Part 17 : វៃខ្ញុំមក!!!

1.7K 135 0
                                    

     បន្ទាប់ពីនិយាយគ្នាដឹងរឿងហើយ ជីរីនក៍ត្រឡប់មកផ្ទះវិញជាមួយនឹងជុងហ្គុកនឹងថេយ៉ុងដែល។ នៅក្នុងឡានពួកគេនិយាយគ្នាពីនេះពីនោះ រហូតទាល់តែដល់ផ្ទះរបស់ថេយ៉ុង

" ជុងអូនទៅសិនហើយណា អ្នកនាងជីរីនខ្ញុំទៅសិនហើយ ហើយក៍អរគុណអ្នកនាងម្តងទៀតសម្រាប់រឿងរៀបការ " ថេយ៉ុងនិយាយជាមួយនឹងស្នាមញញឹម

"ចា៎ មិនអីទេ" ជីរីនឆ្លើយទាំងញញឹមវិញ។ ថេយ៉ុងឮហើយក៍ញញឹមបន្តិច ទើបបើកទ្វារឡានរៀបនឹងចុះ តែជុងហ្គុកក៍និយាយឡើង

" ឈប់សិនថេយ៍ " ជុងហ្គុកនិយាយឡើង ហើយរាងតូចក៍ងាកមកវិញទើបជុងហ្គុកនិយាយបន្ត

" ថើបបងមួយសិនមក ចាំទៅ " ជុងហ្គុកនិយាយព្រមទាំងបំប៉ោងថ្ពាល់អោយរាងតូចថើប

" នេះបងយ៉ាងមិចនឹង មិនខ្មាសបងស្រីបងទេហេស៎? គាត់ក៍នៅទីនេះដែល " រាងតូចនិយាយថាអោយគេ នេះបងស្រីគេនៅមួយតាំងមូលមកថើបស្អី

" ចឹងមិនអោយចុះទេ" រាងក្រាស់និយាយព្រមទាំងលូកដៃទៅចុចចាក់សោរទ្វារឡាន

" បង..." រាងតូចគាំងនិយាយមិនចេញ សង្សារគេថ្ងៃនេះកើតអីនឹងបានថ្ងៃនេះក្បាលខូចខ្លាំងម្លេះ គម្រាមគេរហូត

" ថើបឬមិនថើប " ជុងហ្គុកញាក់ចិញ្ចើមដាក់ថេយ៉ុង

" គឺ.." ថេយ៍មិនដឹងនិយាយថាមិច តែគេក៍ងាកទៅមើលមុខជីរីន ធ្វើអោយជីរីនដឹងពីតួនាទីភ្លាម

" ថើបទៅ ខ្ញុំមិនមើលទេ" ជីរីននិយាយព្រមទាំងងាកទៅមើលកញ្ចក់ឡានធ្វើមើលអីផ្សេង ( គ្រាន់ថើបសោះខ្លាចតែគេឃើញ😒)

សុឺត

" បានហើយ.....អឹម " រាងតូចអោនទៅថើបថ្ពាល់អ្នកជាសង្សារហើយក៍ប្រុងងើបមកវិញតែជុងហ្គុកក៍យកដៃទៅចាប់មុខគេមកជិតថែមទាំងថើបមាត់គេទៀត  ចំណែកជីរីននៅពេលឮថាបានហើយនាងក៍ងាកមកវិញ តែចៃដន្យអីឃើញទិដ្ឋភាពបែបនេះ នាងក៍ប្រញាប់ងាកមុខចេញយ៉ាងលឿន

(អូយ ស្លរឈាមខ្ញុំស្លាប់ហើយ បើមកច្បាស់ៗពេញភ្នែកបែបនេះ) ជីរីនលួចនិយាយក្នុងចិត្ត មកថើបគ្នាមើលតែគ្មានគេ មើលតែគេជាមនុស្សអរូប( ប្អូនបងឯងនឹង 😒)

🦋💫ស្នេហាខុសជំនាន់🌸🌠( Complete ✔️)Where stories live. Discover now