2ខែកន្លងផុតទៅ.....
Fariក៏ត្រឡប់មកដល់Seoul វិញព្រមទាំងនាំយកទំនិញខុសច្បាប់ជាច្រើនមកជាមួយតាមចន្លោះការធ្វេសប្រហែសរបស់ប៉ូលីស។ <<អាឡូNick មកយកយើងពីឃ្លាំងឥវ៉ាន់ផង ម៉ូយរាល់ដងកុំភ្លេចយកលុយពីពួកវាឲ្យហើយមក>>
<<10នាទីទៀតខ្ញុំទៅដល់ហើយលោកស្រី>>
<<អ៎! ទៅអូសក្បាលអាក្មេងនោះមកផង ថ្ងៃនេះយើងធ្វើពិធីលាវាជាលើកចុងក្រោយ>>
<<ថាម៉េចលោកស្រី?>>
<<កុំសួរនាំច្រើន! ធ្វើតាមនឹងទៅ!>>ថាហើយក៏បិទទូរស័ព្ទភ្លាមមិនចាំឲ្យអ្នកម្ខាងទៀតតបទាន់
អ្នកស្រីដែលមានឋានៈជាម៉ាហ្វៀរកសុីជំនួញផ្លូវទឹកក៏ដើរក្រឡឹងទំនិញដែលយកមកដោះដូរក្នុងស្រុកព្រមដោយទឹកមុខញញឹមសម្ញែងដោយក្ដីពេញចិត្ត។ ស្រ្តីដដែលលើកនាឡិកាដៃឡើងមើលថ្ងៃទីរួចពោលតិចៗ <<រស់បានច្រើនគ្រាន់បើដែរ ឯងល្មមចេញពីផ្លូវយើងបានហើយ>>
និយាយពីJiminដែលគេងមិនទាន់ក្រោកព្រោះតែរយៈពេលកន្លងមកត្រូវគេវាយដំស្ទើរតែក្លាយជាសាច់ងៀតទៅហើយ នាយបើកភ្នែកយឺតៗតែអ្វីដែលឃើញមុនគេនោះគឺផ្ទៃមុខរបស់Sugaញញឹមចុងមាត់មករកគេរួចក៏យកកន្សែងមកខ្ទប់មុខ ធ្វើឲ្យនាយសន្លប់បាត់ស្មារតីភ្លាមៗ។
វ៉ាលិសធំមួយដឹកចេញពីគេហដ្ឋានត្រកូលផាកសំដៅចេញទៅទីស្ងាត់ឆ្ងាយពីក្រុង។ <<បើកឲ្យលឿនបន្តិចទៅ វើកៗនៅនឹងហើយ! អត់បានការមែន>> រាងក្រាស់ស្រែកបញ្ជាទៅនាយតៃកុងស្របពេលដែលខ្លួនអង្គុយដាក់ជើងគងលើវ៉ាលិសដែលដាក់រាងតូចនៅក្នុងនោះ។
មិនដល់20នាទីផងរថយន្តទំនើបក៏បោះពួយចូលដល់ទីតាំងតាមដែលបានកំណត់។ នាយNickប្រញាប់ស្ទុះស្ទាចុះទាញយករបស់ចេញមកដាក់នៅពីមុខម្ចាស់ស្រីរបស់ខ្លួន ដោយមានអ្នកកម្លោះដើរតាមក្រោយចូលក្នុងរោងស័ង្កសីចាស់មួយ។
រាងកាយតូចស្ដើងត្រូវចងជាប់នឹងកៅអីនឹងមានបិទបន្ទះគ្រាប់ព្រួញពីក្បាលដល់ចុងជើង។ បុរសពាក់អាវក្វាហ្សេបីបួននាក់ក៏ដើរចេញមកជាមួយនឹងហិបខ្មៅម្នាក់មួយ មកឈរទល់មុខនឹងម្ចាស់ឥវ៉ាន់ខ្នាតធំ។ <<លុយយើងត្រៀមគ្រប់ហើយ ឲ្យរបស់មក!>>
YOU ARE READING
🔥បងប្រុសក្រៅត្រកូល🔞 (Completed ✔️)
Romanceរឿងរ៉ាវបែបស្រើបស្រាលរបស់កម្លោះពីរនាក់ ដែលត្រូវជាបងប្អូនរួមផ្ទះជាមួយគ្នា ដោយសារតែវិបត្តិគ្រួសារនាំឲអ្នកទាំងពីរ ស្ទើរតែលែងបាននៅជាមួយទៅហើយ ពួកគេបានហែលឆ្លងគ្រប់ឧបសគ្គទម្រាំតែមានថ្ងៃមួយដែលហៅថា "សុភមង្គល"។