Part 36: ក្តីសុខ( ˘ ³˘)♥

2.1K 138 0
                                        

    បន្ទាប់ពីរត់លែងទៅមុខទាំងពីរនាក់ហើយ ពួកគេក៍ដាក់ខ្លួនចុះអង្គុយលើបង់ក្នុងមន្ទីរពេទ្យ

"អូយ ហត់ណាស់ជុង ហេតុអីបងរត់លឿនយ៉ាងនេះរត់តិចៗទៅថី ?" គ្រាន់តែឮសំណួររាងតូចភ្លាម ជុងហ្គុកចង់តែរត់ទៅបោកក្បាលអោយងាប់ទេ ចេះតែសួរទៅកើត មិញនេះនាយរត់លឿនបែបនេះដោយសារតែថេយ៉ុងនឹងហើយ ស្រែកអោយបន្ថែមល្បឿនរហូត

" អូនជាអ្នកអោយបងរត់លឿនបែបនេះខ្លួនឯង "

" អូនស្រេកទឹកណាស់ ជុង " នៅពេលរាងក្រាស់និយាយចំចំណុចថេយ៉ុងប្រញាប់បង្វែរឿង

" បាទ ចឹងអូនអង្គុយនឹងសិនហើយ បងទៅរកទឹកអោយអូនញុាំ " ថេយ៉ុងងក់ក្បាល ហើយនាយកម្លោះជុងហ្គុកក៍ដើរចេញមករកទិញទឹក។ រាងតូចក៍អង្គុយចាំនាយក្រាស់ម្នាក់ឯង

" ក្តីសុខណាស់ន៎ " សំឡេងគ្រលរមួយបន្លឺឡើងក្បែររាងតូច ទើបគេប្រញាប់ងាកមកមើល ក៍ឃើញអុនសុងកំពុងអង្គុយលើរទេះរុញដោយគ្រូពេទ្យ ដោយដៃអមឆ្អឹងទាំងសងខាង ( បាក់អោយស្រឡះទៅ😂) មុខវិញមើលមិនយល់ជាំគ្រប់កន្លែង

" នេះលោក! លោកដឹងខ្លួនហើយហេស៎ ? " ថេយ៉ុងសួរទៅនាយ។ ប្រុសម្នាក់នេះគ្រាន់បើដែលតាស សង្សារគេវ៉ៃឡើងសន្លប់បុិននឹងហើយនៅឆាប់ដឹងខ្លួនទៀតហាស៎ ។

" បើពួកឯងដាក់មេក្រូរត់ស្រែកបែបនឹងទោះស្លាប់ក៍រស់វិញដែរ " អុនសុងនិយាយទាំងមុខងាប់។ តែក៍អរគុណ២នាក់នឹងដែល ដោយសារសម្លេងគេផ្អើលឡើងពេញមន្ទីរពេទ្យទើបនាយឆាប់ដឹងខ្លួនបែបនេះ ( ឃើញកាថេចេះជួយគេហេស៎ )

" ហិហិ ហើយលោកមករកខ្ញុំមានការអី ? " ថេយ៉ុងសើចបន្តិចតែមិនសូវសមម៉ានទេ ព្រោះគេនិយាយត្រូវចំចំណុចពេក

" គឺ យើងមានរឿងខ្លាំងចង់មកនិយាយជាមួយឯង " អុនសុងនិយាយ

" រឿងអី? " ថេយ៉ុងចងចិញ្ចើមឆ្ងល់ គេមានរឿងអីត្រូវនិយាយនឹងខ្លួនទៅ

" គឺ...." អុនសុងរកនឹងនិយាយទៅហើយ តែក៍ងាកទៅឃើញរាងក្រាស់ជុងហ្គុកដើរមកឈរពីក្រោយថេយ៉ុងសម្លឹងមកគេ

" គឺយ៉ាងមិច ? " ថេយ៉ុងសួរទៅអុនសុង នៅពេលឃើញនិយាយដូចតឹងទ្រូងដល់ហើយ។ ប៉ុន្តែរាងតូចមិនដឹងថារាងក្រាស់ជុងហ្គុកឈរសម្លក់អុនសុងនៅពីក្រោយគេនោះទេ

🦋💫ស្នេហាខុសជំនាន់🌸🌠( Complete ✔️)Where stories live. Discover now