Part 6: មិនអីទេខ្ញុំយល់ហើយ

3.3K 254 1
                                        

ក្រោយពីឃើញសកម្មភាពរបស់នាងតូចលាវជីងហើយ ធ្វើអោយថេយ៉ុងនឹងយ៉ុងជេមានអារម្មណ៍ថាមិនពេញចិត្តយ៉ាងមិចទេ ( ប្រចណ្ឌអីដែលទេបងយ៉ុងជេហ៎😒ក្រែងយើងអត់ស្រលាញ់គេណាហីកាថេ😒🌚)

" ជីងហា៎ មិចបានគៀកនឹងគេមេះគេជាប្រុសណា" ក្រោយពីទើសចិត្តពេក រាងតូចក៍អូសដៃប្អូនចេញពីជុងហ្គុក

" តែគេជាមិត្តអូនតាស" នាងតូចនិយាយទាំងមិនយល់ពីបងប្រុស នេះមិត្តរបស់គេសោះគ្រាន់តែប៉ះពិននឹងមានលើសលន់អី

" តែយើងថាថេយ៍និយាយត្រូវណា ឯងគួរតែកុំនៅជិតយើងពេកព្រោះយើងជាប្រុស" រាងក្រាស់ជុងហ្គុកក៍លូតមាត់និយាយព្រមទាំងញញឹមខ្សោះហើយក៍ដើរចេញទៅ

" ជុងហ្គុកឯងចង់ទៅណា? " នាងតូចស្រែកសួររាងក្រាស់ តែរាងក្រាស់មិនតបហើយបន្តដើរទៅមុខទៀត ចំណែកឯរាងតូចថេយ៉ុងវិញមានអារម្មណ៍បារម្ភពីរាងក្រាស់ខ្លះៗដែលព្រោះសភាពគេថ្ងៃនេះពិបាកមើលមែន

" ចាំខ្ញុំទៅមើលបងប្រុសអោយ " ជីមីននិយាយហើយក៍រត់ទៅតាមបងប្រុសរបស់គេ ហើយក្រៅពីនេះក៍ដើរចូលថ្នាក់រាងខ្លួនព្រោះដល់ម៉ោងចូលរៀនហើយ

" បងប្រុស ឈប់សិន បងប្រុស " រាងតូចជីមីនខំរត់ផងស្រែកហៅរាងក្រាស់ផង តែរាងក្រាស់ធ្វើដូចជាមិនបានឮទាល់តែសោះ( គេកំពុងខូចចិត្ត🥺)

" អូយ ហត់ណាស់ នេះបងចង់ទៅណាហើយមិនឮខ្ញុំហៅទេហេស៎?" រាងតូចនិយាយទាំងដកដង្ហើមមិនចង់ទាន់ព្រោះគេខំរត់ផងហៅផងទម្រាំតែទាន់រាងក្រាស់គេចង់ធ្លាក់អណ្តាត

" ឯងមកតាមបងធ្វើអី ?" រាងក្រាស់ឆ្លើយជាមួយជីមីនទាំងមុខស្ងួត ពេលនេះគេគ្មានអារម្មណ៍នឹងចូលរៀនទេ

" ខ្ញុំចង់មកសួរថាបងកើតអី? ហេតុអីថ្ងៃនេះបងប្លែកម្លេះ?" រាងតូចសួររាងក្រាស់ព្រមទាំងតាមមើលទឹកមុខរបស់រាងក្រាស់

" បងមិនអីទេ ឯងឆាប់ទៅចូលរៀនទៅ " រាងក្រាស់និយាយទាំងមិនញញឹមអីបន្តិច

" បងកុហសបងឆាប់ប្រាប់ខ្ញុំមកបងមានរឿងអីជាមួយកាថេមែនទេ?" ជីមីនអាចស្មានដឹងព្រោះថ្ងៃនេះមិនឃើញពីរនាក់នេះនិយាយគ្នាសោះ ទើបគេគិតថាប្រាកដជាមានរឿងអីមិនខាន

🦋💫ស្នេហាខុសជំនាន់🌸🌠( Complete ✔️)Место, где живут истории. Откройте их для себя