Part 34 : ហាមប៉ះមនុស្សជាទីស្រលាញ់យើង !!

1.9K 130 1
                                    

    បន្ទាប់ពីទិញអីហើយរួចរាល់ រាងតូចថេយ៉ុងក៍ត្រឡប់មកវិញ ។

ក្រាក

" ថេយ៍ អូនមកវិញហើយហេស៎ ? " ជុងហ្គុកស្រែកសួរនឹងប្រុងចុះទៅរកគេពេលឮសំឡេងបើកទ្វារ
ថេយ៉ុងក៍ប្រញាប់ស្រែកឃាត់

" ឈប់ៗ បងកុំចុះមកអង្គុយអោយស្ងៀមទៅ អូនចូលបន្ទប់ទឹកបន្តិច តិចទៀតចាំអូនដាក់អាហារមកបញ្ចុកបង" ថេយ៉ុងស្រែកហាម មិនអោយនាយមកជិត គេត្រូវចូលទៅលាងខ្លួននឹងផ្លាស់ខោអាវចេញ ព្រោះកាហ្វេរបស់អុនសុងអប្បាយមិញ ចំណែកឯជុងហ្គុកនៅពេលឮបែបនេះ ក៍អង្គុយស្ងៀមវិញ ។

( អាវគេប្រឡាក់អីពេញខ្លួននឹង ) នាយកម្លោះជុងហ្គុកអង្គុយឆ្ងល់នៅពេលឃើញអាវថេយ៍ប្រឡាក់ ( ចុម😲)

    ក្រោយពីលាងសម្អាតខ្លួនហើយ រាងតូចថេយ៉ុងក៍ចេញមកវិញ ប្រញាប់ប្រញាល់រៀបបបរដាក់ចានយកមកបញ្ចុកអ្នកជាសង្សារ 

" ជុង អូនយកបបរមកដល់ហើយ បងឃ្លានទេ អូនសុំទោសណាអូនទៅយូបន្តិច  " ថេយ៉ុងលើកបបរនឹងទឹកមកដាក់ជិតនាយកម្លោះ ទើបសួរទៅកាន់នាយខ្លាចនាយឃ្លាន

" បងមិនសូវឃ្លានទេ តែឥលូវឃ្លានតែម្តងពេលធុំក្លិនឈ្ងុយនៀក " ជុងហ្គុកនិយាយទាំងញញឹមតិចៗដាក់ថេយ៍

" ចឹងហេស៎ មោះហារមាត់មកអូនបញ្ចុក " ថេយ៉ុងដួសបបរដាក់ស្លាបព្រាផ្លំតិចៗ អោយត្រជាក់ ទើបលើកយកមកបញ្ចុកនាយកម្លោះ ។ ជុងហ្គុកញញឹមហារមាត់អោយរាងតូចបញ្ចុក គេតែងសង្កេតមើលកាយវិការរាងតូចគ្រប់យ៉ាង ធ្វើអោយគេញញឹមឡើងយ៉ាងមានក្តីសុខ( ហិហិ បុិហ្គុក😌🤭😂សង្កេតតាមណា )

" ឆ្ងាញ់ទេ ? " ថេយ៉ុងដួសបបរបញ្ចុកនាយបណ្តើរ នៅឆ្លៀតសួរទៅរាងក្រាស់ទៀត ខ្លាចគេទិញបបរមកមិនត្រូវមាត់គេ 

" ឆ្ងាញ់ណាស់ បើអូនជាអ្នកធ្វើទៀតកាន់តែឆ្ងាញ់ " ជុងហ្គុកញញឹមដាក់រាងតូចតិចៗ តែស្រាប់តែបែរទៅញញឹមដាក់ជញ្ជាំងវិញ នៅពេលឃើញថេយ៉ុងប្រឹងសម្លឹងមកគេដូចឆ្ងល់ ។ ហើយថេយ៉ុងក៍មិនគិតច្រើនដួសបបរបញ្ចុកនាយទាស់តែអស់ ហើយទើបដើរទៅយកទឹកដោះគោដែលគេទិញមកនោះយកមកអោយអ្នកជាសង្សារ

🦋💫ស្នេហាខុសជំនាន់🌸🌠( Complete ✔️)Место, где живут истории. Откройте их для себя