Part 18 : ខ្ញុំស្រលាញ់គេណាម៉ាក់

1.7K 147 3
                                    

#ភូមិគ្រឹះ Park

@ពេលយប់ម៉ោង8
បន្ទាប់ពីជ្រុសដៃវៃកូនសំណប់ទាំងពីរហើយលោកស្រីចនដេកមិនសុខសោះ គាត់ចង់ទៅមើលនឹងសុំទោសកូន ព្រោះតែតាំងពីតូចដល់ធំគាត់មិនដែលវៃកូនទាំងពីរអីម្តង គ្រាន់តែរឿងល្ងាចមិញនេះធ្វើអោយគាត់ជ្រុសវៃកូន តែដោយសានៅខឹងរឿងល្ងាចមិញ ទើបគាត់មិនទៅ

" នេះលោកបងនៅធ្វើការកើតទៀតហេស៎? មានរឿងដល់ថ្នាក់នេះហើយ" លោកស្រីចនសួរទៅលោកចនដែលកំពុងអង្គុយមើលការងារ ទោះគាត់ចាស់ក៍ដោយគាត់នៅតែគ្រប់គ្រងក្រុមហ៊ុនរហូតដល់ពេលជុងហ្គុករៀនចប់ អាចគ្រប់គ្រងក្រុមហ៊ុនបានទើបគាត់អាចសម្រាក

" ចឹងអូនអោយបងធ្វើយ៉ាងមិច? បើរឿងកើតឡើងទៅហើយនឹង" លោកចនងាកមកនិយាយជាមួយប្រពន្ធបន្តិចទើបងាកទៅធ្វើការបន្ត គាត់ដឹងថាលោកស្រីចនបារម្ភពីកូន តែពេលវៃគេមិនគិតសិនទេហើយតាំងមកអង្គុយបារម្ភតាមក្រោយ

" លោកបង នេះលោកបងមិនទៅមើលកូនបន្តិចទេហេស៎? " ទម្រាំដាច់ចិត្តនិយាយតាមត្រង់មក អ្នកស្រីចនឈរគិតឡើងយូរ ធ្វើអោយលោកចនសើចឡើងបន្តិច

" បើអូនបារម្ភពីកូន ហេតុអីមិនព្រមទៅមើលកូនទៅ" លោកចន

" អត់ទេ បើអូនទៅពួកគេនឹងបានចិត្តថ្ងៃក្រោយប្រាកដជាតមាត់នឹងអូនទៀតមិនខាន" អ្នកស្រីចនក្រវីលក្បាលប្រាប់ហេតុផលទៅលោកចន

" បើអូនមិនទៅទេ ចឹងទៅគេងវិញទៅ " លោកចននិយាយទាំងមិនងាកទៅរកប្រពន្ធ គិតតែពីមើលការងារមិនដកភ្នែក

" អូនមិនទៅ មិនមែនបានន័យថាលោកបងទៅមិនបានឯណា " អ្នកស្រីចន

" នេះអូនចង់អោយបងជាអ្នកទៅហេស៎? " លោកចនងាកមកសួរប្រពន្ធ នេះកុំប្រាប់ណាមកបង្ខំគាត់អោយទៅជំនួស

" ត្រូវហើយ ហើយអាការងាររបស់លោកបងនៀកទុកមួយដុំសិនទៅ ឥលូវនេះលោកបងត្រូវទៅមើលកូនអោយអូន" អ្នកស្រីចននិយាយទាំងដើរទៅបិទឯកសាររបស់គាត់ចោល ដោយមិនដឹងប្រកែកយ៉ាងមិចទៀតលោកចនក៍ងើបដើរចេញទៅតាមសម្តីប្រពន្ធ( តាចនខ្លាចយាយចន😂)

" យ៉ាប់ណាធ្វើខ្លួនឯង ហើយមកប្រើឯង" លោកចននិយាយតិចៗ ម្នាក់ឯង ហើយក៍ដើរទៅគោះទ្វារបន្ទប់កូន

🦋💫ស្នេហាខុសជំនាន់🌸🌠( Complete ✔️)Where stories live. Discover now