ពេលព្រឹក🌤️🌅
នាពេលព្រឹកព្រលឹមព្រះអាទិត្យកំពុងបញ្ចេញរស្មីមកផែនដី ហើយក៍បានចាំងចូលទៅក្នុងបន្ទប់របស់កម្លោះវ័យជំទង់ម្នាក់កំពុងគេងលង់នៅមិនទាន់ក្រោកនៅឡើយ
តុក តុក
សំលេងគោះទ្វាបានពន្លឺឡើងដោយស្រ្តីវ័យចំណាស់ម្នាក់កំពុងគោះទ្វាហៅអ្នកជាកូន" ថេយ៉ុងហា ក្រោកនៅកូនជិតដល់ម៉ោងចូលរៀនហើយណា" លោកស្រីគីមនិយាយទៅកាន់កូនពីក្រៅបន្ទប់ ដោយសារតែជិតដល់ម៉ោងចូលរៀនហើយនៅមិនឃើញគេចុះមកទៀត
ចំណែកឯអ្នកដែលគេងមិនទាន់ឆ្អែតឯនេះវិញ ក្រោយពីឮម្តាយប្រាប់ហើយ ស្ទុះក្រោកឡើងមើលម៉ោងយ៉ាងរហ័ស ហើយក៍ឃើញថាជិតដល់ម៉ោងចូលរៀនហើយ
"បាទ កូនដឹងហើយម៉ាក់ កូនទៅងូតទឹកសិនហើយ"កម្លោះតូចបានឆ្លើយតបទៅម្តាយវិញអោយគាត់ដឹងថាគេបានក្រោកហើយ
"ហើុយ កាថេអើយកាថេមិនគួរអាន Novel យប់ជ្រៅចឹងសោះ ដឹងតែទៅដល់សាលាយឺតទៀតហើយ"កម្លោះតូចដើរទៅបន្ទប់ទឹកបណ្តើរនិយាយបណ្តើរ ព្រោះគេតែងតែទៅសាលាយឺត ជាប្រចាំដោយសារគេតែងតែអាន Novel ដល់យប់ជ្រៅជានិច្ច គេជាហ្វេននឹងចូលចិត្តអាន Novel ខ្លាំងណាស់។
បន្ទាប់ពីរៀបចំខ្លួនរួចរាល់កម្លោះតូចក៍បានចុះមកក្រោមដើម្បីទៅសាលា
" ឈប់សិនថេយ៍ កូនមិនញុាំបាយសិនទេហេស៎?" ម្តាយរាងតូចបានសួរនៅពេលឃើញគេប្រុងចេញទៅសាលា
"អត់ទេ ម៉ាក់ជិតដល់ម៉ោងហើយ កូនទៅសិនហើយម៉ាក់ ជុប ជុប " ថេយ៍និយាយហើយក៍រត់ថើបម៉ាក់គេពីសុឺតហើយក៍ចេញទៅយកកង់គេដើម្បីជិះទៅសាលា
" យ៉ាប់មែនកូននេះ" លោកស្រីគីមសើចព្រមនិយាយទាំងក្រវីក្បាលនឹងចរិតកូនរបស់គាត់ដែលដូចក្មេងមិនខុស
{Kim Taehyung គេមានអាយុ២៣ឆ្នាំហើយ រាងតូចមិនមែនអ្នកអន់អីដែលព្រោះប៉ាម៉ាក់របស់គេរាងធូធារដែលតែថេយ៉ុងជាមនុស្សមិនចូលចិត្តសុីវិល័យគេចូលចិត្តធម្មតាៗ ទោះប៉ាម៉ាក់គេទិញម៉ូតូអោយជិះក៍មិនព្រមជិះគេសុខចិត្តជិះកង់របស់គេវិញ}
![](https://img.wattpad.com/cover/270097208-288-k470750.jpg)
YOU ARE READING
🦋💫ស្នេហាខុសជំនាន់🌸🌠( Complete ✔️)
RomanceJeon jungkook X Kim Taehyung 💜🌠 ខ្ញុំនឹងធ្វើអោយឯងស្រលាញ់ខ្ញុំអោយបានKim taehyung 💜🥺 ជាស្នេហាដែលម្នាក់មានអាយុប្អូនម្នាក់ទៀតឡើង៥ឆ្នាំតែគេបែបលង់ស្រលាញ់ម្នាក់នោះគ្រាន់តែតាមរូបថត 😯💜