Part 15 : គេជាសង្សាររបស់ខ្ញុំ!!!

1.7K 132 0
                                    

@Jungkook
    បន្ទាប់ពីដេកគិតមួយសន្ទុះហើយ នាយកម្លោះក៍សម្រេចចិត្តធ្វើតាមជីមីនប្រាប់

<តុក តុក >
ក្រាក

"Bunny មករកបងមានការអីហេស៎? " ជីរីនសួរទៅប្អូនដោយឆ្ងល់ គេមានការអីហេស៎? បានមករកនាងតាំងយប់បែបនេះ

" ខ្ញុំអាចនិយាយជាមួយបងបន្តិចបានទេ?" ជុងហ្គុក

" បានស្រាប់ហើយ ចូលមកក្នុងសិនមកចឹង" ជីរីននិយាយហើយជុងហ្គុកក៍ចូលទៅខាងក្នុង ហើយនាងបិទទ្វារត្រឹមត្រូវទើបមកអង្គុយជិតប្អូន

"មានការអីជាមួយបងហេស៎? " ជីរីនចាប់ផ្តើមសួរទៅអ្នកជាប្អូន

"  បាទ បងត្រូវឆ្លើយការពិតណា "

" ការពិត ! ការពិតអីទៅ?  " សម្តីរបស់ជុងហ្គុកធ្វើអោយជីរីននាងឆ្ងល់យ៉ាងខ្លាំង តើការពិតអីទៅ?

"តើបងស្រលាញ់ថេយ៉ុងដែលទេ? " ជុងហ្គុកមិនគិតច្រើន នាយក៍សួរទៅបងដោយត្រង់ៗ ចង់ដឹងថានាងស្រលាញ់ថេយ៉ុងដែលឬអត់ ?

" ហេតុអី bunny មកសួរបងបែបនេះ? " សំណួររបស់ជុងហ្គុកកាន់តែធ្វើអោយនាងឆ្ងល់លើសដើម

"បងឆ្លើយនឹងខ្ញុំមកណា"

" សម្រាប់បង បងថេយ៉ុង បងគ្រាន់តែចូលចិត្តគាត់ប៉ុណ្ណោះតែបងមិនបានស្រលាញ់គាត់ទេ ព្រោះបងមានមនុស្សដែលបងស្រលាញ់រួចហើយ" ជីរីននិយាយការពិតប្រាប់ទៅប្អូន ព្រោះនាងគ្មានអីត្រូវលាក់ទេ

"បើបងមានមនុស្សដែលបងស្រលាញ់ហើយ ហេតុអីក៍បងព្រមរៀបការជាមួយគេ?" ជុងហ្គុកនិយាយទាំងលួចរំភើបចិត្តដែលបងគេមិនបានស្រលាញ់ថេយ៉ុងហើយថែមទាំងមានមនុស្សដែលគាត់ស្រលាញ់ទៀត តែនាយមិនយល់ហេតុអីគាត់ព្រមរៀបការ

"ឯងក៍ដឹងតាំងពីតូចដល់ធំបងមិនដែលជំទាស់នឹងប៉ាម៉ាក់ទេ ចឹងហើយអោយបងធ្វើយ៉ាងមិចមានតែស្របតាមគាត់" ជីរីននិយាយទាំងសោកសៅ តាមពិតនាងកំពុងនឹកដល់មនុស្សជាទីស្រលាញ់ដែលជាសង្សារគ្នានៅឯបរទេស តែនាងបែរជាមកមុនគេ ព្រោះត្រូវមករៀបការតាមប៉ាម៉ាក់

" តែបងមិនគួរស្របតាមគាត់គ្រប់រឿងទេ បងគួរតែជំទាស់  រឿងគូរស្រករនេះបើរៀបការមិនដោយចិត្តនឹងចិត្តទេ គ្រួសារគ្មានសុភមង្គលទេ តែធ្វើអោយបងឈឺចាប់ទៅវិញទេ" ជុងហ្គុកបានពន្យល់អ្នកជាបង ទោះបីយ៉ាងណាគេក៍មិនចង់អោយបងគេខូចចិត្តដែលត្រូវបែកពីមនុស្សដែលយើងស្រលាញ់បែបនេះទេ

🦋💫ស្នេហាខុសជំនាន់🌸🌠( Complete ✔️)Where stories live. Discover now