Part 16 : ឆ្មារព្រាននារី/ᐠ。ꞈ。ᐟ\

1.7K 131 0
                                        

     ជីរីនបានទៅលួចមើលជុងហ្គុកនៅសាលារៀន នាងបានឃើញគ្រប់សកម្មភាពទាំងអស់ នៅពេលឃើញស្នាមញញឹមអ្នកជាប្អូននាងក៍ស្រាប់តែញញឹមតាម

" មើលទៅ Bunny មានក្តីសុខណាស់ពេលនៅជាមួយបងថេយ៍" នាងនិយាយឡើងមើលទៅប្អូនយ៉ាងមានក្តីសុខ

" ខ្ញុំនឹងមិនអោយរឿងនេះកើតឡើងនោះទេ" នាងនិយាយសំដៅទៅលើពិធីរៀបការនាងនឹងមិនអោយវាកើតឡើងទេ គេមិនអាចបំផ្លាញសេចក្តីសុខខ្លួនឯងនឹងប្អុនជាទីស្រលាញ់ទេ ដាច់ខាតលើកនេះនាងមិនព្រមទេ គ្រាន់តែឃើញស្នាមញញឹមដល់មានក្តីសុខរបស់ប្អូន ធ្វើអោយនាងប្តូរចិត្តយ៉ាងលឿននាងមិនអាចអោយស្នាមញញឹមមួយនេះបាត់ទៅទេ( បងស្រីល្អ 😢💜) ។

បន្ទាប់ពីមើលសកម្មភាពរបស់ពួកគេហើយនាងក៍ទៅវិញ តែនាងមិនបានទៅណាឆ្ងាយទេ នាងទៅអង្គុយផឹកកាហ្វេនៅហាងទល់មុខសាលាចាំពួកគេចេញពីរៀន នាងចង់និយាយជាមួយពួកគេ ។

Skip
  ពេលនេះក៍ដល់ម៉ោងត្រឡប់ទៅផ្ទះ គូស្នេហ៍ទាំងបីគូនេះក៍បែកផ្លូវគ្នាទៅផ្ទះរាងខ្លួន។

" អូនមិនចង់ទៅផ្ទះទាស់តែសោះ " ថេយ៉ុងនិយាយឡើង ទាំងមិនសប្បាយចិត្ត គេចង់នៅក្បែរសង្សាររបស់គេម្នាក់នេះអោយយូរៗ

" ហ៊ឹម បងក៍ចឹងដែល បងចង់នៅជិតអូនបែបនេះគ្រប់ម៉ោងគ្រប់នាទីតែម្តង" កុំថាតែថេយ៉ុងសម្បីជុងហ្គុកក៍មិនចង់ទៅផ្ទះដូចគ្នា ពួកគេចង់នៅជិតគ្នាបែបនេះអោយបានយូរៗ។

" តើរឿងពួកយើងអាចទៅរួចទេ? អូនបារម្ភខ្លាំងណាស់" ពិតណាស់ថេយ៉ុងគេមិនទាន់សប្បាយចិត្តនោះទេ លុះត្រាតែរឿងរៀបការនោះលែងមានបានធ្វើអោយចិត្តគេធូរខ្លះ

" អូនចាប់ផ្តើមគិតពីវាទៀតហើយ បងប្រាប់អូនហើយថាកុំគិតច្រើន ទុកអោយបងជាអ្នកដោះស្រាយ
មើលចុះមុខជ្រួញអស់ហើយនៀក " រាងក្រាស់និយាយទាំងលួចសើច គេគ្រាន់តែនិយាយអោយរាងតូចសើចលេងប៉ុណ្ណោះ

" ពិតមែនហេស៎? មុខអូនពិតជាជ្រួញមែនហេស៎? ស្លាប់ហើយអូនមិនទាន់ចាស់ទេណា" រាងតូចថេយ៉ុងគ្រាន់ឮរាងក្រាស់និយាយថាមុខគេជ្រួញភ្លាម គេប្រញាប់យកទូរស័ព្ទបើកCamaraដើម្បីមើលថាដូចរាងក្រាស់និយាយមែនអត់( គេភ័យខ្លាចបាក់សម្រស់😒😂)

🦋💫ស្នេហាខុសជំនាន់🌸🌠( Complete ✔️)Donde viven las historias. Descúbrelo ahora