ភាគទី23: ការចាកចេញរបស់អូន🤧😫

1.1K 114 9
                                    

     3ថ្ងៃក្រោយ អាការៈរបស់Jiminក៏ធូរស្បើយឡើងច្រើន អ្នកជាឪពុកដោយមិនទុកចិត្តពីរនាក់ម៉ែកូននេះតទៅទៀតក៏សម្រេចថានឹងឲ្យគេទៅរៀននៅក្រៅប្រទេសយ៉ាងតន់ហន់គ្មានសួរពីកូនសូម្បីមួយម៉ាត់។ រាងតូចត្រូវគេបញ្ជូនមកផ្ទះវិញទាំងទឹកមុខស្លេកស្លាំងមិនទាន់សាបជាតិថ្នាំអស់ផង នាយឡើងទៅលើបន្ទប់គេងរបស់ខ្លួនយ៉ាងរហ័សដើម្បីចង់ជួបមុខ Suga ប៉ុន្តែមិនដឹងជាតាប៉ិហ្នឹងទៅណាបាត់ រាងតូចក៏ដាក់ខ្លួនដែលពួកតិចៗដកដង្ហើមធំសម្លឹងមើលជុំវិញបន្ទប់របស់ខ្លួននឹងនិយាយក្នុងចិត្តតែម្នាក់ឯង <<នេះខ្ញុំពិតជាត្រូវចាកចេញទៅមែនហ្អេស?>> មកទល់នឹងពេលនេះគេមិនទាន់បានជួបមុខមនុស្សជាទីស្រលាញ់របស់ខ្លួនឡើយទេ វាដូចជាជិតដាច់ខ្យល់ស្លាប់ចឹងពិបាកទ្រាំខ្លាំងណាស់ រាល់ថ្ងៃធ្លាប់ឈ្លោះគ្នាអត់ឈប់ តែមើលចុះពេលនេះគេនៅឯណាទៅ? គេនៅមិនទាន់បានស្ដីឱ្យបងប្រុសអស់ចិត្តនៅឡើយទេ នេះហ៊ាននាំគេទៅរកកន្លែងគ្រោះថ្នាក់ហើយមិនទទួលខុសត្រូវ ថែមគេចមុខពីគ្នាទៀត ចំជាយ៉ាប់ណាស់!

    jimmin ដើរក្រឡឹងក្នុងបន្ទប់ប៉ះនេះបន្តិច ប៉ះនោះបន្តិចរាល់របស់របរដែលនៅជុំវិញខ្លួន អំពូលរាត្រី ភួយខ្នើយ គ្រែ សៀវភៅ និងស៊ុមរូបថតនៅក្បែរគ្នាតម្រៀបជួរយ៉ាងមានសណ្ដាប់ធ្នាប់ ចាប់ពីពេលនេះទៅប្រហែលជាគេលេងបានប៉ះវា លែងបានគប់ចុះឡើង😒 លែងបានបំផ្លាញទ្វារដែលធ្លាប់ធាក់ទម្លុះទៅមក🙄 បន្ទប់ទឹកដែលដណ្ដើមគ្នាចូលនោះក៏លែងបានប្រើជាលេសដើម្បីជេរម៉ែគ្នាទៀតដែរ🤣 នាយកំលោះសម្លឹងមើលគ្រប់យ៉ាងនៅក្នុងបន្ទប់ទាំងក្ដុកក្ដួលក្នុងចិត្តត្បិតថាពេលនេះម៉ោងនេះជាវេលាចុងក្រោយដូចគេបាននៅឃើញសភាពដ៏រញ៉ែរញ៉ៃរបស់វា😏 (ខ្សឹបខ្សៀវស្រៀវស្រើបថើបក្លិនចរណៃ.... អូនសូមលាថ្លៃហើយប្រុសឆោមឆាយ....លាមួយគ្រាសិនក្ដីសោកស្ដាយ....សូមស្រស់បងអើយកុំប្រែចិន្តា.....បាន! បានមួយបទ😂) ព្រមទាំងនិយាយពាក្យលាដើមក <<លាហើយ! ពួកឯង>>

    *ឈុតក្រៅឆាក: Jiminរៀបចំអីវ៉ាន់របស់ខ្លួន បត់សម្លៀកបំពាក់និងរបស់របរចាំបាច់ផ្សេងទៀតដាក់ក្នុងវ៉ាលីសបម្រុងនឹងអូសចេញទៅ ខណៈនោះគេក៏ក្រឡេកឃើញលីអូដ៏កញ្ចាស់របស់Sugaដែលព្យួរជាប់នៅនឹងក្បាលគ្រែ (អានឹងប្រហែលសល់តាំងពីកាលគេសុីចុកគ្នា ភ្លេចប្រមូលទុក😳) នាយរំភើបចិត្តយ៉ាងខ្លាំង ស្ទុះទៅយកមកឱបជាប់នឹងដើមទ្រូងព្រមទាំងយំខ្សឹកខ្សួល ទោះជាយ៉ាងណាក៏សល់មួយទុកឲ្យដេកហិតជួយកាត់បន្ថយការនឹកបានបន្តិចដែរ លីអូបងឈ្ងុយជាក្លៀកអូនទៀត🥺។
____________
      ក្រោយរៀបចំរួច នាយក៏ចុះមករងចាំឪពុកនៅក្នុងបន្ទប់ទទួលភ្ញៀវ ដល់ម៉ោងនឹងចេញទៅព្រលានយន្តហោះតែម្ដង។ មិនយូរប៉ុន្មានលោកផាកក៏បើកឡានមកយកគេទៅដោយផ្ទាល់ Jiminឃើញដូចនេះក៏ដើរអូសវ៉ាលីសចូលអង្គុយក្នុងឡានស្ងាត់ជ្រៀប មិនខ្ចីនិយាយរកបុរសមាឌមាំសូម្បីមួយម៉ាត់ គេផ្ដេកក្បាលជាប់កញ្ចក់បង្អួចត្របាញ់ភ្នែកទៅរកគេហដ្ឋានយ៉ាងស្កឹមស្កៃដែលខ្លួនធ្លាប់រស់នៅទាំងចិត្តនៅអាឡោះអាល័យ។

🔥បងប្រុសក្រៅត្រកូល🔞 (Completed ✔️)Where stories live. Discover now