Part 10: បងស្រលាញ់អូន

2.3K 155 0
                                    

In car 🚗

"ជុងហា៎ " រាងតូចហៅរាងក្រាស់ដែលកំពុងបើកឡាន

" បាទ" រាងក្រាស់ងាកមកឆ្លើយទាំងញញឹមដាក់រាងតូច

" មនុស្សប្រុសមិញនេះគេជាជាអ្នកណា? អូនមើលទៅបងនឹងគេដូចជាមិនត្រូវគ្នានោះទេ បងកើតអីឬអត់តាំងពីរនិយាយជាមួយគេហើយបងមើលទៅដូចជាមិនសប្បាយចិត្តសោះ" រាងតូចនិយាយទាំងមើលមុខរាងក្រាស់ក្លឹតៗ គេឆ្ងល់ថាប្រុសមិញនេះជាអ្នកណា មើលទៅមិនត្រូវគ្នាជាមួយជុងហ្គុកទេ

"ពីមុនគេជាមិត្តភក្តិបងតែពេលនេះគេជាសត្រូវរបស់បង " រាងក្រាស់និយាយទាំងក្រៀមក្រំ ព្រោះតែមិត្តដ៍ល្អរបស់គេក្លាយជាសត្រូវនឹងគេ

"ហេតុអី? មានរឿងអីទៅបានធ្វើអោយមិត្តប្រែទៅជាសត្រូវ?" រាងតូចសួរទាំងឆ្ងល់

" គឺបងក៍មិនដឹងដែលថាហេតុអីគេប្រែយ៉ាងនេះ អូនដឹងទេគេនឹងបងជាមិត្តដែលស្គាល់គ្នាតាំងពីក្មេងៗ តែដោយសារតែគេចង់ឈ្នះបងគេសុខចិត្តធ្វើគ្រប់យ៉ាងដើម្បីឈ្នះបងដោយមិនខ្វល់ពីមិត្តភាពពួកយើងទេ " រាងក្រាស់រៀបរាប់ប្រាប់រាងតូចយ៉ាងក្រៀមក្រំព្រោះគេស្រលាញ់មិត្តគេម្នាក់នេះណាស់តែមិនស្មានថាទៅជាចឹង

"អូនសុំទោលណាដែលសួរនាំបងច្រើន " រាងតូចនិយាយសុំទោលនៅពេលឃើញទឹកមុខរាងក្រាស់មិនល្អ

" កុំសុំទោលបងអី មិនអីទេ " រាងក្រាស់និយាយទាំងញញឹមដាក់រាងតូចតិចៗ

" បើបងមិនអី ចឹងអូនសួរមួយទៀតតើបានអត់?"

" ហាហា អូននេះ សួរមកចុះបងចាំឆ្លើយ" រាងក្រាស់និយាយទាំងសើចតិចៗ ព្រោះមិញរាងតូចថាមិនសួរច្រើនទៀតពេលនាយថាមិនអីសុំសួរទៀត។( គ្នាចង់ដឹង😒😂)

"តើយូណាជាអ្នកណា?"

"យូណាហេស៎? "

"ត្រូវហើយមិញអូនឮប្រុសម្នាក់នោះនិយាយ ប្រាប់អូនមកគេជាអ្នកណា?" រាងតូចនិយាយព្រមទាំងទឹកមុខបែបទាមទារចម្លើយ

"យូណាជាសង្សារចាស់របស់បង" រាងក្រាស់ក៍សម្រេចចិត្តប្រាប់រាងតូច

" ហាស៎! នាងជាសង្សារចាស់បងហេស៎? នេះអូនអាចទាយដឹងណាថាប្រុសមិញនេះក៍ស្រលាញ់នាងដូចជាបងដែលពិតទេ?"

🦋💫ស្នេហាខុសជំនាន់🌸🌠( Complete ✔️)Where stories live. Discover now