ថ្ងៃរសៀលទៅហើយក៏ជាវេលាដែលមនុស្សម្នាងាកត្រឡប់មករកទ្រនំសមគួររៀងៗខ្លួនវិញដែរ។ Jiminចូលក្នុងផ្ទះបាយចម្អិនអាហារពេលល្ងាចដូចរាល់ដងខុសត្រង់ថាថ្ងៃនេះគេចម្អិនច្រើនជាងសព្វថែមទាំងមានទឹកដោះគោនិងបង្អែមច្រើនសន្ធឹកទៀតទុកឲ្យអ្នកម្ដាយវ័យក្មេងប៉ូវកម្លាំង។
នាយកម្លោះដើរមកខាងក្រៅសាកសួរអ្នកដែលកំពុងអង្គុយក្នុងបន្ទប់ទទួលភ្ញៀវក្រែងចង់បានអីទ្រាប់ពោះខ្លះ<<Janeចង់ញុាំអីឬអត់ ចាំខ្ញុំធ្វើឲ្យមុនគេ>>
<<ខ្ញុំមិនឃ្លានទេ ចាំញុាំជុំគ្នាល្អជាង>>
<<ហ្អឹុម..នាងមិនឃ្លានតែកូនខ្ញុំគេប្រហែលជាមិនយល់ស្របនឹងនាងទេ ម៉ោះ! ញុាំយ៉ាអ៊ួមួយកែវទៅ>>រាងតូចក៏ដើរទៅយករបស់នោះពីក្នុងទូទឹកកកហើយចុះដាក់ស្លាបព្រាមកជាមួយនាង
<<ខ្ញុំតវ៉ាជាមួយឯងមិនបានសោះហើយ>>
នាយដើរកាន់មកឲ្យនាងដល់ដៃរួចក៏យកដៃអង្អែលសក់វែងអន្លាយថ្នមៗ<<ត្រូវតែចឹងហើយ ចេះស្ដាប់បង្គាប់ឲ្យហើយទៅ ខ្ញុំនឹងក្លាយជាម៉ាក់របស់កូននាងហើយ>>
<<ហិហិ ចាស៎ទទួលបញ្ជាអ្នកស្រី! អ៎និយាយចឹងSugaគេចេញពីធ្វើការយប់បែបនេះមែនទេ?>>
<<អត់ទេ រាល់ថ្ងៃឲ្យតែម៉ោង5គាត់មកដល់ហើយ តែថ្ងៃនេះប្រហែលជាប់ការងារច្រើន>>
<<គាត់ដូចជាខំប្រឹងណាស់ដើម្បីមើលថែលោក>>
មកដល់ឃ្លានេះ Jiminក៏ឈប់មួយស្របក់គិតពីសម្ដីនាង សូម្បីខ្លួនគេក៏នឹកស្មានមិនដល់ថាអាចមានរឿងល្អៗកើតឡើងក្រោយពេលជីវិតគេធ្លាក់ដល់សូន្យដែរ។ នាយក៏តបវិញតាមការយល់ឃើញ<<ប្រហែលវាជាវាសនាទេដឹង គេធ្លាប់ធ្វើបាបខ្ញុំតែចុងក្រោយក៏ត្រូវមកធ្វើល្អសងវិញ អាចថាសំណាងហើយដែលទេវតាឆក់យកការចងចាំគេទៅបាត់>>
នាងល្អិតយកក៏ដៃទះស្មារនាយតិចជួយបន្សាបអារម្មណ៍ក្ដុកក្ដួលរបស់គេ<<តទៅគ្រប់យ៉ាងនឹងសុទ្ធតែល្អៗ បំភ្លេចចោលទៅ>>
Jiminឱនក្បាលទៅផ្អឹបនឹងពោះរបស់នាងស្ដាប់សន្ធឹកធាក់ទៅមករបស់កូនក្នុងផ្ទៃយ៉ាងរីករាយ ស្នាមញញឹមដ៏ត្រជាក់លេចឡើងលើមុខនាយជាប់ គ្មានអ្វីប្រៀបវេលាដ៏កក់ក្ដៅនេះឡើយ<<ត្រូវហើយ! ម៉ោះសុំនិយាយជាមួយកូនបន្តិចមក ឯណា...ឮម៉ាក់និយាយឬអត់កូនសម្លាញ់?>>
YOU ARE READING
🔥បងប្រុសក្រៅត្រកូល🔞 (Completed ✔️)
Romanceរឿងរ៉ាវបែបស្រើបស្រាលរបស់កម្លោះពីរនាក់ ដែលត្រូវជាបងប្អូនរួមផ្ទះជាមួយគ្នា ដោយសារតែវិបត្តិគ្រួសារនាំឲអ្នកទាំងពីរ ស្ទើរតែលែងបាននៅជាមួយទៅហើយ ពួកគេបានហែលឆ្លងគ្រប់ឧបសគ្គទម្រាំតែមានថ្ងៃមួយដែលហៅថា "សុភមង្គល"។