Part 13: បងថ្លៃប្អូនថ្លៃ!!!

2K 144 0
                                        

នៅពេលលោកស្រីគីមប្រាប់ថាថេយ៍ជាគូដណ្តឹងរបស់ជីរីន ធ្វើអោយមានការភ្ញាក់ផ្អើលជាខ្លាំងសម្រាប់ជុងហ្គុកនឹងថេយ៉ុង

" ថាមិចម៉ាក់ ជាគូដណ្តឹងចឹងហេស៎? នេះកូនមានគូដណ្តឹងតាំងពីពេលណា?" ថេយ៉ុងសួរទៅម៉ាក់គេចម្ងល់ពេញខួរក្បាលតែម្តង គេដូចមិនទាន់បានភ្ជាប់ពាក្យតាំងពីពេលណាផង

"គឺពួកកូនភ្ជាប់ពាក្យជាមួយគ្នាតាំងពីនៅតូចៗមកម្លេះ ពេលនោះប្រហែលជាជុងហ្គុកមិនទាន់កើតនោះទេ " លោកស្រីគីមរៀបរាប់ប្រាប់កូន

" ហេតុអីម៉ាក់មិនដែលនិយាយប្រាប់កូនសោះចឹង?" រាងតូចសួរទៅម្តាយ។ ពេលនេះគេមានគូដណ្តឹងហើយទាំងដែលគេជាសង្សាររបស់ជុងហ្គុក តើរឿងរវាងគេនឹងជុងហ្គុកនឹងទៅជាយ៉ាងណាទៅ

" គឺម៉ាក់មិនទាន់ចង់ប្រាប់កូន ម៉ាក់គិតថាចាំពេលក្មួយជីរីនត្រឡប់មកវិញហើយនឹងប្រាប់កូន ឥលូវក៍ដល់ពេលហើយណាដែលពួកកូនត្រូវរៀបការជាមួយគ្នា" លោកស្រីគីមនិយាយទាំងញញឹមព្រមទាំងលើកដៃអង្អែលក្បាលកូនថ្នម

" ខឹកខឹក" រាងក្រាស់ដែលកំពុងផឹកទឹកនឹងអង្គុយស្តាប់ស្រាប់តែឈ្លក់ទឹក។ នាយនិយាយអ្វីមិនចេញទេខ្លួនប្រាណនឹងចិត្តពេលនេះកំពុងគាំងអស់ហើយនៅពេលឮថាមនុស្សដែលខ្លួនស្រលាញ់ត្រូវរៀបការជាមួយនឹងបងស្រីខ្លួន ទឹកភ្នែករបស់គេក៍ស្រក់មកដោយទប់មិនបានតែគេខំទប់ដើម្បីកុំអោយវាស្រក់មកច្រើនជាងនេះ

" ស្លាប់ហើយជុង មើលចុះឈ្លក់ទឹកឡើងហូរទឹកភ្នែកហើយកូន ផឹកទឹកយ៉ាងមិចនឹងហាស៎?បានទៅជាឈ្លក់បែបនេះ?" លោកស្រីចនដើរទៅរកកូនពៅព្រមទាំងនិយាយថាអោយគេទាំងបារម្ភ នៅពេលឃើញឈ្លក់ឡើងហូរទឹកភ្នែកបែបនេះ ( គេយំទេម៉ាក់😢)។ ពាក្យសម្តីរបស់គាត់បានធ្វើអោយរាងតូចងាកទៅមើលមុខរាងក្រាស់ទើបឃើញថានាយហូរទឹកភ្នែកមែន

" ជុងឯងមិនអីទេមែនទេ?" រាងតូចសួរទៅនាយដោយបារម្ភព្រោះដឹងថានាយហូរទឹកភ្នែកព្រោះអី គេហៅរាងក្រាស់ដោយប្តូរសព្វនាមពីបងទៅឯង ព្រោះនៅមុខប៉ាម៉ាក់គេមិនអាចនិយាយបែបនោះបានទេ

" អឹម" រាងក្រាស់ក្រហឹមនៅដើមករបន្តិចព្រមទាំងងក់ក្បាលដាក់គេ។ ពេលនេះទឹកភ្នែកគេស្ទើរតែទប់លែងជាប់ទៅហើយនៅពេលឮសព្វនាមដែលរាងតូចហៅគេបែបនេះ

🦋💫ស្នេហាខុសជំនាន់🌸🌠( Complete ✔️)Место, где живут истории. Откройте их для себя