្រាប់មួយរស់ៗ។ រាងក្រាស់ដែលមិនសុងអ្វីសោះក៏មិនយល់ថាហេតុអីម្ដាយមីងធ្វើរឿងទាំងនេះដាក់ខ្លួនឡើយ នាយក៏ជួយស្រាយចំណងឲ្យនាងតូច <<នាងមិនអីទេហ្អេស?>>
<<លោកជាអ្នកណា? ម៉េចក៏នៅទីនេះដែរ?>>
<<ខ្ញុំជាកូនប្រុសអ្នកស្រីFari ហើយចុះនាងវិញ ហេតុអីម៉ាក់ប្រើឲ្យគេចាប់មក>>
<<នេះគាត់ជាអ្នកចាប់ខ្ញុំមកឬ?>>
<<ត្រូវហើយ! នាងធ្វើអីខុស?>>
នាងក្រមុំក៏យកដៃអង្រួនស្មារនាយSuga ព្រមដោយការអង្វរ<<ខ្ញុំក៏មិនដឹងដែរ! ប្រាប់គាត់ឲ្យលែងខ្ញុំទៅ!>>
YOU ARE READING
🔥បងប្រុសក្រៅត្រកូល🔞 (Completed ✔️)
Romanceរឿងរ៉ាវបែបស្រើបស្រាលរបស់កម្លោះពីរនាក់ ដែលត្រូវជាបងប្អូនរួមផ្ទះជាមួយគ្នា ដោយសារតែវិបត្តិគ្រួសារនាំឲអ្នកទាំងពីរ ស្ទើរតែលែងបាននៅជាមួយទៅហើយ ពួកគេបានហែលឆ្លងគ្រប់ឧបសគ្គទម្រាំតែមានថ្ងៃមួយដែលហៅថា "សុភមង្គល"។