Part 27 : អភូតហេតុ!!!

1.9K 141 0
                                    

     គ្រូពេទ្យកំពុងញាប់ដៃញាប់ជើង ជួយសង្រ្គោះនាយក្រាស់ ព្រោះចង្វាក់បេះដូងគេចាប់ផ្តើមលែងលោតហើយ ។

" លោកដុកទ័រ អាការៈអ្នកជំងឺកាន់តែយ៉ាប់ទៅហើយ " អ្នកគ្រូពេទ្យស្រែកឡើង នេះលោកដុកទ័រឆក់បេះដូងគេ ២.៣ ដងទៅហើយប៉ុន្តែចង្វាក់បេះដូងរបស់គេនៅតែដដែល

" ចប់ហើយ " លោកគ្រូពេទ្យនិយាយឡើង សម្លឹងមើលទៅប្រដាប់ត្រួតពិនិត្យចង្វាក់បេះដូង ពេលនេះវាចេញជាខ្សែត្រង់ បានន័យថាអ្នកជំងឺលែងមានដង្ហើមហើយ។លោកគ្រូពេទ្យយកក្រណាត់សរមកគ្របពីលើមុខរាងក្រាស់ជុងហ្គុក

ក្រាក

" លោកគ្រូពេទ្យ តើសង្សារខ្ញុំគេយ៉ាងមិចហើយ ? " គ្រាន់តែឃើញគ្រូពេទ្យចេញមកភ្លាម រាងតូចថេយ៉ុងស្ទុះទៅចាប់ដៃសួរភ្លាម

" គឺអោយខាងយើងសុំទោសផង ពួកយើងបានខំសង្រ្គោះអ្នកជំងឺអស់ពីសម្ថភាពហើយ តែអ្នកជំងឺរងរបួសធ្ងន់ពេក ទើប.... " លោកគ្រូពេទ្យនិយាយឡើងទាំងទឹកមុខមុខក្រៀមក្រំ

" ទើបយ៉ាងមិច លោកគ្រូពេទ្យឆាប់និយាយមោ " ថេយ៉ុងចូលទៅអង្រួនស្មារគ្រូពេទ្យ

" ចូលរួមសោកស្តាយផង អ្នកជំងឺបាត់បង់ជីវិតបាត់ហើយ " គ្រាន់តែឮគ្រូពេទ្យនិយាយភ្លាម អ្នកស្រីចនស្រាប់តែដួលសន្លប់ព្រោះតែតក់ស្លុតពេក  ចំណែកឯថេយ៉ុងឈរស្ងៀមដូចរូបចម្លាក់គិតតែក្រវីលក្បាល អ្នកដទៃទៀតខ្ទប់មុខយំចេញមក

" មិនពិតទេ មិនពិត ជុងហ្គុកមិនបានកើតអីទេ គ្រូពេទ្យកុហស " ថេយ៉ុងក្រវីលក្បាលញាប់ឆ្អេរ មិនពិតទេគេមិនជឿជាដាច់ខាត

   ថេយ៉ុងរត់ចូលទៅក្នុងបន្ទប់នោះ ដើរយឺតៗទៅរកអ្នកដែលគេងស្តូងស្តឹងគ្របដោយក្រណាត់សរនោះ ទាំងញ័រខ្លួន រាងតូចលើកដៃទៅបើកវាម្តងបន្តិចៗរហូតបានឃើញមុខមនុស្សដែលគេស្រលាញ់ខ្លាំងបំផុត  ទឹកភ្នែករបស់គេចាប់ផ្តើមស្រក់ចុះមកស្ទើរតែបាក់ទំនប់

" ហឹុក ហុឹក ជុងនេះបងកំពុងលេងអី នេះបងសម្តែងបោកអូនទៀតហើយមែនទេ អូនមិនចូលចិត្តទេឈប់លេងទៅ ជុងបើកភ្នែកមកថាបងសម្តែងទេ ជុង ហុឹក ហឹុក " ថេយ៉ុងនិយាយបណ្តើរអង្រួងខ្លួននាយបណ្តើរ

🦋💫ស្នេហាខុសជំនាន់🌸🌠( Complete ✔️)Where stories live. Discover now