ភាគទី27: បងកើតអី?🥺

1K 117 11
                                    

    អ្នកម្ខាងទៀតស្ទើរតែមិនជឿនឹងត្រចៀកខ្លួនឯង ខំដើរទៅជិតសួររកហេតុផលត្បិតពាក្យមិញនេះគេមិនដែលឮចេញពីមាត់Sugaសូម្បីម្ដង ទោះពីមុនឈ្លោះគ្នាមិនដែលលួសថ្ងៃតែក៏មិនដល់ថ្នាក់ជេរគ្នាធ្ងន់បែបនេះដែរ។ <<បងនិយាយស្អី? នេះខ្ញុំខំរហ័នមកជួប គ្មានពាក្យណាពិរោះមកស្វាគមន៍ទេហ្អេស៎? មិនចោលចរឹកមាត់ចង្រៃនឹងសោះ!>>

    មាឌក្រាស់ស្រែកគំហកទៅវិញបញ្ចេញទឹកមុខយ៉ាងឃោឃៅ កាយវិការហាក់ខុសពីនាយជម្លើយកាលពីមួយឆ្នាំមុនដាច់ស្រឡះ ភ្នែកដែលធ្លាប់តែស្រស់ថ្លាក៏ប្រែជាល្អក់លឿងស្លែ <<ឯងសំអាងស្អីមកស្រែកដាក់យើងឡែតៗបែបនេះ? អាសំរាម!>> (ជេរបានពិរោះណាស់តាបុិស្លេក😒)

    រាងតូចមិនអស់ចិត្តខំតបតទាំងដែលក្នុងចិត្តអួលណែនហួសពីការស្មាន បងប្រុសគេកើតអីបានជានិយាយស្ដីដូចមនុស្សមិនដែលស្គាល់គ្នា មួយម៉ាត់ៗមកចង់ចុកដល់ពោះវៀនធំ សម្លេងបែកស្អកដូចមាន់ផ្ដាសាយ នៅមកបើកភ្នែកសម្លក់គេដូចចង់សុីសាច់ទាំងរស់ទៀត<<នែ៎! ខ្ញុំមកផ្ទះវិញមិនអរទេ បែរជាចេញសម្ដីដូចឆ្កែដាក់ខ្ញុំទៅវិញ បងបែកថ្នាំពីណាមកហាស៎?>>

    Sugaដើរចូលទៅក្របួចកអាវនាយJiminញឹងឡើង សម្លឹងពីក្បាលរាលដល់ចុងជើង មនោសញ្ចេតនាធ្លាប់មានមិនដឹងទៅណា បាត់ត្រឹមប៉ុន្មានម៉ោងក៏ចាប់មកឱបថើបពេញមួយយប់មិនព្រមលែង ថ្ងៃនេះក៏ប្រឈមដាក់គ្នាប្រៀបដូចសត្រូវសួរពូជ<<អាក្មេងភ្លើនេះ សម្ដីថ្លោសណាស់! ចង់សុីស្បែកជើងហេស៎?>>

   <<ឈប់ភ្លាម! ឯងធ្វើផ្ដេសផ្ដាសស្អីនឹង?>>សម្លេងស្រួយស្រោកមិនប្រែរបស់អ្នកស្រីម្ចាស់ផ្ទះបន្លឺឡើងពីក្រោយខ្នងរាងក្រាស់ នាងមកឈរមើលតាំងពីពេលណាក៏មិនដឹង Fariឃាត់បែបនេះមិនដឹងថាបញ្ឈប់ឬមកសម្ដែងរឿងទេ។ នារីវ័យចំណាស់ដើរមួយៗមករកJimin រួចក៏ផ្ដើមសួរតាមទម្លាប់ត្រឹមត្រូវរបស់ខ្លួន <<ឯងមកវិញម៉េចក៏មិនប្រាប់មីង? ធ្វើចឹងវាមិនល្អទេ បើមានបញ្ហាតាមផ្លូវគិតយ៉ាងម៉េច?>>

    <<ផ្ទះរបស់ខ្ញុំ ខ្ញុំមិនវង្វេងទេ! ខ្ញុំរកផ្លូវមកវិញខ្លួនឯងបាន! នេះលោកប៉ាទៅធ្វើការហើយហេ្អស៎បានជាមើលឃើញ>>

🔥បងប្រុសក្រៅត្រកូល🔞 (Completed ✔️)Where stories live. Discover now