ភាគទី11: បានត្រឹមលួចលាក់💕

1.7K 155 7
                                    

@School🏫
      នាងតូចDohgyungដើរចូលមកក្នុងថ្នាក់ដោយកម្លាំងចិត្តយ៉ាងខ្លាំងសំដៅមករកកម្លោះមាឌស្ដើងដែលកំពុងសញ្ជប់សញ្ជឹងមើលសៀវភៅបណ្ដើរស្ដាប់ចម្រៀងបណ្ដើរ គេហាក់មិនខ្វល់ពីនាក់នៅជុំវិញឡើយបណ្ដោយឲ្យពួកគេធ្វើអីតាមចិត្តត្បិតជាម៉ោងទំនេរ អ្នកខ្លះរាំ ខ្លះច្រៀងទោះពិរោះឬមិនពិរោះក៏ចេះតែទៅ ខ្លះទៀតអង្គុយសាសងគ្នាមួយគូៗតាមតុ ខ្លះក៏ញុាំអី តែក៏នៅមានបុរសម្នាក់ដែលមិនអាចចន្លោះភ្នែកបានគឺ បងប្រុសសំណព្វចិត្តដែលស្មឹងស្មាធបាញ់ភ្នែកមករកJiminដែលកំពុងត្រូវប្រឈមនឹងនាងល្អិតនោះទៀតហើយ គេមិនចេញស្ដីអ្វីឡើយទុកឲ្យប្រពន្ធខ្លួនដោះសារយ៉ាងម៉េចហើយគេនឹងចាំចាប់កំហុសវិញ។

      ចូលមកជិតដោយស្ងាត់ៗ ដៃតូចៗលើកទះទៅលើស្មារអ្នកដែលនៅស្ងៀមមួយកន្លែងនោះឲភ្ញាក់ឡើងទើបវារចាទៅអមដោយស្នាមញញឹម<<Jimin! គឺខ្ញុំ.....>>នារីមាឌតូចចាប់និយាយដាច់មួយម៉ាត់ទាំងដៃនៅអេះអុញក្ដោបប្រអប់មួយពណ៌ផ្កាឈូកបម្រុងនឹងហុចឲអ្នកម្ខាងទៀតតែនៅអៀនមិនបាត់

     <<មានការអីហេស៎ ឆាប់និយាយទៅ>>នាមជាសុភាពបុរសក៏សួរទៅវិញព្រោះឃើញនាងនៅរេរាឈររឹងខ្លួនដូចរូបចម្លាក់។ គេងាកទៅមើលមុខSugaដែលភ្លឹកមកហាក់ចង់ត្របាក់គេទាំងរស់ចឹង តែក៏នៅមកលួងលោមនារីចិត្តស្រាលនេះសិន<<កុំភ័យអី ខ្ញុំមិនធ្វើអីនាងទេ និយាយឲលឿនៗមក!>>

    <<គឺ....គឺ...ខ្ញុំលោក!>>ប្រយោគកំបុតៗក៏បញ្ចប់ស្ទើរស្ដាប់មិនទាន់ នាងតូចក៏ប្រលែងប្រអប់ដែលនៅក្នុងដៃទៅលើតុចំពោះមុខនាយកម្លោះJiminយ៉ាងរហ័ស ហើយប្រែជាក៏អៀនមុខឡើងក្រហមបកក្រោយរត់ទៅបាត់ទាំងបន្សល់ទុកស្នាមញញឹមជាប់លើផ្ទៃដ៏តូចច្រមិចរបស់នាង។

    កាលបើឃើញទឹកចិត្តតិចតួចរបស់Dohgyungដែលគេតែងតែទុកជាមិត្តបានប្រគល់ឲខ្លួនហើយ រាងស្ដើងរបស់យើងក៏លើករបស់នោះឡើងញញឹមចុងមាត់បន្តិចទើបដាក់វាចូលក្នុងកាតាបដោយនឹកមិនខ្វល់ពីលោកប្ដីភ្នែកភ្លើងហ្វាដែលកំពុងបាញ់តម្រង់មករកគេឡើយ។ ឯតាបុិSugaក៏មិនហ៊ានប្រតិកម្មឲមិត្តផ្សេងឃើញឡើយត្បិតមិនចង់ឲល្បីពេញមួយសាលានាំឲអ្នកមីងមហាឃោឃៅដឹងក្រែងតែសុីកំផ្លៀងទៀត។🤧
____________
@House⛪
     រាងតូចច្រលឹងឡើងឡានមកផ្ទះវិញជាមួយបងប្រុសមុខឌឺដូចសព្វដង តែប្លែកត្រង់ថាថ្ងៃនេះគេញញឹមជាប់ហើយថែមទាំងឱបកាតាបជាប់នឹងដើមទ្រូងមិនលែងសោះ Sugaឃើញក៏នឹកមួម៉ៅនឹងរឿងកាលពីថ្ងៃមិញ មាត់ហាឡើងចង់តែស្ដីឲស្របពេលដែលដៃរឹងមាំស្រវ៉ាចូលទៅចាប់ទំហំស្មាតូចរបស់Jiminតែបែជាត្រូវបញ្ឈប់វិញពេលដែលឃើញពូតៃកុងចាប់ផ្តើមដាក់ក្រសែភ្នែកមករកគេទាំងពីរតាមកញ្ចក់រថយន្ត។ មនុស្សដែលបើកឡានម្នាក់នេះមានទឹកមុខប្លែកៗខុសពីរាល់ដង ហើយពាក់ម៉ាស់ជិតៗបិទបាំងផ្ទៃមុខ ការបើកឡានក៏មិនដូចរាល់ដងហាក់មិនមែនជាអ្នកដើមដែលបរទៅមកយឺតតាមរបៀបមនុស្សចំណាស់ទេ។

🔥បងប្រុសក្រៅត្រកូល🔞 (Completed ✔️)Where stories live. Discover now