Part 25 : យើងបែកគ្នាទៅ !!

1.9K 137 2
                                    

   នៅពេលអ្នកម្តាយលន់ជង្គង់អង្វរបែបនេះ រាងតូចមិនអាចធ្វើអ្វីបានក្រៅពីយល់ព្រមនឹងការសុំរបស់គាត់

" កូនពិតជាព្រមមែនហេស៎?ថេយ៍ " អ្នកស្រីគីមនិយាយទាំងញញឹម នៅពេលឮចម្លើយរបស់កូនប្រុស

" បាទ អ្នកម៉ាក់កុំគិតច្រើនអីណា មិនល្អសម្រាប់សុខភាពទេ អ្នកម៉ាក់ឆាប់សម្រាកទៅ" ថេយ៉ុងនិយាយនឹងនាំម្តាយទៅសម្រាកលើគ្រែវិញ

" កូនកុំភ្លេចណា កូនសន្យាជាមួយម៉ាក់ណា ថាកូនមិនផ្លាស់ប្តូរចិត្តវិញ" អ្នកស្រីគីមនិយាយបញ្ជាក់មិនអោយរាងតូចផ្លាស់ប្តូរចិត្តវិញបានទេ

" បាទ " រាងតូចឆ្លើយទាំងញញឹម តែខុសពីបេះដូងនឹងចិត្តពេលនេះវាឈឺចុកចាប់ជាងគេយកមកកាំបិតមកឆ្កៀលទៀត ត្រូវទ្រាំបែកពីមនុស្សដែលខ្លួនស្រលាញ់ខ្លាំងបំផុតបែបនេះ

Skip
    ជុងហ្គុកត្រឡប់មកវិញ មិនឃើញថេយ៉ុង នាយដើររកគ្រប់កន្លែងក៍មិនឃើញ ចាប់ផ្តើមមានអារម្មណ៍មិនល្អ នាយលើកទូរស័ព្ទcall ទៅរករាងតូច

" អាឡូថេយ៍ នេះអូននៅទីណាហេតុអីមិននៅក្នុងខនដូ ដឹងបងបារម្ភទេ"  គ្រាន់តែរាងតូចលើកភ្លាមជុងហ្គុកនិយាយឡើងមួយខ្សែព្រោះតែក្តីបារម្ភ ធ្វើអោយអ្នកម្ខាងទៀតនិយាយអ្វីមិនចេញ ខំទប់ទឹកភ្នែកមិនអោយហូរ នៅពេលឮសំឡេងព្រួយបារម្ភរបស់អ្នកម្ខាងហើយ តិចទៀតនេះគេនឹងត្រូវបាត់បង់មនុស្សប្រុសដល់ល្អនឹងកក់ក្តៅម្នាក់នេះហើយ គេពិតជាមិនដឹងទេថាពេលនោះគេនឹងទៅជាយ៉ាងណា

( អូនមិនអីទេណា អូនមកមើលអ្នកម៉ាក់ព្រោះគាត់មិនស្រួលខ្លួនហើយយប់នេះអូនមកគេងជាមួយម៉ាក់) នៅពេលទប់ទឹកភ្នែកខ្លួនឯងហើយ ថេយ៉ុងក៍ឆ្លើយទៅរាងក្រាស់វិញ

" គាត់កើតអ្វីធ្ងន់ធ្ងរឬអត់? គាត់នៅពេទ្យណាបងនឹងទៅ" ជុងហ្គុកនិយាយ

( បងមិនបាច់មកទេជុង ពេលនេះពេទ្យក៍អោយចេញទៅផ្ទះដែរ បងមិនបាច់មកទេ ចាំស្អែកចាំយើងជួបគ្នាណា ពិននឹងបានហើយ) ថេយ៉ុងនិយាយហើយក៍បិទតែម្តងមិនអោយអ្នកម្ខាងនិយាយអីទាន់ ទេ គេមិនចង់ឮសំឡេងមនុស្សជាទីស្រឡាញ់យូរជាងនេះទៀតទេ វាធ្វើអោយគេពិបាកធ្វើចិត្តណាស់

🦋💫ស្នេហាខុសជំនាន់🌸🌠( Complete ✔️)Where stories live. Discover now