Part 30 : ភ្នែក !!!!!!

2K 141 0
                                    

   នៅពេលគ្រូពេទ្យចេញទៅបាត់ ថេយ៉ុងក៍មកអង្គុយមើលរាងក្រាស់រហូតដល់គេងលក់លើដៃនាយ

___ Morning ☀️____

" ថេយ៍ " សំឡេងរបស់រាងក្រាស់ដែលគេងស្ងៀមរយះពេលយូរនោះ បានបង្ហើបឡើងហៅឈ្មោះម្ចាស់ចិត្ត ត្របកភ្នែកក្រាស់ចាប់ផ្តើមបើកសន្សឹមៗ

" ថេយ៍ ថេយ៍ " រាងក្រាស់ស្រែកហៅរាងតូចមិនឈប់ ដូចមិនដឹងថារាងតូចនៅជិតគេយ៉ាងចឹង

" ជុង!! ហុឹក ហុឹក ជុងនេះបងដឹងខ្លួនវិញហើយហេស៎? " នៅពេលមានសំឡេងហៅរហូតដល់រាងតូចភ្ញាក់ គ្រាន់តែបើកភ្នែកឡើងមកឃើញមនុស្សជាទីស្រឡាញ់បើកភ្នែកឡើងបែបនេះ រាងតូចស្ទុះទៅអោបអ្នកជាសង្សារដោយក្តីរំភើបជាមួយនឹងទឹកភ្នែក ទីបំផុតគេក៍ដឹងខ្លួនវិញហើយ

" ថេយ៍ អូននៅទីនេះមែនទេ? " ជុងហ្គុកលើកដៃរាវមកអោបរាងតូចវិញ ដូចមើលមិនឃើញចឹង

" បាទ អូននៅទីនេះបងមិនឃើញអូនទេមែនទេ ? " នេះគេកំពុងអោបគេហើយ គេមិនឃើញទេឬ ?

" ថេយ៍ បងកើតអី? ហេតុអីភ្នែកបងមើលមិនឃើញអីចឹង ? " ជុងហ្គុកលើកដៃមកញីភ្នែក ព្រោះតែគេមើលមិនឃើញអ្វីសោះនេះគេកើតអី ?

" ជុង បងនិយាយថាមិច? បងមើលមិនឃើញទេហេស៎? " ថេយ៉ុងស្រាប់តែស្រលាំងកាសនៅពេលឮជុងហ្គុកប្រាប់ថាមើលមិនឃើញ ទើបនឹកឃើញដល់សម្តីពេទ្យ ដែលនិយាយថាមានប៉ះពាល់កន្លែងផ្សេងគ្រាន់តែមិនទាន់ដឹង នេះកុំប្រាប់ថា....

" ថេយ៍ បងកើតអីហេតុអីបងមើលអីមិនឃើញបែបនេះ " ជុងហ្គុកនិយាយទាំងទឹកភ្នែកហូរមកតិចៗ

" បងមិនអីទេណា មកពីបងគេងយូរពេកទើបបែបនេះ បងចាំអូនបន្តិចណា អូនទៅហៅគ្រូពេទ្យមក " ថេយ៉ុងនិយាយហើយ ក៍ប្រញាប់រត់ចេញទៅហៅពេទ្យ គ្រូពេទ្យប្រញាប់មក

ក្រាក

   គ្រួសាររបស់ពួកគេក៍មកសួរសុខទុក្ខជាធម្មតា តែត្រូវស្រលាំងកាសនៅពេលឃើញជុងហ្គុកបើកភ្នែក

" ជុងកូនម៉ាក់ កូនដឹងខ្លួនហើយ ហុឹក ហុឹក" អ្នកស្រីចនរត់ទៅអោបកូនដោយក្តីរំភើប

" អ្នកស្រី ខាងយើងសុំពិនិត្យអ្នកជំងឺបន្តិច " គ្រូពេទ្យនិយាយទៅអ្នកស្រីចន ទើបគាត់ងើបមកវិញ

🦋💫ស្នេហាខុសជំនាន់🌸🌠( Complete ✔️)Where stories live. Discover now