ភាគទី40: ក្លិនកាយអូន🥰😋

1.2K 117 23
                                    

   នាឡិកាធំនៅតាមដងផ្លូវបង្ហាញឲ្យថាម៉ោង7:00ហើយ ក៏ជាពេលដែលគ្រប់ស្ថាប័ននានាចាប់ផ្ដើមដំណើរការតាមធម្មតា។ និយាយដល់កម្លោះតូចដែលរៀបចំខ្លួនមកខាងក្រៅជាមួយអាហារពេលព្រឹកមកឲ្យSugaនៅការិយាល័យ នាយប្រិតព្រៀងសឹថគ្រប់មុខសម្រិតសម្រាំងជាពិសេសេមកឲ្យប្ដីសំណព្វចិត្ត។

   រាងក្រាស់ត្បិតថាធ្វើការត្រឹមជាបុគ្គលិកមែន តែរថយន្តដែលជិះទៅណាមកណាទាំងពីរនាក់សុទ្ធតែថ្លៃជាម្ចាស់ក្រុមហ៊ុនផង។ Jiminធ្វើដំណើរសន្សឹមមកដល់អាគារដែលមកជាប្រចាំ ចតឡានរួចរាល់ក៏ខលហៅអ្នកខាងក្នុងឲ្យយកវិញ ទោះយ៉ាងណាបើចូលទៅក៏វាហាក់មិនសម <<ហាឡូបងសម្លាញ់ ចេញមកទទួលបន្តិចមក អូនចាំនៅខាងក្រៅ>>

   <<ចូលមកក្នុងសិនក៏បាន ខាងក្រៅក្ដៅណាស់! ជាំសាច់ប្រពន្ធបងអស់ហើយ>>សម្លេងផ្អែមត្រជាក់បន្លឺមកតាមខ្សែទូរស័ព្ទដែលធ្វើឲ្យរាងតូចខំទប់មិនរំជួលចិត្តមិនបាន

   Jiminញញឹមស្រាលទើបតបតាមការគួរសមណាមួយក៏ខ្លាចភ្នែកអ្នកជុំវិញមិនស្ទើរដែរ ឲ្យតែចូលទៅកាលណាម្នាក់ៗនាំគ្នាសម្លឹងដូចចង់ចាប់ហែកគេទាំងរស់ចឹង<<អត់ទេ អូនខ្លាចរំខានមិត្តបងនៅជិតនោះ>>

   <<ចឹងចាំមួយភ្លែតណា បងចុះពីរជាន់ទៅ10ទៅហើយ>>នាយកម្លោះសន្ទានបណ្ដើរភ្នែកទាំងគូរក៏រេរាចុះទៅខាងក្រោមជារឿយៗរកអ្នកម្ខាងទៀត

   <<ថាម៉េច? ក្រែងបងធ្វើការនៅជាន់ទី2ហី?>>

   Sugaឆ្លើយភ្លាមៗដោយមិនបានគិតក៏ធ្លោយមាត់និយាយធ្វើឲ្យសំណព្វបេះដូងខ្លួនសង្ស័យ<<ថ្ងៃនេះមេបងហៅទៅ...>>

   <<ហៅទៅណា? ទៅធ្វើអីខាងលើនឹង?>>មាឌល្អិតសម្លុតសួរតាមខ្សែសម្លេងទៅម្ខាងទៀតចង់ធ្លុះក្រដាសត្រចៀកត្បិតអីលោកប្ដីមហារួសរាយឃើញស្អីតិចមិនបានទេ

   រាងក្រាស់តបវិញទាំងរតាក់រតុប ព្រោះបើខុសតែមួយម៉ាត់យប់នឹងអត់មិនខានទេ<<គឺ...ទៅជួបជុំជប់លៀងតិចតួចឲ្យផ្នែករបស់បង គឺតែប៉ុណ្ណឹងឯង!>>

   <<ជប់លៀងចឹងហ៎្អ?>>

   <<បងបដិសេធគាត់មិនបានទេ អូនក៏ដឹង>>

🔥បងប្រុសក្រៅត្រកូល🔞 (Completed ✔️)Where stories live. Discover now